» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11805 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118087 នាក់

តារា​សម្តែង​ក​ញ្ញ​អៀ​ម៉េង​លី​ស្ងាត់ៗ​ចេញ​មួយឈុត​បង្ក​ការចាប់អារម្មណ៍​

​ភ្នំពេញ​៖ តារា​សម្ដែង​ស្រី អៀ ម៉េង​លិ ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ស្រី​ម្នាក់ តែង​បង្អួត​ភាព​សិច​ស៊ី​ជាប្រចាំ តាមរយៈ​ស្ទា​យ៍​សម្លៀកបំពាក់​ពេញនិយម អម​ជាមួយ​ដងខ្លួន​ស្លី​ម ជាពិសេស​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង គឺ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​នាង​តែម្ដង​។a ear mengly1

តារា​ស្រី​រូបនេះ ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ​រួចហើយ​ដែរ ប៉ុន្តែ​ក្នុងពេល​ក្រោយៗ​នេះ ហាក់បីដូចជា​មិនសូវ​ឃើញ​វត្តមាន​កញ្ញា​នៅតាម​បទ​ចម្រៀង​ថ្មីៗ​ឡើយ ប៉ុន្តែ​ក៏​មិន​ថ្វី តារា​មួយ​ដួង​នេះ​នៅតែ​បង្ហាញខ្លួន​នៅតែ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​សម្លៀកបំពាក់​ជាច្រើន​ម៉ូត​ច្រើន​ម៉ាក​ដដែល ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​នៅមាន​ស្ថេរភាព​ដដែល​។

ថ្មីៗ​នេះ​តាមរយៈ​រូបភាព​ដ៏​ស្រស់ស្អាត​ក្នុង​ឈុត​ប៊ី​គី​នី​របស់ អៀ ម៉េង​លិ និង​បុរស គូស្នេហ៍​នៅ​ឆ្នេរ​សមុទ្ទ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ជញ្ជក់មាត់​សរសើរ​គ្រប់ៗ​គ្នា​ខ្លះ​ថា ស្អាត​ហើយ​ពិតជា​សិច​ស៊ី​ជាខ្លាំង​គួរឱ្យ​ច្រណែន​បុរស​ជា​គូស្នេហ៍​នាង​ខ្លាំងណាស់​។ អៀ ម៉េង​លិ បានបង្ហាញ​នូវ​រូបភាព​ដ៏​ស្រស់ស្អាត​រួមជាមួយ​នឹង​សារ​ដែលមាន​អត្ថន័យ​ថា «​អរគុណ​ក្ដី​ស្រឡាញ់​ដ៏​មានន័យ អរគុណ​គ្រប់យ៉ាង​ដែល​ផ្ដល់ឱ្យ អរគុណ​ដែល​តែងតែ​បារម្ភ និង គិតគូរ​ពី​អនាគត​អូន ទាំង​ពួកយើង​ត្រឹម​ជា​សង្សារ​មិនទាន់​ជា​ប្ដី​ប្រពន្ធ បើ​ឱ្យ​ខ្ញុំ​ជ្រើស​អ្នកផ្សេង​ដែល​ល្អ​ជាង គ្មានទេ អាច​និយាយបានថា​អ្នកមាន​ជាង​បង​មាន​ច្រើនណាស់ តែ​អ្នក​ល្អ​ដូច​បង​មិន​ប្រាកដថា​មាន​ច្រើន​ទេ​» ។​

​សូមបញ្ជាក់ថា​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​តាំងពី​ឆ្នាំ​២០១៥​កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ថា អៀ ម៉េង​លិ ជា​គូស្នេហ៍​របស់​តារាចម្រៀង និង កំប្លែង នាយ​ចឺម តែ​ក្រោយមក​អ្នក​ទាំងពីរ​ក៏​បែក​គ្នា​។​ក្រោយមក អៀ ម៉េង​លិ ក៏​រកបាន​អ្នក​ស្អំ​បេះដូង​ថ្មី​ម្នាក់​ដែល​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​។​បុរស​ថ្មី​វ័យក្មេង​នេះ ត្រូវបាន​អ្នកសិល្បៈ និង​មិត្ត​យុវតី​វ័យ​ស្របាល​ម៉ី​ម៉ី​នាំគ្នា​ច្រណែន​ណាស់​ឃើញថា នៅ​វ័យក្មេង​និង​រូបរាង​សង្ហារ​។

ទាក់ទង​រឿង​គូស្នេហ៍​ដែល​ចង់​មិន​ចង់បាន​ជួយ​លើក​កំពស់​ជីវភាព​នាង​អៀ ម៉េង​លិ ហៅ​អា​ម៉ី បាន​ប្រាប់​កាសែត​ថា កំលោះ​វ័យក្មេង​រូបនេះ ឃើញ​ក្មេង​មែន​តែ​អាយុ​បង​នាង​២​ឆ្នាំ ។ គាត់​ជា​និស្សិត​មកពី​បទេស​ជា​កូន​ខ្មែរ​យើង​ដែរ ហើយ​ឧស្សាហ៍​មក​ស្រុក​ខ្មែរ​ពេល​សម្រាក​ពី​ការសិក្សា​។ អា​ម៉ី​បន្តថា​អត់​ទាន់​ដឹងថា ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្រាប​សំពះ​ផ្ទឹម​មេបា​ពេលណា​នៅឡើយ ព្រោះ​យើង​ទាំង​២​ក្មេង​ពេល​ចាំ​ចាស់​ជាង​នេះ​បន្តិច ណាមួយ​ចង់​រកលុយ​ទុកដាក់​សិន ទើប​ងាយស្រួល​គិត​រឿង​អនាគត​។ អ្វីដែល​សំខាន់​ភាព​ផ្អែមល្ហែម​នេះ ក៏មាន​ការទទួលស្គាល់​ពី​ចាស់ទុំ​សងខាង​ដែរ​!៕a ear mengly2 a ear mengly7 a ear mengly8 a ear mengly a ear mengly1 a ear mengly10 a ear mengly11 a ear mengly12 

​