» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3498 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099265 នាក់

អតីតប្រធានាធិបតីកូរ៉េលោក Yoon ត្រូវ​ជាប់​គុក​អស់មួយជីវិត អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាប់​ទោស​៣០ឆ្នាំបន្ទាប់ពីប្រពន្ធជាប់១ឆ្នាំកន្លះ

 

ប្រទេសកូរ៉េ៖អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយន់សុកយឹល (Yoon Suk Yeol )ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ទាក់ទងនិងទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ BBC នា​ថ្ងៃទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។a korea president 

សាលាដំបូងក្រុងសេអ៊ូលបានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ​​​នេះ ដោយសន្និដ្ឋានថា សកម្មភាពរបស់លោកយុន( Yoon )រួមទាំងការបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគ្រឹះប្រជាធិបតេយ្យរបស់ជាតិ ដើម្បីរារាំងដំណើរការសភា និងចាប់ខ្លួនគូប្រជែងនយោបាយ។

ជាមួយ​គ្នា​នឹង​អតីតប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋបាលរបស់លោក ក៏ទទួលបានការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរផងដែរ។ អតីតរដ្ឋមន្ត្រីការពារជាតិ លោកគិមយុងហ៊ីយុន(kim Yong-hyun)ក៏ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ​៣០ឆ្នាំ ចំណែកអតីតមេបញ្ជាការចារកម្ម លោករ៉ូសាងវ៉ុង( Roh Sang-won )ទទួលទោស​១៨ឆ្នាំ។ ចំពោះមន្ត្រីប៉ូលិសវិញ មាន​អតីតអគ្គស្នងការនគរបាលជាតិ លោកចូជីហូ( Cho Ji-ho) ត្រូវកាត់ទោស១២​ឆ្នាំ, អតីតស្នងការនគរបាលក្រុងសេអ៊ូល លោកគីមបុងស៊ិក( Kim Bong-sik )ទទួលទោស​១០​ឆ្នាំ និងលោកម៉ុកហ៊ីយុនតែ( Mok Hyun-tae) អតីតប្រធានសន្តិសុខសភា ជាប់​ទោស​៣​ឆ្នាំ។

យោង​តាម CNN ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក Ji Gwi-yeon បានសម្រេចថា ការប្រកាសរបស់លោក Yoon កាលពីថ្ងៃទី៣ធ្នូ ដែលមានការប្រើប្រាស់កងទ័ពប្រដាប់អាវុធ និងឧទ្ធម្ភាគចក្រដើម្បីសម្រុកចូលសភា គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្នុងការធ្វើ​ឲ្យ​ស្ថាប័ននីតិបញ្ញត្តិលែងដំណើរការ និងដើម្បីចាប់ខ្លួនគូប្រជែងនយោបាយ។ តុលាការក៏បានរកឃើញថា អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun មានទោសផងដែរ ចំពោះតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តបទបញ្ជាយោធានេះ។

សាលក្រមនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏ច្របូកច្របល់ក្នុងឆ្នាំ២០២៤ នៅពេលដែលលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកតាមកញ្ចក់ទូរទស្សន៍ទាំងកណ្តាលអាធ្រាត្រ ដោយលើកឡើងពីវត្តមាន «កម្លាំងប្រឆាំងរដ្ឋ» ដែលគាំទ្រកូរ៉េខាងជើង។ បទបញ្ជានេះត្រូវបានលុបចោលវិញក្នុងរយៈពេល៦ម៉ោង បន្ទាប់ពីពលរដ្ឋ និងសមាជិកសភាបាននាំគ្នាខ្ទប់ច្រកចូលសភា ហើយបោះឆ្នោតជាឯកច្ឆន្ទដើម្បីរារាំងបទបញ្ជានោះ។ ចៅក្រមបានកត់សម្គាល់ថា ចេតនារបស់លោក Yoon គឺចង់ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងសូម្បីតែមេដឹកនាំគណបក្សកាន់អំណាចរបស់លោកផ្ទាល់ គឺលោក Han Dong-hoon។

ក្រុមអ្នកគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងសេអ៊ូល ដើម្បីតាមដានការផ្សាយផ្ទាល់នៃសវនាការនេះ។ សេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ថា សកម្មភាពបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាទង្វើបះបោរដែលធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សសរស្តម្ភប្រជាធិបតេយ្យរបស់ជាតិ។

 

សាលក្រមនេះបានបិទបញ្ចប់ទំព័រដ៏ច្របូកច្របល់បំផុតនៃវិបត្តិរដ្ឋធម្មនុញ្ញ ដែលកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ តុលាការបានបញ្ជាក់ថា ជនជាប់ចោទទាំងអស់មានរយៈពេលមួយសប្តាហ៍ដើម្បីធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។

សូមបញ្ជាក់ដែរថាតុលាការកូរ៉េខាងត្បូងនាពេលថ្មីៗនេះក៏សម្រេចកាត់ទោសអតីតស្ត្រីទីមួយលោកស្រី គីម ឃុនហ៊ី (Kim Keon Hee ) ឲ្យជាប់ពន្ធនាគារមួយឆ្នាំ និងប្រាំបីខែ បន្ទាប់ពីរកឃើញថាលោកស្រីមានទោសពីបទទទួលយកសំណូកពីមន្ត្រីក្នុងព្រះវិហារ Unification ដើម្បីជាថ្នូរនឹងការអនុគ្រោះនយោបាយ។

យោងតាមសេចក្តីសម្រេចរបស់តុលាការលោកស្រីត្រូវបានចោទប្រកាន់ថាលោកស្រីបានទទួលយកកាបូប Chanel ប្រណីត និងខ្សែកពេជ្រពីព្រះវិហារ Unification Church របស់កូរ៉េខាងត្បូងដែលមានតម្លៃប្រមាណ ៨០ លានវ៉ុន (៥៦,១០៦ ដុល្លារ) ជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ។ករណីពុករលួយតូចមួយនេះហើយដែលអូសទាញលោកយូនសុខយឹលឲ្យបាត់ប្រជាប្រីយ៍ភាពនិងធ្លាក់ចូលក្នុងវិបត្តដែលចុងក្រោយនាំឲ្យលោកជាប់គុក។

 

សូមបញ្ជាក់ថានៅក្នុងប្រទេសកូរ៉េខាងត្បូងមានប្រធានាធិបតីជាច្រើននាក់ត្រូវបានជាប់គុកជាបន្តបន្ទាប់ដោយសារការប្រព្រឹត្តកំហុសពេលដឹកនាំដែលបង្ហាញពីការបែងចែកអំណាចគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានល្អ។a wife korea