» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3423 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099190 នាក់

នគរបាល​រងរបួស​ព្រោះ​ជួយសង្គ្រោះ​ការផ្ទុះ​ធុង​ហ្គាស​ទទួល​បានការ​អាណិត​

 


​សៀមរាប​៖​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ​ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កំលាំង​បាន​នាំយក​ថវិការ​មួយចំនួន និង​គ្រឿង​ឧបភោគបរិភោគ ចុះសួរសុខទុក្ខ​មន្ត្រីនគរបាល​យើង​លោក​ហួត​មុន្នី​ពិសាខ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ក្នុងពេល​ចុះជួយ​អន្តរាគមន៍​ករណី​ផ្ទុះ​ស្ទែ​ន​ហ្គាស​កាលពី​វេលា​ម៉ោង​១៣.១៥​នាទី​រសៀល​នេះ ។ a fire sr3 

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយ សារ​ផ្ទុះ​ធុង​ហ្គាស​ហើយ​ឆេះ នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​៤​នាក់ ក្នុងនោះ​មាន​សន្តិសុខ​ឯកជន​យាម​ប្រចាំការ​នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​ចំនួន​០១​នាក់ , មន្ត្រីនគរបាល​ខេត្ត​ម្នាក់ ដែល​រងរបួស​ធ្ងន់ និង ជនជាតិ​បរទេស​ជា​ស្ត្រី​ចំនួន​នួន​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ន​ថា មុនដំបូង​មាន​រថយន្ត​មួយគ្រឿង បាន​ចូលទៅ​ដាក់​ហ្គាស​នៅ​ទីនោះ ស្រាប់តែ​មួយសន្ទុះ ក៏​ឮសូរ​ផ្ទុះ​ហើយ​ចេញ​ជា​អណ្តាតភ្លើង​ឡើង បណ្តាលឱ្យ​ផ្ទះ​អ្នកជិតខាង​រង​ការខូចខាត បែក​កញ្ចក់​ខ្ទេច​នៅក្នុង​ផ្ទះ ហើយ​បាននាំគ្នា​ជួយ​ទាញ​ទុយោ​បាញ់​ទឹក​ដែរ ប៉ុន្តែ​ដោយសារ​សន្ទុះ​នៃ​ហ្គាស ធ្វើឱ្យ​វា​ឆាបឆេះ​កាន់តែខ្លាំង ទើប​ពួកគាត់​នាំគ្នា​រត់​យក​ឥ​វ៉ាន់​រៀងៗ​ខ្លួន​ចេញពីផ្ទះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា យើង​នៅ​មិនទាន់​ដឹង​អំពី​ចំនួន​អ្នករងគ្រោះ និង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយសារ​ម្ចាស់​ហាង និង​កម្មករ​ទាំងអស់​បាន​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ភ្លាមៗ​យើង​ថា មាន​មនុស្ស​ចំនួន​០៤​នាក់ ដែល​បានទទួល​រងរបួស​នៅក្នុង​អំឡុងពេល​កើតហេតុ ដែល​ខណៈ​ពេលនេះ យើង​រង់ចាំ​របាយការណ៍​ជាក់លាក់​របស់​សមត្ថកិច្ច​ជំនាញ​ដែល​កំពុងតែ​ពិនិត្យ​ស្រាវជ្រាវ​អំពី​មូលហេតុ​នេះ ។​សូមបញ្ជាក់​ផងដែរ​ថា​នៅពេលនេះ​មន្ត្រីនគរបាល​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អូរ​ប៊ុន ប្រទេស​ថៃ​។​គេមិនដឹងថាជនបរទេសដែលរងរបួសអ្នកណាទទួលខុសត្រូវនោះទេ?។

ក្រោយពី​រឿងនេះ​ត្រុ​វ​បាន​ផ្សព្វផ្សាយ​ក៏មាន​សប្បុរសជន​ជាច្រើន​បរច្ចាគ​ថវិកា​ជួយ​ដូចជា​ឧកញ៉ា​ទៀ​វិចិត្រ​៤​លាន​រៀល​។​ឧកញ៉ា​ឌួង​ឆាយ​១​លាន​រៀល​និង​សប្បុរសជន​ជាច្រើន​ទៀត​!​។​a fire sr a fire sr1 a fire sr5 a fire sr6 a fire sr4 a fire sr2 


​