» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5178 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100945 នាក់

ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ចង់​បិទ​បញ្ចប់ ការត្រួតត្រា​របស់​អ៉ី​ស្រា​អែល តាមរយៈ​ជំហាន​នយោបាយ​ថ្មី


ប៉ា​ឡេ​ស្ទី​ន​៖ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​ហ៍​មួ​ដ អាប់​បាស់ (Mahmoud Abbas) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា ជំហាន​នយោបាយ​ថ្មី​មួយ គួរតែ​ត្រូវបាន​បើកចំហ ដើម្បី​បិទ​បញ្ចប់​ការត្រួតត្រា​របស់​អ៉ី​ស្រា​អែល​។a israel abas

សារព័ត៌មាន​ចិន CGTN នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​០៤ ខែមករា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​លោក លោក ម៉ា​ហ៍​មួ​ដ អាប់​បាស់ (Mahmoud Abbas) បានធ្វើការ​កត់សម្គាល់​ខាងលើនេះ នាឱកាស​ចូលរួម​ក្នុង កិច្ចប្រជុំ​ក្រុមប្រឹក្សា​បដិវត្តន៍​នៃ​គណបក្ស ហ្វា​តា​ហ៍ (Fatah) របស់លោក និង​ត្រូវបាន​ដកស្រង់​សម្ដី ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ប៉ា​ឡេ​ស្ទី​ន WAFA​។ លោក Abbas ថា «​ប៉ា​ឡេ​ស្ទី​ន​នឹងមិន​យល់ព្រម​ស្ថិតនៅក្រោម ការត្រួតត្រា​របស់​អ៉ី​ស្រា​អែល​ជា​រៀងរហូត​នោះទេ ហើយ​ការត្រួតត្រា​ត្រូវតែ​បញ្ចប់ អនុលោម​តាមច្បាប់​អន្តរជាតិ និង​យន្ដការ ក្វ​ត (Quarte)»​។​

​គួរ​បញ្ជាក់ថា Quarte គឺ​សំដៅ​ទៅលើ​យន្ដការ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០២ ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ដោយ​អង្គការសហប្រជាជាតិ​, សហរដ្ឋអាមេរិក​, សហភាព​អឺរ៉ុប និង​រុស្ស៊ី​។ យន្ដការ​នេះ​មាន​គោលដៅ​សម្របសម្រួល ក្នុងការ​ស្វែងរក​សន្តិ​ភាព​រវាង​អ៉ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​។​
​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ​ថ្មីៗ​នេះ ប្រមុខរដ្ឋ​អំណាច​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ អាបាស់​បាន​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក​បេន​នី ហ្ក​ង់​នៅក្នុង​គេហដ្ឋាន​ក្នុង​ទឹកដី​អ៊ីស្រាអែល​។ សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​អ៊ីស្រាអែល កម្មវត្ថុ​នៃ​ជំនួប​រវាង​លោក​អាបាស់ និង​លោក​ហ្ក​ង់​ផ្តោត​សំខាន់​លើ​ការសម្របសម្រួល​សន្តិសុខ និង​សំណុំរឿង​មនុស្សធម៌​មួយចំនួន​។

​ជំនួប​រវាង​ប្រមុខ​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ អាបាស់ និង​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក​បេន​នី ហ្ក​ង់​ជា​ជំនួប​ពិសេស​។ ទី​១ ជំនួប​នេះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ជាមុន ហើយ​ទី​២ ជំនួប​នេះ​មិនដឹង​ផ្តួចផ្តើមឡើង​ដោយ​អ្នកណា​មុន​ទេ​។ កំណត់សម្គាល់​មួយទៀត នេះ​ជា​លើក​ទី​១ ក្នុង​រយៈពេល ១១​ឆ្នាំ​ដែល​លោក​អាបាស់​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អ៊ីស្រាអែល​។ ក្រៅពី​បាន​ទៅ​ចូលរួម​បុណ្យសព​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ស្ហ៊ី​ម៉ុ​ន ប៉េ​រ៉េ​ក្នុង​ឆ្នាំ ២០១៦ ។ លោក​អាបាស់ និង​រដ្ឋមន្ត្រី​ការពារ​ជាំ​តិ​អ៊ីស្រាអែល​ធ្លាប់បាន​ជួបគ្នា​ចុងក្រោយ​កាលពី​ខែសីហា​ឆ្នាំ ២០២១ នៅ​ទីស្នាក់ការ​របស់​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ទីក្រុង​រ៉ា​ម៉ា​ឡា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។​

