» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 203 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095118 នាក់

ដីចំការ​ស្រល់​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នឹង​រលាយ​ខ្ទេច​ក្រោម​បាតដៃ​ចៅហ្វាយស្រុក​អូររាំងបើទប់មិនទាន់​


មណ្ឌលគិរី​៖​ដីចំការ​ស្រល់ដែលជាដិរដ្ឋត្រូវបានរកឃើញថាមានឈ្មោះលោក​អភិបាលស្រុក​មាន​ដី​៣​ហិកតា និង​មាន​ដី​កូន​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ទៀត រួមទាំង​ដី​អភិបាលរង​ស្រុក​អូ​រាំង​ផង ​ ។​a oraing2 

​យោងតាម​កំណត់ហេតុ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​ដឹកនាំ​ដោយ​លោកនាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រិ​ចុះ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ (​គ្មាន​វត្តមាន​អភិបាលស្រុក និង​ចៅសង្កាត់​ចូលរួម​ជាមួយ​នោះទេ​) ដើម្បី​ឲ្យ​ដឹង​ពិត​ប្រាកដថា​តើ ដីចំការ​ស្រល់​ជាង​២២៥​ហិច​តា​ដែលជា​កេរ្តិ៍ដំណែល​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​ទ្រព្យ​របស់​រដ្ឋ​ទៀតផង​ហើយ កំពុង​ព័ទ្ធរបង ជា​របស់​អ្នកណា​?​។​

​នៅក្នុង​កំណត់ហេតុ លោក សារូ រតនា នាយរង​ខ័​ណ្ឌ​អះអាងថា ការរំលោភ​កើតឡើង​ដោយសារ​ហាងឆេង​ដី​ត្រូវប៉ាន់ ការយក​ឈ្មោះ​អ្នកមានអំណាច មុខមាត់ តួនាទី​មុខងារ ធ្វើជា​ឈ្នាន់ បន្លាច​ដល់​អ្នកតូចតាច ហើយ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​គ្មាន​កោតក្រែង ឬ​គោរព​ច្បាប់​បន្តិច​សោះឡើយ​។
​លោកនាយ​រង​ខ័​ណ្ឌ​បាន​បន្ទោស​ធ្ងន់ៗ​ដល់​អាជ្ញាធរ​ដែល​ធ្វេសប្រហែស​បណ្តោយ​ឲ្យ​មានការ​រំលោភ​ដី​រដ្ឋ​ក្នុង​ចំការ​ស្រល់​នេះ​បាន​។​

​ដោយឡែក​មន្ត្រី​ចាប់ពី​កំ​រឹត​ថ្នាក់ភូមិ​ឬ​មូលដ្ឋាន សមាជិក​ក្រុមប្រឹក្សាឃុំ និង​មេបញ្ជាការ​សឹក​រង​ស្រុក បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន​អ្នក ខ្លះ​ឆ្លើយថា​បោះ​របង​ទុក​ឲ្យ​រដ្ឋ​ជាដើម​?​។​​អ្នកឃើញ​ទិដ្ឋភាព​ការបោះបង្គោល​ព័ទ្ធ​យក​ដីចំការ​ស្រល់ បាន រិះគន់ថា​៖​បើ​ថ្នាក់​ចៅហ្វាយស្រុក​ហ៊ានស៊ី​ញ៉េ​លក់​ដី​រដ្ឋ​បែបនេះ រឿង​អី​ពួកវា​មិនមាន​ឡាន​ថ្មី​ផ្ទះ​ថ្មី​នៅ​។​ប្រជាព​រល​ដ្ឋ​ស្នើសុំ​សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជា​រដ្ឋមន្ត្រី​នគរ​ដែនដី​ដែល​ប្រជាជន​ទូទៅ​ស្គាល់​ថា​ជា​ល្អ​ពូកែ​ដោះស្រាយ​រឿង​ដី មេត្តា​ចុះ​ត្រួតពិនិត្យ​និង​យក​មន្ត្រី​គ្រាប់​ល្ពៅ​នេះ ឲ្យ​ទាន់ពេលវេលា​ផង ទាន​។​

​ព្រោះ​ប្រសិន​ដោះស្រាយ​មិនទាន់​ពេល​ទេ​ដីចំការ​ស្រល់​ប្រមាណ​ជាង​២០០​ហិច​តា​នេះ​និង​រលាយ​ខ្ទេច​ដោយសារ​ចុង​ប៊ិច​របស់លោក​ប្រធាន​គណ​:​បញ្ជាការ​ស្រុក​អូររាំង​នេះ​ជាក់​ជាមិនខាន​ឡើយ​។​​ជាក់ស្តែង​តាម​ការរកឃើញ​របស់​មន្ត្រី​ជំនាញ​ដែនដី​ទាំងនោះ មាន​របស់ លោក នង ទ​ណ្ណា​រី អភិបាលស្រុក​អូ​រាំង​កាន់កាប់​ខុសច្បាប់​៣​ហិច​តា​,​។​លោក សៀក មុន្នី អភិបាលរង​ស្រុក​មាន​ក្បាលដី​១០០​ម៉ែត្រ​ក្បាល និង​ថា​មាន​ដី​កូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ដែនដី​ក៏មាន​ដោយ​បោះបង្គោល​រួចជាស្រេច​ទៀតផង​?៕a oraing a oraing3 

​