» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 819 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095734 នាក់

លោក ប៉ាង ឡេង នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ព្រៃ​វ​ល្លិ៍​ដុះ​ស្លែ​និង​បក្ខ ពួក​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​?

​ខេត្តស្វាយរៀង : ប្រភពពី​មន្ត្រីនគរបាល​តូច តាច ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្នុងស្រុក​កំពង់រោ​រ៍ ខេត្ត ស្វាយរៀង​បាន​អះអាង​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ដើមខែ​វិ​ច្ឆ​កា ឆ្នាំ ២០២១ រហូតមកដល់​ដើមខែ​មករា ឆ្នាំ​២០២២ នេះ ឈ្មួញ​ទាំង​ធំ ទាំង​តូច បាន​សម្រុក​នាំចូល​ទំនិញគេចពន្ធ ឬ​បង់ ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​សព្វសារពើ​ពី​ប្រទេស​វៀតណាម តាម​ច្រក​មួយ​នេះ​យ៉ាងគំហុក​តែម្តង ។a pang leng8 

ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ប៉ាង ឡេង នាយប៉ុស្តិ៍​នគរ បាល​អន្តោប្រវេសន៍​ច្រក​ព្រៃ​វ​ល្លិ៍ និង​បក្ខពួក​បាន ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សប្បាយ​ដៃ ព្រោះ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​លោក ប៉ាង ឡេង បានជា​ដាច់ខាត ។ ឈ្មួញ​ទាំង​ធំ​ទាំង​តូច​បាន​ត្អូញត្អែ​ឲ្យ​ដឹងថា ពួកគាត់​បាន​បង់លុយ​តាម​ការកំណត់ របស់លោក ប៉ាង ឡេង ទើប​អាច​ជញ្ជូន​ទំនិញ ឆ្លង កាត់​ពី​ដី​យួន​ចូល​ដី​ខ្មែរ​បាន ហើយ​នរណា ក៏​ខ្លាច​លោក ប៉ាង ឡេង ដែរ​។ បើតាម​ប្រភព ព័ត៌មាន​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត ស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​គ្រប់ ប្រភេទ ពី​ស្រុក​យួន​យ៉ាងគំហុក គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ។

 ប្រសិន បើ​ឈ្មួញ​មិន​បង់លុយ​លើ​តុ​ក្រោម​តុ តាម​ការ កំណត់​របស់លោក ប៉ាង ឡេង ទេនោះ គឺ​មិនអាច​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​បានឡើយ ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ប៉ាង ឡេង បាន ទេ ។ អំពើពុករលួយ​របស់​លោក ប៉ាង ឡេង អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន គឺ​ដោយសារ​មាន​កិច្ចសហការ​ជាមួយ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្ត​អំពើ ពុករលួយ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៉ាង ឡេង បាន​លើកឡើងថា ដោយសារ​អាង​មាន​ខ្នង បង្អែក​រឹងមាំ​ជួយ​ការពារ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង មហាផ្ទៃ ទើប​បុគ្គល ប៉ាង ឡេង ម្នាក់នេះ​ហ៊ាន​ប្រើ​តួនាទី និង​អំណាច របស់ខ្លួន​កាង​ឈ្មួញ​នាំ​ទំនិញ​ចូល​ពី​ស្រុក​យួន ដើម្បី​ប្រមូល​លុយ តាមរបៀប​ពុក រលួយ​យ៉ាង​ពេញបន្ទុក ។

ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនត្រូវ​បណ្តែតបណ្តោយ​រឿងនេះ​តទៅទៀត​ទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់​បុគ្គល ប៉ាង ឡេង នេះ ត្រូវបាន​លាត ត្រដាង​ជា​បន្តបន្ទាប់​រួចទៅហើយ​។ ប្រភព​ខ្លះទៀត​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​ខ្នងបង្អែក​ការពារ​ដ៏​រឹងមាំ​នេះហើយ​ទើប​លោក ប៉ាង ឡេង នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិនដែល​ញញើត​អ្វី​ទាំង អស់​ក្នុងការ​ប្រព្រឹត្ត​អំពើ ពុករលួយ ។ ជុំវិញ​ព័​ត៌ មាន​ខាងលើនេះ កា​រិ យា​ល័យ​គេហទំព័រ មាតុភូមិ ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប៉ាង​ឡេង​បានទេ​ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង​៕ ដោយ​: សុផល​a pang leng1 a pang leng2 a pang leng3 a pang leng4 

​