» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3018 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098785 នាក់

ប្រទេស​សម្ព​ន្ធ័​អារ៉ាប​ស្វែងរក​មតិ​ឯកភាពគ្នា​វបណ្តេ​ញ​អ៊ីស្រាអែល​ចេញពី​អសប​

 

​ប្រទេស​អារ៉ាប​៖​ពេល​បើក​កិច្ចប្រជុំ​កំពូល​ដែល​ផ្តោតលើ​សំណុំរឿង​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា និង​នៅ​លី​បង់ រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់ បេន សាល​ម៉ាន​បាន​មានបន្ទូល​ដោយ​ប្រើពាក្យ “​អំពើ​ប្រល័យពូជសាសន៍​” ដែល​សំដៅទៅ​ប្រតិ​ប​តិ្ត​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កា​ហ្សា​។ ចំណែក​មេដឹកនាំ​ក្រុម​ប្រទេស​អារ៉ាប់ និង​ប្រទេស​អ៊ីស្លាម​បានប្រកាស​រួមគ្នា​ថ្កោលទោស​លើ​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ព្រៃផ្សៃ​របស់​កងទ័ព​អ៊ីស្រាអែល​នៅ​ភាគ​ខាងជើង​តំបន់​ហ្កា​ហ្សា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំ​ទាំងអស់​ក៏បាន​លើកឡើង​ពី​ការធ្វើ​ទារុណកម្ម ការសម្លាប់ ការបាត់​ខ្លួន និង​សកម្មភាព​បោសសម្អាត​ជាតិ​សាសន៍​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​។a arab israel2

​ព្រះអង្គម្ចាស់​បេន សាល​ម៉ាន​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ក៏បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​គោរព​អធិបតេយ្យភាព​ប្រទេស​អ៊ីរ៉ង់ និង​បញ្ឈប់​ការវាយប្រហារ​លើទឹក​ដី​អ៊ីរ៉ង់​។ សមាជិក​ភាគច្រើន​នៃ​សម្ព័ន្ធ​អារ៉ាប់ និង​អង្គការ​នៃ​សហ​ប្រតិ​ប​តិ្ត​ការ​អ៊ីស្លាម​បាន​ប្រកាន់​ជំហរ​រួមគ្នា​យ៉ាង​មុតមាំ​ចំពោះ​សេចក្តីថ្លែងការណ៍​នេះ​។ តាម​រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត អ៊ីរ៉ង់​ជា​បងប្អូន​នឹង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​រវាង​មហាអំណាច​ទាំងពីរ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ គួររម្លឹកថា បន្ទាប់ពី​បាន​ផ្តាច់​ការទូត​រវាង​គ្នា​អស់​ជាង ៧​ឆ្នាំ អ៊ឺ​រ៉ង់​ដែលជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុយ​នី​ត​បានប្រកាស​ចងសម្ព័ន្ធ​ភាព​ការទូត​នឹង​គ្នា​ឡើងវិញ​កាលពី​ខែមីនា ឆ្នាំ​២០២៣ ក្រោម​ការផ្សះផ្សា​របស់​ចិន​។

​ដោយឡែក នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​អារ៉ាប់ និង​ប្រទេស​អ៊ីស្លាម​នេះដែរ លោក​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ Mohammad Reza Aref បានចាត់ទុក​អំពើ​ឃាតកម្ម​មេដឹកនាំ​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន និង​ហេស​បូ​ឡា​លី​បង់​ថា​ជា​អំពើ​ភេ​វ​កម្ម​ដែល​បានរៀបចំ​ទុកជាមុន​របស់​អ៊ីស្រាអែល​។ ពី​ខាង​ភាគី​លី​បង់​វិញ លោកនាយក​រដ្ឋមន្ត្រី Najib Mikati បាន​បញ្ជាក់ថា វិបត្តិ​នេះ​បាន​គំរាមកំហែង​ដល់​ប្រទេស​លី​បង់​។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី​លី​បង់​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​បន្ត​ផ្តល់ជំនួយ​ដល់​លី​បង់ និង​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​លី​បង់​។ នៅ​ចុងបញ្ចប់ មេដឹកនាំ​អារ៉ាប់ និង​អ៊ីស្លាម​បានប្រកាស​រួមគ្នា​ថា បើ​អ៊ីស្រាអែល​ចង់បាន​សន្តិភាព អ៊ីស្រាអែល​ត្រូវតែ​ដកខ្លួន​ចេញពី​ទឹកដី​ដែល​ខ្លួន​កំពុង​កាន់កាប់​។​

​ទាក់ទង​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា​កន្លងទៅ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អារ៉ាប់ (Arab League) លោក​អា​ម៉េ​ដ អា​ប៊ូល ហ្គេ​ត (Ahmed Aboul Gheit) បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សមាជិក​អង្គការសហប្រជាជាតិ​កំពុង​ពិចារណា​ធើ្វ​ការបោះឆ្នោត​ផ្អាក​សមាជិកភាព​របស់​អ៊ីស្រាអែល​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា​។


​នៅក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ខាងលើនេះ ទ្រង់ ហ្វា​ហាន អាល់ សាដ ក៏បាន​មានបន្ទូល​បញ្ជាក់​ផងដែរ​ថា “​ប​ច្ចុ​ប្ប​នេះ មាន​ប្រទេស​តូចធំ​ដែលជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​កាន់តែ​ច្រើនឡើង បាន​កំពុង​មូលមតិ​គ្នា​លើ​វិធានការ​ប្រឆាំង​តប​នឹង​អ៊ីស្រាអែល តាមរយៈ​ការបោះឆ្នោត​ផ្អាក​សមាជិកភាព​របស់​ប្រទេសមួយ​នេះ ដើម្បី​បញ្ជាក់​ជំហរ​គាំទ្រ​ឡើងវិញ​លើ​ដំណោះស្រាយ “​រដ្ឋ​ពីរ​” របស់​អង្គការសហប្រជាជាតិ​លើ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​”​។

​ជុំវិញ​វិបត្តិ​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​នេះដែរ កាលពី​ចុងខែ​តុលា​កន្លងទៅ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជំរុញឱ្យមាន​បទ​ឈប់​បាញ់ ដើម្បី​បើកឱកាស​សម្រាប់​ការអនុវត្តន៍​ដំណោះស្រាយ ”​រដ្ឋ​ពីរ​” របស់​អង្គការសហប្រជាជាតិ​លើ​បញ្ហា​ជម្លោះ​អ៊ីស្រាអែល​នៅ​ប៉ា​ឡេ​ស្ទី​ន ប៉ុន្តែ​ហាក់​ត្រូវបាន​អ៊ីស្រាអែល​បន្ត​ព្រងើយកណ្តើយ​៕a arab israel3 a arab israela 
​