» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3507 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099274 នាក់

អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ

 

ភ្នំពេញ៖លោក ឡាច ណុច អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022 (រដូវកាលទី 4)បានថ្លែងអំណរគុណដល់មេព្រៃស ក្រោយចាកចេញពីមណ្ឌលវិញមុនកំណត់៣ខែ។a lach sinoch1 

លោក ឡាច ណុច អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022 (រដូវកាលទី 4) ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនតែនៅអំឡុងខែធ្នូ ឆ្នាំ 2023 លោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌក្រោយឆក់ខ្សែកពីជនរងគ្រោះបានសម្រេច លុះក្រោយមកត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នៅថ្ងៃទី៩ កញ្ញានេះ យោងតាមគណនី TikTok របស់លោក ឡាច ណុច ផ្ទាល់ បានសម្តែងការអរគុណដល់លោកឯកឧត្តមប្រធាន នុត សាវនា ដែលជាប្រធានមណ្ឌលអប់រំកែប្រែម១(ព្រៃស) ដែលលោកយកចិត្តទុកដាក់មើលថែលោក។លោក ឡាច ណុច បន្តថា កន្លងមកសូមពុកម៉ែបងប្អូនអត់ទោសដល់ក្មេងប្រុសម្នាក់នេះផងសូមអគុណ ពីរខ្ញុំឡាច ណុច ។

ទាក់ទងនិងរឿងនេះដែរលោកនុតសវនាប្រធានពន្ធនាគារព្រៃសបានសសេថា៖លោក ឡាច ណុចដែល បានជ្រុលខ្លួនដើរផ្លូវខុសមួយគ្រា គាត់មានការសោកស្តាយ និងបានប្តេជ្ញាកសាងខ្លួនជាបុគ្គលគំរូ រហូតគណៈកម្មការបន្ធូរបន្ថយទោស និងលើកលែងទោសថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលស្គាល់នូវគុណសម្បត្តិគាត់ និងសម្រេចផ្តល់ជូនការបន្ធូរបន្ថយទោសរយៈពេល ០៣ ខែ។ ក្នុងពេលអនុវត្តទោសនៅមណ្ឌល គាត់បានរួមចំណែកតែងបទចម្រៀងអប់រំ និងច្រៀងចម្រៀងអប់រំផ្ទាល់ នៅតាមអគារឃុំ បង្កប់ដោយខ្លឹមសារអប់រំល្អៗ។

សូមបងប្អូនមេត្តាផ្តល់ក្តីសណ្តោស និងជួយជាកម្លាំងចិត្តជូនពលរដ្ឋខ្មែរដូចគ្នា ដែលបានជ្រុលខ្លួនខុសមួយគ្រា តែបានខិតខំស្តារនីតិសម្បទា សងបំណុលជូនសង្គមជាតិយើងរួចរាល់ហើយ។a lach sinoch2