» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 301 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095216 នាក់

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សុជាតិ ស្នងការរង​នគ​បាល​រង នគ​បាល ខេត្តកំពង់ឆ្នាំង បំភ្លឺ ករណី នៃ​ការផ្សាយ​ព័​ត៌​មិន​ពិត បំផ្លើស ហាក់​មាន​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស​លោក និង ធ្វើអោយប៉ះពាល់​ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​ផង ដែរ


​កំពង់ឆ្នាំង​៖​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​ផេ​ក និង​គេហទំព័រ​ព័ត៌មាន អេឡិចត្រូនិក​ជាច្រើន តាម​បណ្តាញ​សង្គម​facebook នូវ​ព័ត៌មាន ស្តីអំពី​ករណី​លោក​​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង កំពុងតែ​ល្បី​រន្ទឺ​ថា​នឹង​បាន​ឡើង​ធ្វើជា​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុ​ច សុវណ្ណារ៉ា ចូលនិវត្តន៍ ។a chnang po 

មាន​អ្នកកាសែត ចំនួន 5 នាក់​បាន​ជួប​ជាមួយ​លោក ស៊ុំ សុជាតិ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី 19 ខែសីហា​ឆ្នាំ 2018 វេលា​ម៉ោង 5 និង 50 នាទី​ល្ងាច​នៅ​កន្លែង​មួយ ។ ពេលនោះ​អ្នកសារព័ត៌មាន​បាន​សំណូមពរ​ថាបើ​លោក ស៊ុំ សុជាតិ បាន​ឡើងជា​ស្នងការ​ពិតប្រាកដ​មែន​យើងខ្ញុំ​អបអរសាទរ ប៉ុន្តែ​សុំ​សំណូមពរ​ឲ្យ​ធ្វើយ៉ាងណា​ជួយ​ដាក់​កំលាំង​បង្ក្រាប​ល្បែងស៊ីសង​ឱ្យអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង 9 ចំ ណុ​ចរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​អោយមាន​ប្រសិទ្ធិភាព ពេល នោះ​លោក សុំ សុជាតិ ថា​ប្រទេស​ណា​ក៏មាន​ល្បែងស៊ីសង​ដែរ​បើ​គ្មាន​ល្បែងស៊ីសង​ទេ តើ​សមត្ថកិច្ច​មាន​លុយ​មកពីណា​ចាយ ? ។

​ជុំវិញ​ព័ត៌មាន​នេះ នៅ​ព្រឹក​ថ្ងៃទី ២៤ សីហា ២០១៨ កា​រិ​យា ល័យ​និពន្ធ គេហទំព័​ត៌​សារព័ត៌មាន មាតុភូមិ បានទទួល​ការបកស្រាយ​បំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង តាម​ទូរ​សព្ទ​ដោយ លោក​បានបញ្ជាក់ ប្រាប់ថា នៅ​ល្ងាច​ថ្ងៃទី ១៩​សីហា ២០១៨​នោះ ការជួប​ជា មួយ​បងប្អូន​អ្នកកាសែត​៤-៥ នាក់​នោះ​គឺជា​ការ​ចៃដន្យ​ទេ មិន មែន​ណាត់គ្នា​ជួប​សំភាសន៍​សួរនាំ​អំពី​ការងារ​អ្វី​ទេ គឺ​ជួប​នៅ ក្នុង​ហាង​ហូបចុក ស្ថិតនៅក្នុង​ឃុំ​ស្រែ​សន្ទូច ក្នុង​ក្រុង​កំពង់ឆ្នាំង ពល​លោក​និង​មិត្តភក្តិ​នាំគ្នា​ហូបចុក​ជុំគ្នា​តិចតួច ក៏មាន​ការ ប្រាស្រ័យ​ទាក់ទង​ជល់​កែវ​គ្នា ជាមួយ​បងប្អូន​អ្នកកាសែត​ខ្មែរ យើង​ទាំង​៤-៥​នាក់​នោះ​ក្នុងចំណោម​នោះ​ក៏​លោក​ស្គាល់ ឈ្មោះ និង ចំណាំ​មុខ​មិន​អស់​ដែរ គឺ​ស្គាល់​ច្បាស់​តែ​ម្នាក់​ទេ ។ ឯ​ការនិយាយ​ធ្លោយមាត់​លេងសើច​ជាមួយ​ពួកគាត់ ក៏​មិន មែន​ដូច​ការលើកឡើង​របស់​ពួកគាត់​ទេ ។

លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ស៊ុំ សុជាតិ បាន​បន្តថា ខ្ញុំ​ទទួលស្គាល់ថា​ពេល នោះ​ខ្ញុំ​ក៏​រៀង​ស្រវឹង​បន្តិច​ដែរ ហើយ​ការ​ឆ្លើយឆ្លង​គ្នា​ជា​លក្ខណៈ​មិត្តភាព​និយាយ​លេងសើច​តែប៉ុណ្ណោះ ឯ​ពាក្យ​ថា ល្បែងស៊ីសង​នោះ គឺ​លោក​បាន​និយាយថា​មិនមែន​កើត មានតែ​នៅក្នុង​ទឹ​ដី​ខេត្តកំពង់ឆ្នាំង​តែ​១​នោះទេ ខេត្ត​ស្រុក ផ្សេង​គឺៗ​ទៀត​ក៏មានដែរ ប្រទេស​ណា​ក៏មានដែរ ឯ​ការបង្ក្រាប​វិញ សមត្ថកិច្ច​យើង​ខិតខំ​ធ្វើការ​បង្ក្រាប​ខ្លាំងណាស់ គឺ​មិនដែល បណ្តែតបណ្តោយ​អោយ​កើតមាន​តាម​អំពើ​ចិត្ត អនាធិបតេយ្យ នោះទេ អោយតែ​ដឹង​ទីតាំង​ល្បែង​ខុសច្បាប់​ពី​ត​ប្រាកដ ខាង សមត្ថកិច្ច​យើង​ចាត់វិធានការ​ភ្លាមៗ ។

តែបើ​ពេលខ្លះ​យើង អត់​ដឹង​តើ​ទៅធ្វើ​ការបង្ក្រាប​ម៉េច​ទៅ ចឹ​ង​ទេ​សូម​អស់លោក អ្នក កាសែត​ទាំងអស់​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​យើង​រាយការណ៍​ប្រាប់​ទីតាំង​ច្បាស់លាស់ ដើម្បី​យើង​ចាត់ វិធានការណ៍ បង្ក្រាប ។ លោក​ឧ​ត្ត​ម​សេនិយ៍​ត្រី​បន្តថា ជិត មួយជីវិត​របស់លោក រយៈពេល​៣២​ឆ្នាំ​ជាង​ហើយ ដែល​រូប លោក​បាន​បំរើ​ជាតិ​មាតុភូមិ ធ្វើជា​នគរបាលជាតិ តស៊ូ​គ្រប់ ឧបសគ្គ​រហូតមកដល់​សព្វថ្ងៃនេះ ក៏​លោក​ពុំមាន​បាន​សល់ ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​ហ្នឹង​គេ​ទេ ។

ឯ​ការដែល​អ្នកកាសែត​មួយ ចំនួន​ផ្សាយ​នោះ​គឺ លោក​សូម​បដិសេដ​ច្រានចោល​ទាំងស្រុង គឺ​ពុំមែន​ជាការ​ពិត​ទេ ។ ឯ​ការប្តឹង​តបត តាមផ្លូវ​ច្បាប់​ចំពោះ ការផ្សាយ​របស់​អ្នកកាសែត​ទាំង​នោ​ញ ក៏​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​បញ្ជាក់ថា លោក​មិន​ធ្វើការ​ប្តឹងផ្តល់​ចង់​ឈ្នះ​ចង់​ចាញ់​អី​នោះទេ ព្រោះ​ការងារ​អ្នកកាសែត​គ្នា​គ្មាន​ធនធាន​អី​ច្រើន សំរាប់​បង់​សំណង​រដ្ឋប្បវេណី ពីបទ​បរិហារ​កេ​រ្ត៍ តាមផ្លូវ​តុលា ការ​ដែរ ។ តែ​លោក​ស្នើអោយ​អ្នកកាសែត​យើង​ត្រូវ​ពិចារណា និង​រក​ប្រភពព័ត៌មាន ភ​ស្ត​តាង ជាក់លាក់​មុន​ហ្នឹង​សម្រេច ចុះផ្សាយ​ព័ត៌មាន​អ្ចី​មួយ ពិសេស​ព័​ត័​មាន​ប៉​ពាល់​កិត្តិយស បុគ្គល​សា​ធាណៈ​ដើម្បី​ចៀង​វាង​ការ​ប្តឹងផ្តល់​តាមផ្លូវ​ច្បាប់ ៕ ដោយ : ស៊ុន សុផល​a chnang po1 
​