» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2068 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097835 នាក់

ឥណ្ឌា​ឌឺ​ប្រទេស​លោកខាងលិច​សម្រុក​ទិញ ប្រេង​រុស្ស៊ី​ព្រោះ​វា​ថោក

 

​ប្រទេស​ឥណ្ឌា​៖​បើទោះបី​រង​គំនាប​ពី​បណ្តា​ប្រទេស​លោកខាងលិច ឲ្យ​ចូលរួម​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ដោយ​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី​ក្តី ក៏ប៉ុន្តែ​ភាគី​ឥណ្ឌា​មិន​ស្តាប់​បានប្រកាសថា «​ប្រេង​រុស្ស៊ី​តម្លៃថោក ល្ងង់​អី​មិន​ទិញ​។​a india russy 

​លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា កាលពី​ថ្ងៃទី ១​ខែមេសា​បានប្រកាសថា ឥណ្ឌា​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុង​តម្លៃថោក ដើម្បី​ផលប្រយោជន៍​ជាតិ​។​​សារព័ត៌មាន Times of India ផ្សាយ​ថា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​ដែល​បាន​បាន​ប្រក​ឋ​ស​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១​ខែមេសា «​ឥណ្ឌា​ចាប់ផ្តើម​ទិញ​ប្រេង​ពី​រុស្ស៊ី​។ យើង​ទទួលបាន​ប្រេង​ជាច្រើន ហើយ​ចំនួន​នោះ​អាច​បម្រើ​ដល់​ពលរដ្ឋ​បាន​៣-៤​ថ្ងៃ​។ យើង​នឹង​បន្ត​ទិញ​ប្រេង​របស់​រុស្ស៊ី​ឱ្យ​កាន់តែច្រើន​ដើម្បី​ផលប្រយោជន៍​ជាតិ​»​។​

​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា​បាន​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុង​តម្លៃថោក ដោយ​ការទិញ​កើនឡើង​ពីរដង ។ រដ្ឋមន្ត្រីក្រសួង​ថាមពល​ឥណ្ឌា លោក Hardeep Singh Puri បានប្រកាសថា ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រេង​ឆៅ​ពី​ប្រទេស​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​។​​កន្លងមក​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី​៣១​ខែមីនា​បានប្រកាសថា ឥណ្ឌា​បាន​ទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុងតម្លៃ​តែ​៣៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល គឺជា​តម្លៃថោក​បំផុត​មិន​ធ្លាប់មាន ។

សម្រាប់​អាមេរិក​វិញ​លោក បៃ​ដិ​ន​ប្រធានាធិបតី​អាមេរិក បាន​និយាយ​ក្នុងអំឡុង​សុន្ទរកថា​របស់លោក​ពី​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​ថា “​ប្រទេស​ជាង ៣០ មកពី​ជុំវិញ​ពិភពលោក​បាន​កោះប្រជុំ​វិសាមញ្ញ​មួយ ហើយ​បាន​យល់ព្រម​លើ​ការបញ្ចេញ​ប្រេង​រាប់សិប​លាន​បារ៉ែល​បន្ថែម​លើ​ទីផ្សារ​” ។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សេត​វិមាន​បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​បញ្ចេញ​ប្រេង ១ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ពី​ស្តុក​ប្រេង​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័ន​ធ្លាក់ចុះ ។​


​យោងតាម​លោក បៃ​ដិ​ន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខួង​យក​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ព្រងើយកន្តើយ​នឹង​វិបត្តិ​ថាមពល ដើម្បី​រកប្រាក់​ចំណេញ​ដោយ​មិនចាំបាច់​វិនិយោគ ។​​កាលពី​ថ្ងៃទី ៨ ខែមីនា លោក បៃ​ដិ​ន បានប្រកាសថា សហរដ្ឋអាមេរិក​នឹងធ្វើ​ពហិការ​ការនាំ​ចូល​ថាមពល​ពី​រុស្ស៊ី​ជុំវិញ​ប្រតិបត្តិការ​យោធា​ពិសេស​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​បន្ថែមទៀត ។​សូមបញ្ជាក់ថា​ប្រទេស​នៅ​អឺរ៉ុប​បាន​បដិសេធ​មិន​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​រូ​ប្ល​តាម​បទបញ្ជា​របស់​លោកពូ​ទីន​ចាប់ពី​ថ្ងៃទី​១​មេសា​នោះឡើយ​។​a india russy 1 

 

​