» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11674 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107441 នាក់

ច្រកព្រំដែន​ខ្មែរ ឡាវ កន្លែង​រត់ពន្ធ​ជន​ជាតិចិន​ខុសច្បាប់​ចូលមក​កម្ពុជា​!?


​ព្រះ​វិហារៈ​ក្នុងស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ កំពុង​តែមាន​ភាព​តានតឹង​នៅ​ព្រុំ​ដែនកម្ពុជា​ឡាវ​បែរ​ជាមាន​សកម្មភាពរ​ថ​យន្ត​របស់​ក្រុម​ជន​ទុ​ច្ច​រឹត​បាន​លួច​ដឹកជញ្ជូន​ជន​ជាតិចិន​អន្តោប្រវេសន៍​ដោយ​ខុសច្បាប់​ពី​ប្រទេស​ឡាវ លួច​ចូលមក​ទឹកដី​កម្ពុជា ទៅវិញ​។​a china chheb 

​បើតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​១៨​កក្កដា​ពួក​ឈ្មួញ​ធ្វើ​សកម្មភាព​រត់ពន្ធ​ចិន​ចូល​តាម​ច្រក​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ព្រំដែន កម្ពុជា ឡាវ ។ ពួកគេ​បាន​ចូលមក ឆ្លងកាត់​ស្រុក​ជាំ​ក្សាន្ត រឺ​ក៍​ចូលមក​ទី​រួម​ខេត្តព្រះវិហារ​ឆ្ពោះទៅ​សៀមរាប ភ្នំពេញ កំពង់សោម ប៉ោយប៉ែត និយាយ​ជារួម ចូលមក​ប្រទេស​កម្ពុជា​តែម្ដង​ដោយ​មិនមាន​ផល​រំខាន​ដល់​សមត្ថកិច្ច​រឺ​ស្ថាប័ន​ពាក់ព័ន្ធ​។​​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២៥​កន្លងទៅនេះ លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពេល​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ឆែប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​តែ​ការណែនាំ​របស់លោក អភិបាលខេត្ត​ហាក់បីដូចជា​សមត្ថកិច្ច​អង្គភាព​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​លើ​បទល្មើស​ទាល់តែសោះ​បណ្ដែតបណ្ដោយ​តាម​អំពើ​ចិត្ត​។​

​តាម​សេចក្ដីរាយការណ៍​ពី ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ បានអោយដឹងថា សកម្មភាព ក្រុម​ជួញដូរ​មនុស្ស នាំ​ជនជាតិ​ចិន​ពី​ប្រទេស ឡាវ មក​ទឹកដី​ខ្មែរ ដោយ​ខុសច្បាប់​មាន​ស្ទើរ​រៀងរាល់ថ្ងៃ​រាល់​យប់ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ជនជាតិ​ចិន​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា និង​ពី​កម្ពុជា​ចេញទៅ​ឡាវ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប​ខេត្តព្រះវិហារ​នេះឡើយ​។​​ចំពោះ​សកម្មភាព​ជនជាតិ​ចិន​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ទន្លេមេគង្គ​ពី​ប្រទេស​ឡាវ ចូលមក​កម្ពុជា​និង​ពី​កម្ពុជា​ទៅ​ឡាវ កំពុង​កើតមាន​យ៉ាង​គគ្រឹក​គ​គ្រី​ង ប៉ុន្តែ​ការបង្ក្រាប​របស់​អាជ្ញាធ​រ​គ្រប់​ជាន់ថ្នាក់​ឬក៏​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ហាក់បីដូច ប​ង្គ្រា​ប​បាន​តិចតួច​ឬក៏​មួយ​ដង្ហើមចង្រិត​តែប៉ុណ្ណោះ​។​សំខាន់​ពួក​ចិន​អស់នោះ​ប្រសិនបើ​មក​ប្រ​ព្រិ​ត្រ​អំពើរ​ខុសច្បាប់​នៅ​កម្ពុជា​ពេល​ចាប់បាន​ខាង​អាជ្ញាធរ​ចិន​ឲ្យ​បញ្ជូនទៅ​ស្រុក​ចិន​វិញ​ឲ្យ​លឿន​?!​។​a china chheb1 a china chheb2 

​