» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4983 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100750 នាក់

ផ្ញើ​ប្រអប់​បង្កប់​គ្រាប់បែក​មាន​កម្លាំង​ផ្ទុះ​ដូច​មីនតោន​តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន J&T

 

​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវរ​កមុខ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​ទាក់ទង​ផ្ញើ​ប្រអប់​មួយ​តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន J&T បង្កប់ គ្រាប់បែក​កែច្នៃ​១​គ្រាប់​នៅ​ខាងក្នុង​ប្រអប់​នោះ​។​a bom jt1 

 

ករណីនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី នៅវេលា​ម៉ោង ៦​និង​២០​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន J&T តាមរយៈ​ទូរស័ព្ទ​លេខ ០១១ ២១៧ ០៤៤ ហើយ​ប្រាប់ថា ឱ្យ​ទៅយក​អីវ៉ាន់ នៅ​ចំណុច​តារាង​បាល់ ខាងកើត​រូបសំណាក​លោកយាយ​យ៉ា​ត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ លុះដល់​ម៉ោង ៦​និង​៥៤​នាទី​យប់ បុគ្គលិក​ក្រុមហ៊ុន​បាន​ទៅយក​អីវ៉ាន់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ខាងលើ ហើយ​ជន​នោះបាន​ប្រាប់​ទៅខាង​ក្រុមហ៊ុន​មិនឱ្យ​បើក​មើល​អីវ៉ាន់​នោះទេ​។

លុះ​ក្រោយពេល​យកមក​ដល់​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​កើត​ក្តី្ត​សង្ស័យ ព្រោះ​មានការ​វិច​ខ្ចប់​មិន​ត្រឹមត្រូវ ក៏បាន​បើក​មើល ស្រាប់​តែមាន​អណ្តាតភ្លើង​ឆេះ​ឡើង​។ ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​យក​ទឹក​ចាក់​ពន្លត់​ទាន់ ។​​ប្រភពពី​ក្រុមហ៊ុន​ឲ្យ​ដឹងថា អីវ៉ាន់​បញ្ញើ​នេះ គឺមាន​គោលដៅ​ផ្ញើ​ទៅ​សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយមាន​អ្នកទទួល​កាន់​ទូរស័ព្ទ​លេខ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។​ក្រោយពេល​កើតហេតុ​ភ្លាម មន្ត្រី​ជំនាញ​របស់​អង្គការ CMAC បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​បញ្ជាក់ថា អីវ៉ាន់​នេះ ជា​ប្រភេទ​គ្រាប់បែក​កែច្នៃ ដែលមាន​កម្លាំង​ផ្ទុះ ស្មើនឹង​កម្លាំង​ផ្ទុះ​របស់​មីនតោន​ចំនួន​មួយ​គ្រាប់ រួច​ក៏​យកទៅ​រក្សាទុក​រង់ចាំ​កម្ទេចចោល​ជា​ក្រោយ​។​a bom jt 

​