» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3766 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099533 នាក់

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​រិះគន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រឿង​សង្គ្រាម​អ៊ុយ​ក្រែ​ន​រុស្ស៊ី​

​នូ​វែ​ល​ហ្សេ​ឡង់​៖ លោកស្រី ចាស់​ស៉ី​ន​ដា អា​ដឺ​ន (Jacinda Ardern) នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ បាន​រិះគន់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ថា​បាន​បរាជ័យ​ក្នុង​ចំណាត់ការ​ឆ្លើយតប​រប​ស់​ខ្លួន ចំពោះ​ការឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន​។​a newzaland 

ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០២២​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖ថ្លែង​សុន្ទរកថា​ទៅកាន់​វិទ្យា​សា្ថ​ន​ច្បាប់​មួយកន្លែង នៅឯ​ទីក្រុង​ស៉ី​ដ​នី ប្រទេស​អូស្ត្រាលី លោកស្រី អា​ដឺ​ន បាន​លើកឡើងថា ភាពបរាជ័យ​របស់ UN ជុំវិញ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន គឺ​ដោយសារតែ​អំណាច​វេតូ​របស់​រុ​ស្ស៉ី នៅក្នុង​ក្រុមប្រឹក្សា​មួយ​នេះ​។ លោកស្រី បាន​បន្តថា រុ​ស្ស៉ី​បាន​យក​ឋានៈ​របស់ខ្លួន​ក្នុង UN មកប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ហើយ​នូ​វែ​ល​សេ​ឡង់​នឹងដាក់​ការស្នើសុំ ឲ្យ​មានការ​ធ្វើកំណែទម្រង់ ដើម្បី​ធានាថា​តម្លៃ​និង​បេសកកម្ម​របស់ UN មិន​ថយចុះ និង​ជាការ​ធ្វើកំណែទម្រង់ ដើម្បី​កុំ​ឲ្យ​មាន​ពឹង​ផ្អែកលើ សិទ្ធិ​នៃ​ប្រទេស​នីមួយៗ ក្នុង​អនុវត្ត​ទណ្ឌកម្ម​ស្វ័យភាព​។​

​លោកស្រី​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ បាន​បន្ថែមទៀតថា រុ​ស្ស៉ី​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន ហើយ​លោកស្រី ក៏បាន​អំពាវនាវ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទីក្រុង​ឡាអេ បើក​ការ​ស៉ើ​ប​អង្កេត​និង​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​ផងដែរ​។​​គួរ​បញ្ជាក់ថា ជា​យូ​មកហើយ នូ​វែ​ល​សេ​ឡង់​ជា​ប្រទេស​ដែល​ជំទាស់ ទៅនឹង​អំណាច​វេតូ​នៅ UN ដែល​កាន់កាប់​ដោយ សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ គឹ​អង់គ្លេស​, ចិន​, បារាំង​, រុ​ស្ស៉ី និង​សហរដ្ឋអាមេរិក​។ ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នូ​វែ​ល​សេ​ឡង់​ប្រកាសថា​នឹងធ្វើ​អន្តរាគមន៍ ក្នុងនាម​ជា​ភាគី​ទី​៣ ដើម្បី​ប្រឆាំងនឹង​រុ​ស្ស៉ី​នៅឯ​តុលាការអន្តរជាតិ​៕a newzaland1 

​