» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 691 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095606 នាក់

ឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ​កង​តូច​លេខ​៤​និង​មន្ដ្រីក្រោមឱវាទ​រង​ការ​ចោទថា​បង្ខាំង វ៉ៃ​ធ្វើ​ទារុណកម្ម កម្មករ​ឡរ​ឥដ្ឋ​ម្នាក់​ស្ទើ​ស្លាប់​!

 

​ឧត្ដរមានជ័យ​៖ស្ដ្រី​មេម៉ាយ​(​ប្តី​ស្លាប់​)​ពីរ​នាក់​ម្ដាយ​និង​កូនប្រុស រស់នៅក្នុង​ជីវភាព​ក្រីក្រ ជ្រក​ក្រោម​ដំបូល​រោង ធ្វើជា​កម្មករ​ឡរ​ឥដ្ឋ​អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​មកហើយ​នោះ​​នៅ​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៩ បាន​សូម​អំពាវនាវ​ដល់​សម្ដេច​តេ​ជោ​ហ៊ុនសែន ជួយផ្ដល់​យុ​ត្តិ ជូន​ដល់​ក្រុមគ្រួសារ​របស់គាត់​ដែល​រងគ្រោះ​ព្រោះ​មន្ត្រី​យោធា​កងពល​លេខ​៤​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោ​ឃៅ​ផង​។​a pen muon 

ការអំពាវនាវ​នេះ​គឺ​ដោយសារ​​កូនប្រុស​របស់គាត់​ត្រូវបាន លោក​ឧត្ដមសេនីយ៍ទោ​សន ស៊ា មេបញ្ជាការ​កងពលតូច​លេខ​៤​និង​មេបញ្ជាការ​ង គឺ​លោក​ឧត្ដមសេនីយ៍ត្រី ចាន់ នី និង​មន្ដ្រី​យោ​បីនាក់ សរុប​៥​នាក់ បាន​បង្ខាំង វ៉ៃ​និង​ធ្វើ​ទារុណកម្ម​យ៉ាង​សា​ហៅ​នៅក្នុង​បន្ទាយ​ទាហាន រហូតដល់​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​ពេទ្យ​នៅ​ខេត្តសៀមរៀប​. ដោយមាន​អាការ​:​គ្រាំគ្រា​ផ្នែក​ខាងក្នុង និង​ហើម​ខួរក្បាល និង​ជំងឺ​ធ្វើ​ទុក​អត់​ឈប់ឈរ​នៅពេល​អស់​ជាតិ​ថ្នាំ​។​

​ជនរងគ្រោះ​ឈ្មោះ វ៉ាន់​ឆៃលី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​សិប្បកម្ម​ឡរ​ឥដ្ឋ ក្នុងភូមិ​អូរឫស្សី សង្កាត់​សំរោង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​​ម្ដាយ​ជនរងគ្រោះ​ឈ្មោះ ឡា​ច វន ជា​ស្ដ្រី​មេម៉ាយ អាយុ​៦៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ បាក់​ដាវ​ឃុំ​បាក់​ដាវ ស្រុក​ព្រែ​កតា​មាក់ ខេត្តកណ្ដាល ។​

​ម្តាយ​ជនរងគ្រោះ​ដឹងថា លោក​ឧត្ដមសេនីយ៍ទោ​សន សៀ មេបញ្ជាការ​កងពលតូច​លេខ​៤​និង​មេបញ្ជាការរង​ឈ្មោះ​ចាន់នី និង​មន្ដ្រីក្រោមឱវាទ​សរុប​៥​នាក់​ចាប់គាត់​ទៅ​បង់​ឃាំង​នៅក្នុង​បន្ទាយ​កងពល​វ៉ៃ​ទាត់​ធាក់​តាម​អំពើរ​ចិត្ត​និង​ធ្វើ​ទារុណកម្ម​អោយ​គាត់​លុតជង្គង់​នៅលើ​គ្រាប់​គ្រោះ​និង​ប​ង្អា​ត់​បាយ​អស់​រយះពេល​៥​ម៉ោង ចាប់ពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ដល់​ម៉ោង​មួយ​រសៀល​កាលពី​ថ្ងៃទី​៣១​ខែ កក្កដា​ឆ្នាំ​២០១៩​។​

​មូល​ហេតុ​គឺ​លោក​ស៊ន​សៀ​បាន ទិញ​ឥដ្ឋ មួយ​ឡាន​យកទៅដាក់​បី​កន្លែង ដែល​ថៅកែ​ឡរ​ឥដ្ឋ មិនអោយ​ចូលទៅ​ដាក់​នៅក្នុង​បន្ទាយ​ព្រោះ​កន្លងទៅ​ជាប់ផុង រថយន្ដ​ដឹក​ឥដ្ឋ​ម្ដងមកហើយ​អស់​មួយ​យប់​ពីថ្ងៃ​ទើប​យកចេញ​រួច​។ លោក​សន សៀ ខឹង​រឿង​កម្មករ​ដឹក​ឥដ្ឋ​មិន​ព្រម​ធ្វើតាម​បញ្ជា​របស់ខ្លួន​ក៍​ចាប់ផ្ដើម​វ៉ៃ​ទាត់​ធាក់​ខ្លួនឯង​មិន​អស់ចិត្ត​ហៅ​មន្ដ្រីក្រោមឱវាទ​ប្រដាប់​ដោយ​កំ​ភ្លើង​គ្រប់​ដៃ​ចាប់​សែង​ញាត់​ចូលក្នុង​ឡាន​យកទៅ​វ៉ៃ​នៅក្នុង​បន្ទាយ​បន្ថែមទៀត​ និង​គំរាម​យក​ថ្នាំញៀន​មក​ដាក់​ក្នុង​ហោប៉ៅ ដាក់​កំហុស​ចាប់ខ្លួន​ជនរងគ្រោះ​បន្ថែមទៀត​(​មិនដឹងថា​តើ​លោក​សន សៀ មាន​រក្សាទុក​សា​ធាតុ​ញៀន​បានជា​ហ៊ាន​គំរាម​ចាប់​ញាត់​គ្រឿងញៀន​បែបនេះ​?)​នោះ​។​

ក្រោយពី​បែកធ្លាយ​រឿងនេះ​លោក​ឧត្ដមសេនីយ៍ទោ សន សៀ បានអោយដឹងថា​សមត្ថ​កិច្ច​គេ​មក​សម្របសម្រួល​បញ្ចប់​រឿង​អស់ហើយ​គ្មាន​អី​ទេ​។​បើ​វា​ខ្លាំង​អោយ​អ្នក​សា​ព័​ត៍​មាន​នាំ​អាណា​ថា​គាត់​វ៉ៃ​ទៅ​ជួប​លោក​នៅ​បន្ទាយ​ហើយ​អោយ​វា​ឆ្លើយថា​គាត់​វ៉ៃ​មិច​ខ្លះ​? លោក​បន្ត​រថា​អា​និង​មិន​រួចខ្លួន​ទេ ចំ​តែ​មើលទៅ​?៕ a pen nuon army a pen nuon army1 
​