» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 419 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095334 នាក់

សម្តី​លោក​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​មួយ​ម៉ាត់​អ្នក​សារ​ពត៍​មាន​ម្នាក់​ត្រូវ​ឃាត់ខ្លួន​


​ខេត្តកណ្តាល​៖​បន្ទាប់ពី​រដ្ឋមន្ត្រី​និយាយ​មួយ​ម៉ាត់​អ្នកសារព័ត៌មាន​ម្នា​ក់នៅ​ស្ថាប័ន Ma'orm Sre TV ត្រូវ​ឃាត់ខ្លួន​ព្រោះ​ផ្សាយ​ពត៍​មាន​។​បើ​ចឹ​ង​ច្បាប់​ស្តីពី​របប​សារ​ពត៍​មាន​និង​អនុសាសន៍​សម្តេច​រេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​ឲ្យ​កែតម្រូវ​នៅ​ណា​?​។​a ma orm1 

​អ្នកសារព័ត៌មាន​ម្នា​ក់នៅ​ស្ថាប័ន Ma'orm Sre TV ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ក្រោយ​ផ្សាយ​ព័ត៌មាន​ថា ជន​ដែល​កាប់​ម្ចាស់បំណុល​នៅ​ខេត្តកណ្តាល ត្រូវបាន​កាត់ទោស​ជាប់គុក​មួយជីវិត រីឯ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់សម្លាប់​មនុស្ស បែរជា​កាត់ទោស​សម្រេច​ឲ្យ​ជាប់គុក​ពី​១០ ទៅ ១៥​ឆ្នាំ​។ តើ​ការផ្សាយ​ប៉ុណ្ណឹង​មាន​ចេ​ត​នស​អាក្រក់​?​។​​តែ​កាលពី​ថ្ងៃទី​២៦​មិថុនា​លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ថ្លែង​ក្នុង​សន្និសីទកាសែត​រឿង​អតីត​ឧកញ៉ា​ស្រី​ស៊ីណា​បាញ់ប្រហារ បាន​ចាត់ទុកថា ការផ្សាយ​ព័ត៌មាន​ខុស​ការពិត​នេះ បានធ្វើ​ឲ្យ​មានការ​ភ័នច្រឡំ​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជាពលរដ្ឋ​!​។

សូមបញ្ជាក់ថា​បើតាម​សេចក្តីប្រកាស​ពត៍​មាន​ចេញពី​តុលាការ​ខេត្តកណ្តាល​ក្រោយ​ព​ត័​មាន​ចេញ​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​កាប់​ម្ចាស់បំណុល​នៅ​ខេត្តកណ្តាល រហូតមកដល់​ពេលនេះ កំពុងស្ថិត​នៅក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដែល​មិនទាន់បាន​បើក​ការជំនុំជម្រះ​នៅឡើយ​ទេ ក្រោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម ដែល​ប្រឈម​ជាប់គុក​ពី​១០ ទៅ ១៥​ឆ្នាំ​បានសេចក្តីថា​វា​ចប់​រឿង​ទៅហើយ​។​អ្នកសារព័ត៌មាន​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទី​ដែល​គាត់​ប្រចាំការ​រាល់​យប់ ដើម្បី​ចេញ​តាម​ប្រមាញ់​ហេតុការណ៍​ផ្សេងៗ ដែល​បាន​កើតឡើង​។

ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ដូចគ្នា សូម​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មេត្តា ជួយ​ពិចារណា​ឡើងវិញ​លើ​ចំណាត់ការ​សម្រាប់​គាត់ ត្រឹម​ឲ្យ​ចេញ​វីដេអូ​សុំទោស​កែតម្រូវ ហើយ​ងាក​មួយ​ជួយ​ផ្សាយ​ព័ត៌មាន​ល្អៗ​សម្រាប់​សង្គមជាតិ​រប​ស់​យើង​ឡើងវិញ​បានដែរ​ឬទេ​?​។​អ្នក​សារ​ពត៍​មាន​ទទួលស្គាល់ថា អ្វីដែល​គាត់​ផ្សាយ គឺជា​ការឆកល្វែង និង​មិនបាន​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់ តែ​អាច​ចាត់ទុកថា​នេះ​ជា​មេរៀន និង​ជា​កំ​ហុ​ខាង​ផ្នែក​វិជ្ជា​ជី​វះ លើ​អាជីព​ជា​អ្នកកាសែត ត្រឹម​ម៉ា​ចិញ្ចឹម​ក្រពះ​ទេតើ​។​បើតាម​ច្បាប់​ស្តីពី​របប​សារ​ពត៍​មាន​ឆ្នំ​១៩៩៥​ដែល​នៅ​ឃាធរ​មានការ​កែតម្រូវ​គឺ​សមរម្យ​សម្រាប់​អ្នកកាសែត​។​ម្យ៉ាងទៀត​ច្បាប់​ស្តី​សិទ្ធ​ទទួល​ពត៍​មាន​ដែល​បរទេស​ជួយ​ចេញ​លុយ​ឲ្យ​ក្រសួង​ត​ពត៍​មាន​ធ្វើ​ក៏​ចេញ​មិន​រួច​តើ​ឲ្យ​គ្នា​ទៅរក​ពត៍​មានមក​ផ្ទៀងផ្ទាត់​ពី​ណា​បាន​?​។​ជាង​ន​នេះ​ទៀត​តុលាការ​ខេត្តគណ្តាល​ក៏​បានចេញ​បំភ្លឺ​រួចហើយ​ហេតុ​អី​ត្រូវ​មក​ចាប់ទោស​ទៀត​?​។​ឬ​កា​សែតឲ្យ​តែ​និយាយ​ផ្សាយច្រឡំត្រូវតែ​មានទោស​?បើចឹងច្បាប់របរបសារពត៍មាននៅណា?៕a ma orm a ma orm2 

​