» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 51 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094966 នាក់

ករណី​យ៍​រំលោភ​នៅ​កំពង់ធំ​ជនរងគ្រោះ​បាន​៧០០​ដុល្លារ​សម​ត្ត​កិច្ច​ស៊ី​កុំ​មិ​ស្យុ​ង​១៣០០​ដុល្លារ​!

​ខេត្ត​កពង់​ធំៈ​ករណី​រំលោភ​ក្មេងស្រី​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ អ្នកកាត់ក្តី​បាន​១៣០០​ដុល្លារ​ជនរងគ្រោះ​បាន​៧០០​ដុល្លារ​។​ជនរងគ្រោះ​ស្រែ​ករក​យុត្តិធម៌ ស្នើរ​កាសែត​ជួយ​និង​សុំឱ្យ​តុលាការខេត្ត​កំពង់ធំ បើក​ការស៊ើបអង្កេត​ជាបន្ទាន់​។ ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​កាសែត​ថា​ករណី​ចាប់រំលោភ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០២១ ។​a boy rap1 

សាច់ញាតិ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០២២ តែ​ទើបតែ​ហៅ​មក​ដោះស្រាយ​នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២២ ។​តែ​ជនសង្ស័យ​គេចខ្លួនបាត់​ឲ្យ​តែ​សាច់ញាតិ​មក​ដោះស្រាយ​។ ជនសង្ស័យ​មានឈ្មោះ​ផល ភាព​ភេទ​ប្រុស​អា​អាយ​៤០​ឆ្នាំ​រស់នៅ​ភូមិ​លាប ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវជា​ឪពុកមា របស់​ក្មេងស្រី ។​រងគ្រោះ​ឈ្មោះ ទ​.​អ​.​ង អាយុ​១៨​ឆ្នាំ ត្រូវបាន​ចាប់រំលោភ​ចំនួន​៣​ដង យប់​ថ្ងៃកើតហេតុ ដោយ​ជនសង្ស័យ​បាន​ចូលទៅ​ចាប់រំលោភ ក្នុង​បន្ទប់​ក្មេងស្រី​តែម្តង រហូតមកដល់​ពេលនេះ​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃពោះ​១​ខែ​ហើយ​។

លោក​សាយ គឹម​ឡ​ម អភិបាល ស្រុក​ស្ទោង បាន​ប្រាប់​កាសែត​ថា​ក្នុងករណី ពុំមាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ស្ទោង​រាយការណ៍​ជូន​គណបញ្ជាការ​ឯកភាព​ស្រុក​អំពី​ករណី​ចាប់រំលោភ​ក្មេងស្រី​ឲ្យ​បានដឹង​នោះឡើយ​។ ស្ត្រី​ឈ្មោះ​តុលា​ជា​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ ដឹងថា សាច់ញាតិ​ជនសង្ស័យ និង​សាច់ញាតិ​ជនរងគ្រោះ​ព្រមព្រៀងគ្នា​ចំនួន​២០០០​ដុល្លា ដើម្បី​បញ្ចប់រឿង តែ​លុយ​មិនទាន់បាន​ប្រគល់​ទេ ដោយ​សម្រេច​គ្នា មក​ប្រគល់​នៅ​អធិការ ដើម្បី​សមត្ថកិច្ច​ជួយ​ដឹងលឺ​ផង​។

ជនរងគ្រោះឲ្យដឹងថាក្នុងពេលនោះ លោក​វ៉ន សុ​ភ័​ណ្ទ អធិការរង ហៅ​បងស្រី​មក​ក្នុង​បន្ទប់​ស្ងាត់ៗ ប្រាប់ថា​សេវាកម្ម​ប៉ូលិស​ជួយ​សម្របសម្រួល ១៣០០​ដុល្លា​បងស្រី​មិន​យល់ព្រម​ទើប សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ ដែលជា​ជម្រើស​ចុងក្រោយ​។​លោក​វ៉ន សុ​ភ័​ណ្ទ អធិការ រង​ទទួល​ផែន​ព្រហ្ម​ទ​ណ្ទ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​បាន​អះអាងថា​.​លោក​មិនបាន​ទារលុយ​ពី​ជនរងគ្រោះ​ថ្លៃ​កាត់ក្តី​ក្រៅ​ប្រ​ព័​ន្ឋ​តុលាការ ចំនួន​១៣០០​ដុល្លា​ទេ គឺ​ថ្នាក់លើ​អោយ​យក​ទេ តែ​លោក​មិន​ព្រម​បញ្ជាក់ថា ថ្នាក់លើ​ណា​ឲ្យ​យក​នោះទេ​? ។ ដោយ​មិន​សប្បាយចិត្ត​រឿង​សម​ត្ត​កិច្ច​ស៊ី​កុំ​មិ​ស្យុ​ង​ច្រើនពេក​បងស្រី​តុលា បានសម្រេច​ឡើងមក​តុលាការ ខេត្តកំពង់ធំ ដើម្បី ដាក់ពាក្យ​បណ្តឹង ទាមទារ​ជម្ងឺ​ចិត្ត​៥០០០​ដុល្លា និង​បាន​សំណូមពរ ឲ្យ​ឯកឧត្តម ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​៕a boy rap a boy rap2 

​