» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5365 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226230 នាក់

ថៃប្រកាសសង់របងយកដីពេលកម្ពុជានាំក្រុមIOTទៅមើលតែពន្យាមិនបណ្តេញពលរដ្ឋសិន!

 

បន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។a thai gate 

សម្រាប់ប្រទេសថៃវិញបើយោងការចុះផ្សាយរបស់ Khaosod មន្ត្រីយោធាថៃ បានឲ្យដឹងនៅថ្ងៃសុក្រទី០៣ខែតុលានេះថា ប្រទេសរបស់ខ្លួនបានចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជា ដែលមានប្រវែង ៥,១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញប្រាថេត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្ម។

លោក Withai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ (RTAFH) បាននិយាយថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីថ្ងៃព្រហស្បតិ៍។ របងដែលចំណាយថវិកាអស់៦,៥លានបាតនឹងត្រូវសាងសង់ដោយអង្គភាពអភិវឌ្ឍន៍ចល័តលេខ១២ របស់បញ្ជាការដ្ឋានជាតិអភិវឌ្ឍន៍ដោយមានការសម្របសម្រួលជាមួយកងវរសេនាធំ Thap Phran ទី១២។

ការសាងសង់នឹងចាប់ផ្តើមនៅចន្លោះបង្គោលព្រំដែនលេខ៥០ និងលេខ៥១ ក្នុងភូមិ Ban Khok Sabaeng ស្រុក Tha Kham ក្នុងតំបន់ដែលគ្មានជម្លោះសកម្ម។ របងនេះនឹងមានបង្គោលបេតុង និងលួសបន្លាកម្ពស់ជាង២ម៉ែត្រដែលរុំជា៩ខ្សែ២ស្រទាប់ ហើយនឹងមានបំពាក់កាមេរ៉ា CCTV។ ការដំឡើងរបងព្រំដែននេះ រំពឹងនឹងបញ្ចប់ក្នុងរយៈពេលពី១ទៅ២ខែខាងមុខ។

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏បានអនុម័តថវិកាបន្ថែមដើម្បីពង្រីកការសាងសង់ក្នុងដំណាក់កាលអនាគតផងដែរ ទោះបីជាសេចក្តីលម្អិតនៃដំណាក់កាលបន្ទាប់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ការប្រកាសកសាងរបងព្រុំដែនជាឯកតោភាគីថៃដោយមិនចាំការដោះស្រាយរបស់គណកម្មការចំរុះព្រុំដែនJBCនេះគឺកើ់តឡើងបន្ទាប់ពីមេយោធាភូមិភាគ១ថៃថ្មីលោកឧត្តមសេនិយ៍វរៈយុទកធលឿងស៊ុងវ៉ានបានចុះទៅពិនិត្យភូមិសាស្ត្រភូមិព្រៃមានភូមិជោគជ័យ។ការចុះត្រួតពិនិត្យគឺក្រោយពេឡទាហ៊ានថៃចាប់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃផងដែរ។

ទោះបីយ៉ាងណាមានសេចក្តីរាយការណ៍ថាលោកអនុទីនឆានវិរៈគុននាយករដ្ឋមន្ត្រីបានប្រកាសផ្អាកមិនទាន់ឲ្យធ្វើសកម្មភាពរុះរើបណ្តេញប្រជាពលរដ្ឋនៅភូមិព្រៃមាន់ភូមិជោគជ័យដែលឳសានុវាទមកដលត្រឹមថ្ងៃទី១០តុលាខាងមុខនេះទេដោយសំអាងមូលហេតុមនុស្សធម៍៕a thai gate1 a thai gate2 a thai gate3 a thai gate4 a thai gate5