» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11904 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118186 នាក់

ហេង ពិ​ទូ ប្រកាស​ចែកផ្លូវ ហ្វី យ៉ា​តា​ថា​ខាង​ប្រុស​បើកដៃ​ចឹ​ង​ឲ្យ​គេ​ទៅ​ចុះ​!


​រាជធានី​ភ្នំពេញ​៖ ស្នេហា​ស្អិតល្មួត​ដូច​ស្រមោច និង​ស្ករ រវាង​តារាចម្រៀង​ប្រុស ហេង ពិ​ទូ និង តារា​ស្រី​ស្អាត ថៃ នារី​សុជាតា ហៅ ហ្វី​យ៉ា​តា បាន​ប្រះ​ឆា​សា​ជាថ្មីទៀត​ហើយដោយ​ភាគី​ខាង​ប្រុស​សុំ​ដើរចេញ​?​។​​ការប្រកាស​របស់លោក​ហេង​ពិ​ទូ​គឺ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ចំ​ថ្ងៃបុណ្យ​ណូអែល​ផង​នោះ នៅលើ​បណ្តាញ​សង្គម​ថា ស្នេហា​រវាង​លោក និង កញ្ញា ថៃ នារី​សុជាតា ត្រូវគេ​ស្គាល់​ថា ហ្វី​យ៉ា​តា ដើរ​ដល់​ផ្លូវបំបែក ដោយ​បញ្ជាក់​ត្រង់ៗ​ឥត​លាក់លៀម​ថា កំហុស​ទាំង​ប៉ុន្មាន​មកពី​រូបលោក ព្រោះតែ​លោក លួច​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេង គ្មាន​គុណ​ធ​ម៍ យ៉ាងណា លោក ហេង ពិ​ទូ ក៏បាន​ធ្វើការ​សូមទោស​សម្រាប់​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​ចំពោះ កញ្ញា ហ្វី​យ៉ា​តា​។​a fiyata 

​ជំរាបសួរ​បងប្អូន​ទាំងអស់គ្នា ថ្ងៃនេះ​ខ្ញុំ​មានរឿង​ចង់​ប្រាប់ ខ្ញុំ​នឹង fiyata បាន​បែក​គ្នា​ហើយ . កំហុស​ទាំងអស់​គឺ​មកពី​ខ្ញុំ ខ្ញុំ​លួច​ទាក់ទង​មនុស្ស​ស្រី​ផ្សេង គ្មាន​គុណ​ធ​ម៍ ហេ​ី​យ​សូមទោស​សំរាប់​កំហុស​ដរ​ធ្ងន់​មួយ​នេះ​។ ហើយក៏​សូមទោស​Fi Yata នៅ​កំហុស​មួយ​នេះ នឹង​អរគុណ​សំរាប់​ការលើកលែង​, ពីថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​គាត់ មិន​មានអី​ពាក់​ព​ន័​គ្នា​ទៀត​ទេ​។​​ហេង ពិ​ទូ​

​ក្រោយ​ហេង​ពិ​ទូ ប្រកាស​សុំ​ចែកផ្លូវ អតីត Freshi gril និង​ជា​តារា​សម្តែង​ដ៏​ល្បី កញ្ញា ហ្វី​យ៉ា​តា បានចេញ​មុខមក​បង្ហា​ញ​ថែមថា​÷​រាល់ថ្ងៃ​ខ្ញុំ​រវល់​ធ្វើការ​រកស៊ី​ណាស់​មិនមាន​ពេល​មកលេង Prank លប់​ដូច​កូនក្មេង​ទេ ផ្ដាំ​ទៅ​មនុស្ស​ស្រី​យើង​គ្រប់គ្នា​ឲ្យ​ដឹងខ្លួន​ថា​កុំ​យក​សេចក្ដីសុខ​ខ្លួនឯង​ទៅ​ផ្ញើ​នឹង​អ្នកដទៃ​ព្រោះ​គេ​មិនបាន​ស្មោះត្រង់​ជាមួយ​យើង​គ្រប់ពេល​នោះទេ​. កុំ​រស់​ពឹង​ដង្ហើម​អ្នកណា​ទាំងអស់​ត្រូវ​រៀន​រស់​ដោយ​ខ្លួនឯង​រឹងមាំ​ដោយ​ខ្លួនឯង គេ​ទៅ​ក៏​យើង​មាន​ប៉ុណ្ណឹង​គេ​នៅ​ក៏​យើង​មាន​ប៉ុណ្ណឹង ដូច្នេះហើយ​ទើប​មិន​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយពេល​នរណាម្នាក់​ក្បត់​យើង​. ត្រូវ​ចាំ​ថា​មិន​ថា​អ្នក​ស្អាត​,​ខ្លាំង​, ពូកែ​ប៉ុណ្ណា​ទេ​មនុស្ស​បើ​គេ​ចង់​ក្បត់​ហើយ​ទោះបី​យើង​ឱ្យគេ​អង្គុយ​នៅលើ​បល្ល័ង្ក​ទៀត​ក៏​គេ​នៅតែ​ក្បត់​ដែរ​។

