» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3095 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098862 នាក់

អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរីលីខ្វាន់យូឆ្លើយនិងសំនួរថាតើលោកខ្លាចចិនឬខ្លាចជប៉ុន?

 

ប្រទេសសឹង្ហបុរី៖ថ្មីៗនេះ ទំនាក់ទំនងការទូតចិន និងជប៉ុនកំពុងឡើងកម្ដៅក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនអ្នកស្រី សាណិ តាកៃជិ (Sanae Takaichi) បាននិយាយនៅក្នុងសភាជប៉ុននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា បើចិនវាយយកតៃវ៉ាន់គឺជា«រឿងមួយដែលគម្រាមដល់អាយុជីវិតជប៉ុន (a situation threatening Japan's survival)» ដែលឃ្លានេះមានន័យស្មើនឹងជប៉ុនត្រូវលើកទ័ពទៅជួយតៃវ៉ាន់។a ly kvan you japon china 

ភ្លាមៗនោះ ចិនខឹងជប៉ុនខ្លាំងណាស់ព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដែលខ្លួនចង់ធ្វើអ្វីក៏បាន មិនត្រូវជប៉ុនលូកដៃទេ។ នៅថ្ងៃទី៨ ខែវិច្ឆិកា លោកស៊ឺ ជៀន (Xue Jian) ដែលជាអគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកា (Osaka) របស់ជប៉ុននោះ បាននិយាយដោយប្រើពាក្យប្រមាថជីវិតអ្នកស្រីនាយករដ្ឋមន្ត្រីជប៉ុនថា៖ «ក្បាលកខ្វក់ដែលលានចេញមកត្រូវតែកាត់ចោល (The dirty head that sticks itself in must be cut off)»។

ឃើញរឿងនេះ ធ្វើអោយនឹកឃើញដល់ការវិភាគរបស់លោកលីខ្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់សាំងកាពួរ ដែលនិយាយអំពីកម្រិតចិត្តសឿងរបស់ចិន ជប៉ុន និងអាមេរិកក្នុងការច្បាំងគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតអាមេរិកលោកឆាលី រ៉ូស (Charlie Rose) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០០ ដំបូងឡើយលោកលីខ្វាន់យូបាននិយាយទៅដល់ភាពសាហាវរបស់ទ័ពជប៉ុនពេលជប៉ុនចូលកាន់កាប់ទឹកដីសាំងកាពួរក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយភ្លាមៗនោះលោកឆាលីរ៉ូសបានសួរលោកលីខ្វាន់យូថា៖ «តើលោកខ្លាចជប៉ុនជាងខ្លាចចិនមែនទេ? (Would you fear the Japanese more than the Chinese?)» ។

លោកលីខ្វាន់យូក៏បានតបថា៖ «អោយតែមានអាមេរិកនៅជិត ខ្ញុំអត់ខ្លាចមួយណាទាំងអស់ (With the Americans around, I fear neither)»។ លោកឆាលីរ៉ូសសួរគាត់បន្តថា៖ «ហេតុអ្វី? (Why?)» ហើយលោកលីខ្វាន់យូតបថា៖ «ព្រោះខ្ញុំគិតថាប៉ុណ្ណឹងគឺមានលំនឹងហើយ… សហរដ្ឋអាមេរិក និងជប៉ុននឹងធ្វើអោយមានលំនឹងជាមួយចិន (Because I think that’s a balance….The United States together with Japan will be able to balance China)»។ លោកឆាលីរ៉ូសសួរលោកលីខ្វាន់យូបន្ថែមថា៖ «តើលោកមើលឃើញអនាគតបែបហ្នឹងឬ? គឺលំនឹងជាយុទ្ធសាស្ត្ររវាងអាមេរិក និងជប៉ុននៅម្ខាង ហើយចិននៅម្ខាងទៀតមែនទេ? (And that’s the way you see the future? The strategic balance between the United States and Japan on one hand and China on the other?»។

លោកលីខ្វាន់យូក៏បានឆ្លើយតបថា៖ «ពិតប្រាកដណាស់! ខ្ញុំមិនគិតថាជប៉ុនឆោតរហូតដល់ធ្វើរឿងនេះ[វាយចិន]ម្នាក់ឯងទេ ហើយ[ជប៉ុន]ក៏ដឹងខ្លួនឯង។ ខ្ញុំមិនគិតថា អាមេរិកម្នាក់ឯងអាចវាយចិន និងជប៉ុនទេ។ (Absolutely! I don’t think the Japanese would be wise to go it alone and they know it. I don’t think the United States alone can take China and Japan)»។(ប្រភពហ្វេសប៊ុកអាស៊ីអាគ្នេយ៍)។

បើតាមអត្ថបទនិងបទពិសោធន៍នេះវាក៏នឹងជាមេរៀនសម្រាប់កម្ពុជាសិក្សាផងដែរ។ព្រោះថាបទបទពិសោធន៍សម័យង្គមរាស្ត្រនិយមសម្តេចឪក៏ដូចជារបបប៉ុលពតការផ្តាច់ទំនងជាមួយអាមេរិកគឺជាគ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជន។ឡូវនេះក្នុងសង្គ្រាម៥ថ្ងៃជាមួយប្រទេសថៃចិនមិនអាចជួយអ្វីកម្ពុជាបានឡើយដោយថៃមានគីឡូធ្ងន់ជាមួយចិនជាងខ្មែរ។បើគ្មានអាមេរិកលូកដៃតើប្រធានអាស៊ានអាចមានទឹកមាត់ប្រៃដែរទេ?។និយាយចឹងមិនមែននយើងចោលចិនដែលមានទំនាក់ទំនងដែកថែបហើយងាកមករកអាមេរិកទាំងផ្ទាំងនោះទេគឺត្រូវចេះថ្លឹងថ្លែងរកផលប្រយោជន៍ទាំងសងខាង។a manet trum