» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 39 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094954 នាក់

ករណី​យ៍​ពលរដ្ឋ​ប្តឹង​ដេញ​លោក​បេន​ដា​វិ​ន​លែង​ឲ្យ​អភិរក្ស​ព្រៃភ្នំ​ត្នោត​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​!

 

​ខេត្ត​ព្រះ​វិ​ហ៊ា​រ​កាលពី​ថ្ងៃទី​១៩ ខែតុលា ពលរដ្ឋ​ជិត​១០០​នាក់​មកពី​ភូមិ​អង្គ្រង ភូមិ​ស្វាយ និង​ភូមិ​តា​សែង​កណ្តាល ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​បាននាំគ្នា​ផ្តិត​ស​មេដៃ​ប្តឹង​អភិបាលខេត្ត​ព្រះវិហារ​ឲ្យ​ចាត់វិធានការ​លើ​លោក​បេន ដាវី​ស ដែល​ពួកគេ​ចោទថា បាន​ប្រើប្រាស់​អំពើហិង្សា និង​គំរាមកំហែង​ពលរដ្ឋ​។​a ben 1 

​ពលរដ្ឋ​បាន​ប្រាប់ថា លោក​បេន​(​ជនជាតិ​អាមេរិក​)​បាន​គំរាមកំហែង​ពលរដ្ឋ​មិនឱ្យ​បង្កបង្កើនផល​លើដី​របស់​ពលរដ្ឋ​ដែលមាន​ជា​យូរ​មកហើយ និង​ថា​លោក​បេន​បាន​ប្រើ​អំពើហិង្សា​មកលើ​ប្រជាពលរដ្ឋ​រហូតដល់​បាក់​ឆ្អឹងជំនី រួម​នឹង​ការចាប់​ពលរដ្ឋ​ដើម្បី​គំរាម​យកប្រាក់ ។ បន្ថែម​ពីនេះ ពលរដ្ឋ​ក៏​ចោទ​លោក​បេន​ទៀតថា បាន​ដើរល្បាត​ហួស​ដែន​អភិរក្ស​របស់ខ្លួន ហើយ​ពុំបាន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​។​តែលោក បេន ដាវី​ស​ដែល​ទទួលបាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​អភិរក្ស​ព្រៃ​នោះ​តំប​នើ​ភ្នំ​ត្នោត​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​និង​ក្រុមការងារ​ពុំដែល​រឹបអូស ឬ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​នោះទេ​។ បើតាម​លោក​បេន ក្នុងករណីនេះ ពលរដ្ឋ​ទំនងជា​ត្រូវបាន​នរណាម្នាក់​បង្គាប់​បញ្ជា​ឱ្យ​មួលបង្កាច់​លោក ខណៈ​ពលរដ្ឋ​ទាំងនោះ​នៅ​ឆ្ងាយ​ពី​តំបន់​អភិរក្ស​ភ្នំ​ត្នោត ភ្នំ​ពក​។​

​អ្នកស្រី ដា​វិ​ន សារិន យ៉ូ​សែ​ប ភរិយា​លោក​បេន​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អ្នកស្រី​សោកស្តាយ​ដែលមាន​ពលរដ្ឋ​ចោទប្រកាន់​មកលើ​ក្រុមការងារ​របស់​អ្នកស្រី​។ សោកស្តាយ​ត្រង់​ថា សកម្មភាព​របស់​ក្រុមការងារ​អ្នកស្រី ពុំមាន​ចេតនា​អាក្រក់​ចំពោះ​ប្រជា​សហគមន៍​ណាមួយ​ឡើយ តែ​ជាការ​សកម្មភាព​ការពារ​ព្រៃឈើ និង​សត្វព្រៃ​កម្ពុជា​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា ក្រុមការងារ​អ្នកស្រី​តែង​ស្វែងរក​ជំនួយ​ដើម្បី​ជួយ​ដល់​សហគមន៍​ក្នុង​តំបន់​អភិរក្ស ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​កាប់បំផ្លាញ់​ព្រៃឈើ ហើយ​ងាក​មក​ចូលរួម​សកម្មភាព​អភិរក្ស​ព្រៃឈើ​វិញ​។​