​ក្នុងជំនួប​២​ម៉ោង​តាម​ព័ត៌មាន​ផ្លូវការ​ពី​អ៊ីស្រាអែល លោក​អាបាស់ និង​លោក​ហ្ក​ង់​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ស្តីពី​ការសម្របសម្រួល​ផ្នែក​សន្តិសុខ និង​ប្រធាន​រឿង​មនុស្សធម៌​ផ្សេងទៀត​។ នៅក្នុង​ជំនួប​រវាង​ប្រមុខរដ្ឋ​អំណាច​ប៉ា​ឡេ​ស្ទី​ន និង​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល គឺមាន​ការដោះដូរ​កាដូ​រវាង​គ្នា​ដោយ​លោក​អាបាស់​ឲ្យ​លោក​ហ្ក​ង់​នូវ​ប្រេង​អូ​លីវ​មួយ​ដប​ជា​ថ្នូរ​នឹង​កាដូ​ពី​លោក​ហ្ក​ង់ ក្នុងនោះ មាន​ប្រា​ក់ជាង ៣០​លាន​ដុល្លារ លិខិតអនុញ្ញាត​ឲ្យ​ចូល​ទឹកដី​អ៊ីស្រាអែល​សម្រាប់​អ្នកជំនួញ​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ ១០០​នាក់ រួមទាំង​ប័ណ្ណ VIP ប្រមាណ​ជា ១០​សន្លឹក​សម្រាប់​សមាជិក​របស់​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​។ ទោះបីយ៉ាងណា លុយ​ជាង ៣០​លាន​ដុល្លារ​នេះ​ជា​លុយ​ចំណូល​ពន្ធ​របស់​ប៉ា​ឡេ​ស្ទី​ន​ដែល​អ៊ីស្រាអែល​ជា​អ្នកប្រមូល និង​បាន​ផ្អិ​ប​ទុក ។​

​​សព្វថ្ងៃនេះ រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​កំពុង​ជួប​វិបត្តិ​ខ្វះ​ថវិកា​ដោយសារតែ​មានការ​កាត់បន្ថយ​ការចូលរួម​ជួយ​ពី​បរទេស និង​វិធានការ​តឹងរឹង​របស់​អ៊ីស្រាអែល​លើ​តំបន់​ស៊ី​ហ្សកដានី​។ របាយការណ៍​របស់​ស​ន្និ​សីទ​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ចេញផ្សាយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១ បាន​ឲ្យ​ដឹងថា វិធានការ​តឹងរឹង​របស់​អ៊ីស្រាអែល​លើ​តំបន់​ស៊ី​ហ្សកដានី​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប៉ា​ឡេ​ស្ទី​ន​ខាតបង់​ជិត ៥៨ ០០០​លាន​ដុល្លារ​នា​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ប្រទេស​អារ៉ាប់​មួយចំនួន រួមទាំង​បស្ចិមប្រទេស​ជាច្រើន​ផង គឺ​ចង់ឃើញ​ប៉ា​ឡេ​ស្ទី​ន​មាន​រដ្ឋ​ស្របច្បាប់​មួយ​រស់​ក្បែរ​អ៊ីស្រាអែល​ជិតខាង​។​

​ចលនា​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់​ដែលជា​ក្រុមប្រឆាំង​នឹង​ចលនា​ប៉ា​ឡេ​ស្ទី​ន​ហ្វា​តា​របស់​អាបាស់​បាន​វាយប្រហារ រិះគន់​លោក​អាបាស់​យ៉ាងខ្លាំង​។ ចលនា​ហា​ម៉ាស់ ចោទ​លោក​អាបាស់​ដែល​ទៅ​ជួប​លោក​ហ្ក​ង់​ដល់​ទឹកដី​អ៊ីស្រាអែល​ជា​អំពើ​ក្បត់ ជា​ទង្វើ​បំបែកបំបាក់​ផ្ទៃក្នុង​ប៉ា​ឡេ​ស្ទី​ន និង​ជាការ​ជួយ​លើកទឹកចិត្ត​បណ្តា​ប្រទេស​ក្នុង​តំបន់​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​។ « ទំនាក់ទំនង​រវាងរ​ដ្ឋ​អំណាច​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​បាន​ផ្លាស់ប្តូរ​ពី​កិច្ចសហប្រតិបត្តិការ​ទៅជា​ការ​ផ្គាប់ចិត្ត និង​ការ​ចុះចូល » នេះ​ជាការ​យល់ឃើញ​របស់​ឌី​មី​ទ្រី ឌី​លី​យ៉ា​នី អ្នកប្រឆាំង​ម្នាក់​នឹង​លោក​អាបាស់​។​

លោក​ម៉ា​មូ​ដ អាបាស់​មាន​អាយុ ៦៥​ឆ្នាំ និង​បាន​កាន់តំណែង​ប្រធាន​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​តាំងពី​ឆ្នាំ ២០០៥bបន្ទាប់ពីលោកយ៉ាស៊ែរអារ៉ាហ្វាតចូលមរណៈភាព ។តែ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាច្រើនមិនសប្បាយចិត្ត​ចំពោះការដឹកនាំ​គ្មាន​ប្រសិទ្ធិភាព និង​គ្មាន​ច្រកចេញ​របស់​ថ្នាក់ដឹកនាំ​ខ្លួន​។ លទ្ធផល​ស្ទង់​មតិ​ចុងក្រោយ​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ប៉ា​ស្ទី​ន​ជិត ៨០% ចង់ឃើញ​លោក​អាបាស់​ចុះចេញ​ពី​តំណែង​៕a israel abas1 a israel prim 


​