» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 798 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095713 នាក់

លោកស្នងការ​នគរបាល​ខេត្តរតនគិរី​ដឹង​រឿង​លោក ជា តារា កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​អត់​?


​ខេត្តរតនគិរី​: ប្រសិនបើ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​គេ​នឹង​ឃើញ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់សិប​កន្លែង ប៉ុន្តែ​អ្វីដែល​ប្រជាពលរដ្ឋ​ហួសចិត្ត​នៅត្រង់ថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដូចជា​ម្សៀ​ហូ​ជី​វ៉ៃ​ម្សៀ​ណុប​ណាក់​និង​ឈ្មួញ​មួយចំនួនទៀត​ដូចជា​ចែ​រ៉ា​, ឈ្មួញ​ឈ្មោះ ទូច​, ឈ្មួញ​ឈ្មោះ ចន្ទី​, ឈ្មួញ​ឈ្មោះ ស្រេង​, ឈ្មួញ​ឈ្មោះ ណាក់​, ឈ្មួញ​ឈ្មោះ ស្រី​លក្ខណ៍ និង​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប ជាដើម​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​a dara roit 

ករណី​យ៍​នេះ​មាន​សេចក្តីរាយការណ៍​មួយ​ថា ពួកគេ​អាចធ្វើ​គឺ​បាន​យក​លោក ជា តារា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ធ្វើជា ជា​បង្អែក​!​។​
​មន្ត្រីនគរបាល​តូចតាច​នៅ​ខេត្ត​រតន បាន​ឲ្យ​ដឹងថា ការដែល​លោក ជា តារា ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ទៅ​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ជា​បង្អែក​យ៉ាងរឹងមាំ​។​

ព្រោះ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងួន គឿន ទេនោះ​គឺ​លោក ជា តារា មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ ហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​បង្ហើប​ឲ្យ​ដឹងថា គ្រប់​ឈ្មួញ​ដែល​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ លោក ជា តារា និង​បក្ខពួក​ស្គាល់​ទាំងអស់​។​

​ចឹ​ង​ប្រសិនបើ​ក្រុម​ឈ្មួញ​ទាំងនោះ​មិន​បង់លុយ​តាម​ការកំណត់ គឺ​លោក ជា តារា និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ដើម្បី​ជាការ​ព្រមាន ។ មានដូចជា ដោយ​ឈ្មួញ​ទាំងនេះ​សុទ្ធ​តែមាន​លោក ជា តារា ជា​បង្អែក​ចាំ​ជួយ​សម្របសម្រួល​យ៉ាង​រលូន​។​មិនអាច​សុំ​ការពន្យល់​ពី​លោក​ជា​តារា​ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​រតនៈគីរី​អំពី​ការចោទប្រកាន់​នេះ​បានទេ​តែ​សង្ឃឹមថានឹង​មានការ​ស្រាវជ្រាវ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ជាមិនខាន​៕a  plice chea dara roit a car oya a dara roit1 a dara roit2 

​