ទាក់ទង​បញ្ហា​នេះដែរ​បន្ទាប់ពី​ទទួលបាន​ទទួល​សំណើ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ ដែល​នៅ​រស់នៅ​ជុំវិញ​តំបន់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​-​ភ្នំ​ត្នោត ប្រមាណ​ជា​ជិត​១០០​នាក់ រដ្ឋបាលខេត្ត​ខេត្តព្រះវិហារ​បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បី​ស៊ើបសួរ​បន្ថែម​អំពី​ស្ថានភាព​ពិតប្រាកដ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ដែន​ជម្រក​ប្រមាណ​ជាង ៣០០ នាក់​ដោយ​ក្នុងនោះ​មាន​ទាំង​អ្នក​ដែល​បានដាក់​សំណើ និង​អ្នក​ដែល​មិនបាន​ដាក់សំណើ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ណុប វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ​។​

​លោក​បញ្ជាក់​បន្ថែមថា បញ្ហា​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ភាគច្រើន​គឺ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​លើសពី​ដែន​សមត្ថកិច្ច​របស់លោក បេន ដេ​វី​ស និង​ក្រុមការងារ​។ ចំណែកឯ​ករណី​ប្រើ​អំពើហិង្សា​ពុំបាន​លើកឡើង​មក​ជជែក​គ្នា​ឡើយ ព្រោះ​វា​ជា​បទល្មើស​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​តុលាការ​។ ហើយ​បច្ចុប្បន្ននេះ​តុលាការខេត្ត​ព្រះវិហារ​ក៏​កំពុង​អនុវត្ត​នីតិវិធី​លើ​សំណុំរឿង​នេះដែរ​។​

​បើតាម​អភិបាលរង​ខេត្តព្រះវិហារ លោក បេន ដេ​វី​ស និង​ក្រុមការងារ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​-​ភ្នំ​ត្នោត តែង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​បរិស្ថាន​នៅក្នុង​រង្វង់​ដែន​ជម្រក ហើយ​កន្លងមក​ការអនុវត្ត​ការងារ​របស់លោក និង​ក្រុមការងារ ធ្វើឡើង​ស្របតាម​គោលការណ៍ និង​ច្បាប់​។​​ទោះជា​យ៉ាង លោក ណុប វុទ្ធី លើកឡើងថា បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​-​ភ្នំ​ត្នោត តែង​កើតមាន​ជារឿយៗ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បន្ត​អនុវត្ត​វិធានការ​អប់រំ ណែនាំ​ដល់​ជនល្មើស ដើម្បី​ឲ្យ​ពួកគេ​កែប្រែ​ខ្លួន ម្ដង​ជា​ពីរដង មុននឹង​ប្រើ​វិធានការ​តឹងរ៉ឹង គឺ​អនុវត្តិ​ច្បាប់​។​

​ចំណែក​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​អភិបាលខេត្ត អាជ្ញាធរខេត្ត​ព្រះវិហារ នៅមាន​ឆន្ទៈ​ក្នុង​ការប្រើ​យន្តការ​សម្របសម្រួល ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​មាន​ភាពចុះ​សម្រុង​នឹង​គ្នា ជាជាង​វែកញែក​រក​ខុសត្រូវ​រៀងៗ​ខ្លួន​។​​ក្រោយពី​ពលរដ្ឋ​ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​រួមគ្នា​ផ្តិតមេដៃ​លើ​ញត្តិ ផ្ញើ​ទៅ​លោក​អភិបាលខេត្ត​រួចមក គេ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​រដ្ឋបាលខេត្ត​នៅឡើយ​ទេ​។ ប៉ុន្តែ គេ​កត់សំគាល់ថា ពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​វិញ​បាននាំគ្នា​ផ្តិតមេដៃ​គាំទ្រ​លោក​បេន​ឱ្យនៅ​ធ្វើ​សកម្មភាព​អភិរក្ស​ព្រៃឈើ​បន្តទៀត​។​

​សូមជម្រាបថា តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​ដោយមាន​ទំហំ​ផ្ទៃដី​សរុប ៤២,០៩៧​ហិកតា​។ ក្នុងនោះ លោក​បេន ដាវី​ស ដែលជា​ជនជាតិ​អាមេរិកកាំង​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន ឲ្យ​គ្រប់គ្រង​និង​អភិរក្ស​លើ​ផ្ទៃដី​ជាង ៧​ពាន់​ហិកតា ដែលមាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ និង​ជីវចម្រុះ​ច្រើន​ប្រភេទ​ប្រមាណ២០ឆ្នាំមកហើយ។​អ្នក​សារ​ពត៍​មាន​ពុំទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក ឈី​ន ឆិ​ម តំណាង​ប្រជាពលរដ្ឋ​ភូមិ​អង្គ្រង​បាន​នៅឡើយ​ជុំវិញ​ករណី​យ៍​នេះ​។​a ben david a ben david1 a ben2 


​