» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11530 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117812 នាក់

តួ​សម្តែង​រឿង​ខ្លី​ប្រពន្ធ​មិនបានការ​ចេញមុខ​សុំទោស​តែ​មហាជន​មិនទាន់​អស់ចិត្ត​

​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​ចាប់អារម្មណ៍​និង​រិះគន់​ទៅកាន់​ក្រុម​សម្តែង​យុវវ័យ​មួយក្រុម​ដែលមាន​រហ័ស​នាម​ថា អា​មាន និង​រ៉ា​ប៊ី​ដោយសារតែ បាន​បញ្ចេញ​រឿង​ខ្លី បង្ហាញ​ឈុត​ឱបថើប​ស្រើប​ស្រាយ​លូក​រាវ​ច្របាច់​គ្នា​ដោយ​គ្មាន​ភាព​អៀនខ្មាស​។​បន្ទាប់មក​នៅ​ព្រលប់​ថ្ងៃទី​២៣ ខែមករា​គេ​បានឃើញ តួ​សម្តែង​ប្រុស​ស្រី​ក្នុង​រឿង​សិច​នេះ​ចេញមុខ​សុំទោស​ជា​សាធារណៈ​ដោយ​លើកឡើងថា ខ្លួន​បានដឹង​កំហុស​និង​ស្នើ​ឲ្យ​មានការ​យោគយល់ និង​សន្យា​បញ្ចប់​ការសម្តែង​រឿង​បែបនេះ​បន្តទៀត ។a boy sex1

វីដេអូ​ដែល​យុវជន​បាន​សម្តែង និង​រង​ការរិះគន់ ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាង​៣​លាន​ដងនោះ​នៅឡើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ ២០២២​នេះ​។​វីដេអូ​រឿង​”​ប្រពន្ធ​មិនបានការ​”​ត្រូវបាន​បញ្ចេញ​កាលពី​ព្រលប់​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ ២០២២​នៅលើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​Mean Gaming​។ ក្រៅពី​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ក៏​សង្កេតឃើញ​មាន បង្ហោះ​នៅលើ​បណ្តាញ​សង្គម​Tik Tok ជា​ហូរហែ​ផងដែរ​។ អ្វីដែល​មានការ​ព្រួយបារម្ភ​គឺ​វីដេអូ​នេះ​បានបង្ហាញ​ពី​ភាព​ស្រើបស្រាល​ជាច្រើន​ឈុត​ច្រើន​ឆាក ហើយ​អ្វី​ដែលជា​ក្តីបារម្ភ​គឺ​វីដេអូ​នេះ​ត្រូវបាន​ទាំង​ក្រុម​យុវវ័យ និង​ក្មេងៗ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​។

ក្រោយពី​លេចចេញ​ការរិះគន់​ខ្លាំងៗ​ស្រាប់តែ​កាលពី​ព្រលប់​ថ្ងៃទី​២២ ខែមករា នេះដែរ​លោក ជំទាវ​ចិត្តធម៌ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ចេញ​សារ​ប្រតិកម្ម និង​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​លើ​ករណី​ខាងលើ​ផងដែរ​។ គេ​នៅ​បន្ត​រង់ចាំ​មើល​ដែរ​ថា​តើ​ករណីនេះ​នឹង​ទៅជា​យ៉ាងណា​។
​គួរ​បញ្ជាក់ដែរថា​កាលពី​អំឡុង​ខែឧសភា ឆ្នាំ ២០២០ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ណែនាំ​ដល់​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ឱ្យ​បញ្ឈប់​នូវ​ការ​ផ្សា​ព្វ​ផ្សាយ​គ្រប់​រូបភាព សារ​ជា​អក្សរ សំឡេង និង​វីដេអូ​ដែលមាន​លក្ខណៈ​អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ដែល​បង្ក​មាន​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​សង្គមជាតិ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីណែនាំ​នេះ​ជា​កំហិត​។

ការចេញ​សេចក្តីណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញ​មាន​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ជាពិសេស​អាជីវករ​តាម​ប្រព័ន្ធ Online អ្នកនិពន្ធ​បទ​ភ្លេង ទំ​នុង​ច្រៀង និង​អ្នក​សម្តែង​ក្រៅ​ប្រព័ន្ធ​បាន​ផ្សព្វផ្សាយ​រូបភាព សារ​ជា​សំឡេង អក្សរ និង​វីដេអូ​ប្រកបដោយ​អសីលធម៌ ប្រាស​ចាស​ក្រមសីលធម៌​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ ជារឿយៗ​។​

តាម​សេចក្តីណែនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ព្រមាន​ថា ក្នុងករណី​ដែល​បុគ្គល ឬ​ក្រុម​ណាមួយ​នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខា​ង​លើ ក្រុមប្រឹក្សាវិន័យ​នឹង​សហការ ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃ​ណី​យ៍ និង​ទូ​គមនាគមន៍ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត ចាត់វិធានការ ដោយ​អនុលោម តាម​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ ឬ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អុ​ី​ន​ធឺ​ណេ​ត​នៅ​កម្ពុជា ឬ​នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដោយ​អនុលោម តាម​ក្រមព្រហ្មទណ្ឌ ឬ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួយ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​៕a boy sex a boy sex2 

​