​ហ្វី​យ៉ា​តា​នាង​បាន​បកស្រាយ​ថា​÷​គ្មាន​មនុស្ស​ស្រី​ណា​ចង់​មាន​ទំនាក់ទំនង​ស្នេហា​ច្រើនដង​នោះទេ​ប៉ុន្តែ​ឲ្យ​គេ​នៅ​យ៉ាងម៉េច​បើ​មនុស្ស​ប្រុស​មួយចំនួន​មិន​ឲ្យ​តម្លៃ​និង​តែងតែ​បំផ្លាញ​ផ្លូវចិត្ត​របស់​នាង​។ អញ្ចឹង​ហើយ​មនុស្ស​ស្រី​មាន​សិទ្ធិ​ដើរចេញ​និង​ជ្រើសរើស​អ្វី​ល្អ​សម្រាប់​ខ្លួនគេ​ដូចគ្នា​. មិនមែន​រាល់​ការ​បែក​គ្នា​ទាំងអស់​ឬ​ឱ្យតែ​ដឹងថា​មនុស្ស​ស្រី​ម្នាក់​នោះ​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន​គឺ​សុទ្ធតែ​មនុស្ស​មិនល្អ​ទេ​ពេលខ្លះ​នាង​វិញ​ទេ​ដែល​ជួប​មនុស្ស​មិនល្អ​ក៏​ថា​បាន​...​។ ខ្ញុំ​ពិតជា​ចង់​សើច​មនុស្ស​ប្រុស​មួយចំនួន​មែន សុខចិត្ត​រុះ​រើស​វ៉ៃ​ផ្ទះ​ធំ​ចោល​ហើយ​ទៅ​សង់​ទៀមស្រា​ផឹក​ជាមួយ​ស្រី​. ។​

ខ្ញុំ​ចង់​បន្ទោស​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះដែរ​ប៉ុន្តែ​ខ្ញុំ​គិត​ឡើងវិញ​ថា​មកពី​ខាង​ប្រុស​របស់​យើង​ទេ​ដែល​បើកដៃ​ឲ្យ​គេ​ចូលមក​បាន​.​។ ធម្មតា​ទេ​បើ​ទ្វារផ្ទះ​យើង​បើកចំហ​ដាក់​ផ្លាក​ថា Welcome ហើយ​ពួកចោរ​វា​ប្រាកដជា​ដើរ​ចូលមក​សាក​ហើយ​. បើ​ជ្រុល​ជា​វា​លួចបាន​របស់​ពីក្នុងផ្ទះ​ទៅហើយ​យកទៅអោយ​ឆ្ងាយ​ចុះ ខ្ញុំ​មិន​ទៅរក​យកមក​វិញ​ទេ ។​ហើយ​ខ្ញុំ​នឹង​ចាក់សោ​ទ្វារផ្ទះ​របស់ខ្ញុំ​ឱ្យ​ប្រយ័ត្ន​លើក​នេះ​មិន​ឲ្យ​មាន​មនុស្ស​ប្រភេទ​នេះ​មក​សំងំ​នៅបាន​ទៀតឡើយ​។​សុំ​បញ្ជាក់ថា​គាត់​បង្ហោះ​នេះ​ក៏​ដោយសារតែ​ការដោះដូរ​មិន​ឲ្យ​ខ្ញុំ​បញ្ចេញ​នៅ​ផុស​តាង​ដែល​ខ្ញុំ​មាននៅ​ក្នុង​ដៃ ដូច្នេះហើយ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​នោះ​កុំ​ទាន់​សប្បាយ​អរ​អី​។​

​គួរ​បញ្ជាក់ថា ទំនាក់ទំនង​ស្នេហា​រវាង​លោក ហេង ពិ​ទូ និង កញ្ញា ហ្វី​យ៉ា​តា ទើបតែ​ចាប់ផ្តើម​ប៉ុន្មាន​ខែ​សោះ បែរជា​ត្រូវ​បញ្ចប់​ទៅវិញ ក្នុងនោះ អតីត​គូស្នេហ៍​ទាំងពីរ ធ្លាប់តែ​ប្រកាស​ផ្តាច់ទំនាក់ទំនង​ស្នេហា​គ្នា​ម្តង​រួចមកហើយ អស់​រយៈកាល​៦​ឆ្នាំ ហើយ​ឥឡូវ​ក៏ត្រូវ​បញ្ចប់​ទៅវិញ​ដដែល​៕a fiyata1 a fiyata2 a fiyata3 a fiyata4 

​