» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3436 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099203 នាក់

រឿង​នួន​ជា​ស្លាប់​តើ​អាច​បញ្ចប់​បណ្តឹងអាជ្ញា​ដាក់គុក​គាត់​មួយជីវិត​ដែរ​?

 


​ភ្នំពេញ​៖ លោក នួន ជា អតីត​បងធំ​ទី​២ នៃ​របប​ខ្មែរក្រហម​ដែលជា​ជនជាប់ចោទ​នៅ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​(​អ​វ​តក​) បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​៦៖០០​ល្ងាច ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​សហភាព​ខ្មែរ -​សូ​វៀត ក្នុង​ជន្មាយុ​៩៣​ឆ្នាំ បន្ទាប់ពី​បាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង ដើម្បី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ អស់​រយៈពេល​១​ខែ​។​a nuon chea 

សព​លោក នួន ជា ត្រូវបាន​គ្រួសារ​របស់គាត់​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ម៉ោង ៤៖៤៧​នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០១៩ ហើយ​បាន​ទៅដល់​ទីកន្លែង​ពិធីបុណ្យ នា​ខេត្ត​ប៉ៃលិន នៅ​ម៉ោង ១២៖៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​។​


​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​)​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ថា «​សព​លោក នួន ជា នឹងត្រូវ​បូជា​នៅ​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រំ​គិរី​មរកត ស្ថិតនៅ​ភូមិ​ផ្សារ​ព្រហ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ពិធី​បុណ្យសព​លោក នួន ជា នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ធ្វើបុណ្យ ៧ ថ្ងៃជា​កិច្ច​បង្ហើយ​បុណ្យ​»​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ នួន ជា នួន ជា កើត​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ និង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​នៃ របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​

​នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៤​។​តែ​លោក​នួន​ជា​ប្តឹងតវ៉ា​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។

នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ នៅក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។ នេះ​បើតាម​ការប្រកាស​របស់ សាលាក្តី​ខ្មែរក្រហម​។​អង្គជំនុំជម្រះ​សាលាដំបូង បានរួម​បញ្ចូល​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​តែមួយ​។​

ពេល​ស្លាប់​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន កំពុង​ជាប់​បណ្ដឹង​សារទុក្ខ​ទាំងពីរ​ប្រឆាំងនឹង​ការ​ផ្ដន្ទា​ស​ចំពោះ​ក្រិ​ដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម ដែល​ជនជាប់ចោទ​ទាំងពីរ​ត្រូវបាន​ផ្ដន្ទាទោស​នៅក្នុង​ការ​ជំនុំ​ជ​ម្រៈ​លើក​ទី​២​កាលពី​ចុងឆ្នាំ​២០១៨​។ សម្រាប់ នួន ជា បណ្ដឹង​សារទុក្ខ​បាន​ផុតរលត់​ហើយ ក្រោយ​មរណៈភាព​របស់​គាត់​នៅវេលា​ម៉ោង​៦​ល្ងាចម្សិលមិញ ត្រូវ​នឹង​ថ្ងៃទី​៤​ខែសីហា​។​មេធាវីលោកនួនជាឲ្យកាសែតដឹងថាលោកឲ្យគ្រួសារលោកបន្តបណ្តឹងសារទុក្ខតទៀត!។

​សារព័ត៌មាន​ដ៏​ធំ​របស់​ប្រទេស​អង់គ្លេស BBC ក្រោម​ចំណងជើង​ថា «​នួន ជា អតីត​មេដឹកនាំ​រង​នៃ​របប​ខ្មែរក្រហម​បាន​ស្លាប់​» BBC រៀបរាប់​បន្ថែម ថា លោក នួន ជា មិន​ព្រម​ទទួលយក​ការទទួលខុសត្រូវ ឬ មាន​វិប្បដិសារី​អ្វី​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្នុងសម័យ​ខ្មែរក្រហម​នោះឡើយ ។ BBC បាន​លើក​រំលឹក​បង្ហាញ​ពី​ការនិយាយ​របស់ លោក នួន ជា ប្រាប់​ទៅលើ​អ្នកកាសែត​កាលពីពេល​កន្លង​ថា «​បើ​យើង​មិន​សម្លាប់​អ្នក​ក្បត់​ផ្ទៃក្នុង​បក្ស​យើង​ទេ យើង​មិនអាច​វាយ​បំបែក​សត្រូវ​បានទេ ហើយ​វា​ក៏​នឹង​គ្មាន​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះដែរ​»៕a chea a chea1 

​