» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 54 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094969 នាក់

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់ ដុះ​ស្លែ​មួយកន្លែង នៅក្នុង​ទឹកដី សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក

​ភ្នំពេញ ៖​មិនដឹងថា​តើ​លោក​អភិបាលខណ្ឌ​ជ្រាប​ឬ​ដឹង​ដែរ​ឬ​អត់​នោះទេ​ថា មាន​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់ ដុះ​ស្លែ​មួយកន្លែង​( ក្នុង​១.​សប្តាហ៍ លេង​២​ថ្ងៃ ថ្ងៃ​ពុធ​និង​ថ្ងៃ​សៅរ៍ )​កំពុងបើក​ដំណើរ​ការលេង​បាន​យ៉ាង​រំភើយ​! នៅ​ចំណុច​ទល់មុខ អតីត​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ស្ថិតនៅ​(​ភូមិ​១) សង្កាត់​ទឹកល្អក់​.៣ ខណ្ឌទួលគោក​? ព្រោះ​ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​បន​ល្បែង​ខុសច្បាប់​មួយ​នេះ​។​a game teuk 

​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ឲ្យ​ដឹងថា ÷ ម្ចាស់​ទីតាំង​ខាងលើនេះ ក្នុង​មួយ​សប្តាហ៍ បើក​លេង​២​ថ្ងៃ ពុធ និង​សៅរ៍ តែងតែ​នាំគ្នា​មកជួបជុំ​!​ដើម្បី​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់ និង​ល្បែង​ផ្សេងទៀត​ជាដើម គេ​សង្ស័យ​ម្ចាស់​ទីតាំង​មួយកន្លែង​នេះ បាន​សែនព្រេន​ត្រូវរ៉ូវ​គ្នា​ជាមួយ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន រួច​អស់ហើយ បាននាំគ្នា​ហ៊ាន​បើក​លេងល្បែង​បាននាំគ្នា​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​យ៉ាង​សប្បាយ​ហាក់ដូច​មិន​ព្រួយបារម្ភ​ភ័យខ្លាច​ទៅ​និង អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​បង្ក្រាប​ឡើយ​! ។​

​រំលឹកថា​កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​ឲ្យ​មន្ត្រី នគរបាល​ដែល​ពាក់ព័ន្ធ​ក្រោម​ឱវាទ ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​! រាល់​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ មិនត្រូវ​មានការ​យោគយល់​ឡើយ​!​ត្រូវតែ​បង្កា​ប​!​ឲ្យ​ខាន​តែ​បាន ចុះ​ហេតុអ្វី​បានជា អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន សង្កាត់​ទឹកល្អក់​.៣ ខណ្ឌទួលគោក ឲ្យ​កើតមាន​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយកន្លែង បើក​លេង​យ៉ាង​រំភើយ​! មិន​ចាត់វិធានការ​បង្ក្រាប​!​ឲ្យ​ស្របតាម​គោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យ​មាន​សុវត្ថិភាព ទាំង​៧ ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដើរចេញ​ដោយ​ក្រសួងមហាផ្ទៃ​

​ជុំវិញ​ករណីនេះ​ប្រជាពលរដ្ឋ​រស់នៅ​(​ភូមិ​១) សង្កាត់​ទឹកល្អក់​.៣ នាំគ្នា​ធ្វើការ​សំណូមពរ​មកដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូមមេត្តា​ចាត់​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ភាពជាក់ស្តែង​នៅ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់ មួយកន្លែង​នៅក្នុង​មូលដ្ឋាន​ខាងលើនេះ និង​មាន​វិធាន​ការចាត់​កម្លាំង​ជំនាញ ចុះ​ធ្វើការ​បង្ក្រាប​!​ផង​ទាន ព្រោះ​អសកម្ម​របស់ លោក​វត​សេនីយ៍​ឯក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក មិនបាន​ចាត់វិធានការ​ក្នុងការ​បង្ក្រាប​!​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង​នេះឡើយ​! ៕a game teuk1 a game teuk2 a game teuk3 

​