» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5036 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100803 នាក់

នគរបាល​ខេត្តតាកែវ បំភ្លឺថា​រឿង​ឪពុក​កូន​វ៉ៃ​គ្នា​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឪពុកម្តាយ សុំ​មិន​ប្តឹងផ្តល់​កូន​ទេ​!

​ខេត្តតាកែវ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ករណី​អំពើហិង្សា​បង្កឡើង​ដោយ​ឈ្មោះ ប៉ឹង ពេជ្រ ហៅ​ឌឿ​ន ទៅលើ​ឪពុក​បង្កើត​ឈ្មោះ ប៊ុត ឌៀប នៅ​ភូមិ​ស្តុក ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ហើយ​មានការ​បង្ហោះ​វីដេអូ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ព្រមទាំង​មានការ​ចែករំលែក​ត​គ្នា​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ ឪពុកម្តាយ និង​សាច់ញាតិ សុំ​មិន​ប្តឹងផ្តល់​កូន ដោយ​សុំ​យក​កូន​ទៅធ្វើ​ការអប់រំ​ដោយ​បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ និង​បន្សាប​គ្រឿងញៀន​ដោយ​ខ្លួនឯង​។a beat father

​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍​នាំខ្លួន​ជនបង្ក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ ។​ក្រោយពី​ស្រាវជ្រាវ​លម្អិត បាន​ពិនិត្យឃើញថា ករណី​ហិង្សា​ខាងលើ មិនបាន​បង្កឱ្យមានរ​បួស​ស្នាម​ធ្ងន់ធ្ងរ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​សំណាក់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២ នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​អនុញ្ញាតឱ្យ​អាណាព្យាបាល​ធានា​ឈ្មោះ ប៉ឹង ពេជ្រ ហៅ​ឌឿ​ន ដើម្បី​យកទៅ​អប់រំ​នៅ​មណ្ឌល​អប់រំ កែប្រែ និង​បន្សាប​គ្រឿងញៀន និង​បាន​បំពេញ​សំណុំបែបបទ និង​កិច្ចសន្យា​លាយ​លក្ខ​អក្សរ​លើកទីមួយ ចំពោះ​ឈ្មោះ ប៉ឹង ពេជ្រ តាម​សំណូមពរ​របស់​អាណាព្យាបាល ក្នុងករណី​ថ្ងៃក្រោយ​មិន​រាងចាល​សមត្ថកិច្ច​នឹង​អនុវត្តតាម​វិធានការ​ច្បាប់​៕a beat father1 a beat father 

​