» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3184 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098951 នាក់

មកពី​ថៃ​អត់​ការងារ​ធ្វើ​ច្នៃ​គ្រាប់រំសេវ​បោក​ក្បែ​គណបក្ស​ប្រជាជន​ខេត្តសៀមរាប​បាន៣ថ្ងៃជាប់​ខ្នោះ​


​ខេត្តសៀមរាប​៖​នគរបាល​ក្រុង​សៀមរាប បំបែកសំណុំរឿង​បំផ្ទុះ​គ្រាប់រំសេវ​នៅ​ជិត​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ស្វាយដង្គំ បាន​ហើយ វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០២២ ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​បន្ទាប់ពី​សហកា​រ​គ្នា​ស្រាវជ្រាវ​៣​ថ្ងៃ​។​a bom sr 

​ពាក់ព័ន្ធ​និង​ករណី​បទល្មើស​ក្នុង​វិស័យ​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​កើតឡើង​នៅ​យប់​ថ្ងៃទី ០៣ ខែមិថុនា​ឆ្នាំ ២០២២ នៅលើ​ផ្លូវ​បេតុង​ខាងកើត​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ចម្ងាយ​ប្រហែល ១៥ ម៉ែត្រ​ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​។​​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​កម្លាំង​នគរបាល​ក្រុង​សៀមរាប ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖ ទី​០១/​ឈ្មោះ​សេង សុកន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​មុខរបរ​សិស្ស​រៀន​ជួសជុល​ម៉ូតូ មាន​ស្រុកកំណើត​នៅ​ប្រទេស​ថៃ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​០២/​ឈ្មោះ​រ៉​ន ដា​រ៉ុង​ហៅ​ហ៊ីង ភេទ​ប្រុស អាយុ ២០ ឆ្នាំ​មុខរបរ​សិស្ស​រៀន​ជួសជុល​ម៉ូតូ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

​ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ត្រូវបាន​ឈ្មោះ​រ៉​ន ដា​រ៉ុង ហៅ​ហ៊ីង ប្រាប់​ខ្លួន​ថា​មាន​គេ​វាយ​នៅ​សួន​បឹង​កា​ឡូ ហើយ​ជនសង្ស័យ​ឈ្មោះ សេង សុកន ប្រាប់​ទៅ​ឈ្មោះ​រ៉​ន ដា​រ៉ុង​ហៅ​ហ៊ីង ថា​ខ្លួន​ចេះ​ផលិត​រំសេវ​ផ្ទុះ​ពេលដែល​ខ្លួន​នៅ​ប្រទេស​ថៃ​។​​បន្ទាប់មក​ឈ្មោះ រ៉​ន ដា​រ៉ុង ហៅ​ហ៊ីង បាន​ឲ្យ​លុយ​ខ្លួន​ចំនួន ២៥០០០​រៀល ទៅ​ទិញ​ផាវ​គ្រាប់​បាល់​យកមក​ផលិត​ជា​គ្រឿងផ្ទុះ​។ ពេល​បាន​ប្រាក់​ហើយ​ជនសង្ស័យ​ក៏បាន​ទៅ​ទិញ​ផាវ​គ្រាប់​បាល់​ចំនួន​៥០​គ្រាប់​ហើយ​យកមក​ផលិត​ជាមួយនឹង​ឈ្មោះ​រ៉​ន ដា​រ៉ុង ហៅ​ហ៊ីង ដោយ​យក​រំសេវ​ផាវ​គ្រាប់​បាល់​មក​លាយ​ជាមួយនឹង​ថ្មខ្មៅ​ម៉ិច រួច​ដាក់​ចូលក្នុង​ថង់​ហើយ​រុំ​ស្គុ​ត​ឲ្យ​ណែន ហើយ​ផលិត​បាន​ចំនួន ០៥ គ្រាប់ បន្ទាប់មក​ឈ្មោះ​រ៉​ន ដា​រ៉ុង​ហៅ​ហ៊ីង បាន​ដឹក​ខ្លួន​ទៅ​កន្លែងកើតហេតុ​ខាងលើ​ដើម្បី​ប្រាប់​ពី​ទីតាំង​បោក​រំសេវ​កែច្នៃ ដែល​អ្នក​វាយ​គេ​នោះ​អង្គុយលេង​។

លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​ឈ្មោះ​សេង សុកន ក៏បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ទៅ​កន្លែងកើតហេតុ​ហើយ​ធ្វើ​សកម្មភាព​បោក​គ្រាប់រំសេវ​កែច្នៃ បណ្តាលអោយ​ផ្ទុះ រួច​បើក​ម៉ូតូ​រត់គេចខ្លួន ដោយ​សកម្មភាព​នេះ​ខ្លួន​ធ្វើ​តែម្នាក់ឯង​។​រីឯ​ជនសង្ស័យ​ឈ្មោះ​រាន់​ដា​រ៉ុង​បាន​ឆ្លើយ​សារភាពថា​នៅ​ថ្ងៃទី​២៩ ខែឧសភា​ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២០.០០​នាទី រូប​ខ្លួន​និង​មិត្ត​ភ​ក្កិ​បាន​ជិះ​ម៉ូតូ​ទៅលេង​សួន​បឹង​គីឡូ​ក៏មាន​អ្នកជិះ​ម៉ូតូ​មក​ជិត​ខ្លួន​ហើយ​វាយ​ខ្លួន​មួយ​ខ្សែក្រវ៉ាត់​ចំ​ខ្នង ហើយ​ខ្លួន​បាន​ប្រាប់​រឿងហេតុ​នេះ​ទៅ​ឈ្មោះ​សេង សុកន ថា​ខ្លួន​ត្រូវបាន​គេ​វាយ​ហើយ​ឈ្មោះ​សេង សុកន ក៏បាន​ប្រាប់​ខ្លួន​ថា​ចេះ​ធ្វើ​គ្រាប់រំសេវ​បំផ្ទុះ រួចខ្លួន​ក៏បាន​ហុច​លុយ​ចំនួន ២៥០០០៛​ទៅ​ឈ្មោះ​សេង សុកន ដើម្បី​ទិញ​ផាវ​គ្រាប់​បាល់​យកមក​ផលិត​ជា​គ្រឿងផ្ទុះ​ក្រោយពី​បាន​ផលិត​ចំនួន​០៥ គ្រាប់​ហើយ​នោះ នៅ​ថ្ងៃទី ០២ ខែមិថុនា​ឆ្នាំ ២០២២ ខ្លួន​បាន​ជិះ​កាត់​កន្លែងកើតហេតុ​ក៏​ឃើញ​មនុស្ស​ប្រុស​ដែល​វាយ​ខ្លួន​នៅ​សួន​បឹង​គីឡូ​ហើយ​ខ្លួន​ក៏បាន​ទៅប្រាប់​ឈ្មោះ​សេង សុកន ហើយ​ដឹក​គ្នា​មក​មើល​ទីតាំង​ដែល​ត្រូវ​បោក​គ្រាប់រំសេវ ។

លុះដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២០.០០​នាទី ជនសង្ស័យ​ឈ្មោះ​សេង សុកន ប្រាប់​ខ្លួន​ថា រូបគេ​បាន​បោក​គ្រាប់បែក​នៅ​ទីតាំង​ដែល​ខ្លួន​បាន​ប្រាប់​រួចហើយ ។​បន្ទាប់មក​ខ្លួន​ក៏បាន​យក​គ្រាប់រំសេវ​កែច្នៃ​ចំនួន ០៤ គ្រាប់​ដែល​នៅសល់​យកមក​ហែក​បោះចោល​តាមផ្លូវ​។​វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០១​គ្រឿង​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏បាន​ជូន​ថវិកា​ចំនួន​១​លាន​រៀល​ដល់​កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្នុងការ​លើកទឹកចិត្ត ដែល​ប្រឹងប្រែង​បំបែកសំណុំរឿង​នេះ​បាន​ដោយ​ជោគជ័យ​។​a bom sr1 a bom sr2 

​