» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 307 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095222 នាក់

ប្រជាពលរដ្ឋ​៤៥​គ្រួសារ​ប្ដឹង​លោក គឹម គា​វិ​ន ប្រធាន​មន្ទី​រៀបចំ​ដែនដី និង​សុរិយោដី​ខេត្តឧត្ដរមានជ័យ ព្រោះ​រឿង​ស៊ី​ញ៉េ​លក់​ដីរ​រង្វង់​មូល​

 

​ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ​៤៥​គ្រួរ​សារ រស់នៅ​ភូមិ​អូគ​គី​កណ្ដាល​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​បានដាក់​​ពាក្យ​ប្ដឹង​លោក គឹម គា​វិ​ន ប្រធាន​មន្ទី​រៀបចំ​ដែនដី និង​សុរិយោដី​ខេត្តឧត្ដរមានជ័យ ព្រោះ​រឿង​ស៊ី​ញ៉េ​លក់​ដីរ​រង្វង់​មូល​ទៅ​ក្រសួង​។​a land pet2 

ពាក្យបណ្តឹង​ដែល​បែកធ្លាយ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០៨១៨​របស់​ប្រជាពលរដ្ឋ​បាន ចោទ​លោក គឹម​គា​វិ​ន​ប្រធាន​មន្ទី​រៀបចំ​ដែនដី​នគរ​រូប​ន័យ​កម្ម​សំណង់​និង​សុរិយោដី​ខេត្ត ថា​បាន​ស៊ី​ញ៉េ​លក់​ដី​រង្វង់​មូល​ស្រឡៅ​ស្រោង​ស្ថិតនៅ​ភូមិ​អូគ​គី​កណ្ដាល អោយទៅ​អ្នកមានអំណាច​ម្នាក់ ។​

​បើ​យោង​ពាក្យបណ្តឹង ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួរ​សារ​ខាងលើ​បាន​សុំអោយ ឯកឧត្ដម​ជា សុផារ៉ា ឧត្ដម​ទេសរដ្ឋមន្ដ្រី​និង​រដ្ឋមន្ដ្រីក្រសួង​ដែនដី​នគរ​រូប​ន័យ​កម្ម​សំណង់​និង​សូ​រិ​យោ​ដី ជួយ​អន្តរាគមន៍ ដោយ​ពួកគាត់​ទាមទា​អោយ​រក្សារ​ដី​អ​តី​តៈ​រង្វង់​មូល​ស្រឡៅ​ស្រោង​ទុក​ជាស​ម្បិ​ត្ត​សារ​ធារ​ណៈ​វិញ ទុកជា​កន្លែង​សួនច្បា កន្លែង​ធ្វ​វិធី​បុណ្យ​ផ្សេង​ក្នុងភូមិ​។​កន្លងមក​ពួកគាត់​បាន​លើក​សំនំ​ពរ​នៅ​គ្រប់​វេទ​ទិ​ការ​សាធារណ​:​តែ​គ្មាន​បាន​លទ្ធផល​ឡើយ​។​

​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ពួកគាត់​បានដាក់​ពាក្យសុំ​ជួយ​អន្តរាគមន៍​យូ​ហើយ​តែ រហូតមកទល់​និង​ពេលនេះ​មិនទាន់​បានឃើញ​ពន្លឺ​ជា​វិជ្ជមាន​ពី​ក្រសួង​ដែនដី ឆ្លើយតប​ដល់​ពួកគាត់​ឡើយ​។​
​អ្នកស្រុក​ឧ​ត្ត​រ​មានជ័យ​ឲ្យ​ដឹងថា​៖​លោក​គឹម​គា​វិ​ន​ប្រធាន​មន្ទី​រៀបចំ​ដែនដី​និង​សុរិយោដី​ខេត្តឧត្ដរមានជ័យ ម្នាក់​ដែល​តែងតែ​ល្បីឈ្មោះ​ជាងគេ​ក្នុងចំណោម​២៥​មន្ទី​ជុំវិញ​ខេត្ត ដែល​ល្បី​ខាង កេង​យក​ដី​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ផង​និង ស៊ី​ញ៉េ​លក់​ដី​រដ្ឋ​ផង​។

ក្នុង​នោះគេ​ឃើញ​ឈ្មោះ​លោក​គឹម​គា​វិ​ន​ខ្លួនឯង បានធ្វើ​ប​ណ្ណ័​យក​ដី​បឹង​រម្យ​នី​យ៍​ដ្ឋា​ន​អ​តី​តៈ​ផ្ទះ​តា​ម៉ុក ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន និង​ស៊ី​ញ៉េ​លក់​ដី​អ​តី​តៈ​រង្វង់​មូល​ស្រឡៅ​ស្រោង រហូតដល់​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ប្ដឹងទៅ​ក្រសួង​ដែនដី ដែលជា​អង្គភាព របស់ អោយមាន​ការទទួលខុសត្រូវ​ចំពោះ​អំពើ​ស្មោកគ្រោក​មន្ដ្រី​រូបនេះ​។​

​ពលរដ្ឋ​ទាំង​៤៥​គ្រួសារ​បាន​សុំ​អំពាវនាវ​ទទូច ទៅដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ជា​សុផារ៉ា សុំ​អោ​ជួយ​អន្តរាគមន៍​ដល់​បំណង​របស់​ពួកគាត់​ផង ដើម្បី​រក្សារ​ដី​អតីត​: រង្វង់​មូល​ស្ថិតនៅ​ក្នុងភូមិ​អូ​គគី​កណ្ដាល​ទុក​ជាស​ម្បិ​ត្ត​រដ្ឋ​វិញ​ផង ដែល​ត្រូវបាន​លើក​គឹម​គា​វិ​ស៊ី​ញ៉េ​លក់​អោយ​អ្នកមានអំណាច​នោះ​។​​មានព​តិ​មាន​ថា​លោក​គឹម​គា​រវិន​កើតមាន រឿងអាស្រូវ​ជាច្រើន​ចាប់តាំងពី​លោក នៅ​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង រហូត​ផ្លោះ​ទៅជា​ប្រធាន​មន្ទី ។​

​ករ​ណិ​យ៍​នេះ​លោក​គឹម គា​វិ​ន​បានអោយដឹង​តាម​ទូ​សព្ទ័​ថា​លោក​មិនបាន​លក់​ដី​រង្វង់​មូល​ណា​នោះទេ ហើយ​ដី​នោះ​មិនមែន​របស់​ពលរដ្ឋ​ទេ ។​បើ​ចឹ​ង​ម៉េច​បានជា​ប្រជាពលរដ្ឋ​លោក​តវ៉ា​?​សង្ឃឹមថា​លោក​ចៅ​ហ្វា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹង​ពន្យល់​ពី​ករ​ណិ​យ៍​នេះ​ជាមិនខាន​?​។​a land pet a land pet1 a land pet3 a land pet4 
​