» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2954 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098721 នាក់

គម្រោង​បិទ​រោងចក្រ​ផលិត​រថយន្ត​ហ្វ​ដ​នៅ​ឥណ្ឌា​បង្ក​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​ពី​បុគ្គលិក​រោងចក្រ


​ប្រទេស​ឥណ្ឌា​៖ កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២១​កញ្ញា​បុគ្គលិក​រាប់រយ​នាក់​នៅ​រោងចក្រ​ផលិត​រថយន្ត Ford ក្នុង​រដ្ឋ​គូ​ចា​រ៉ាត់ (Gujarat) ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​បានធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លុបចោល​គម្រោង​បិទ​រោងចក្រ​នេះ បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ផ្តល់​ការងារ​ផ្សេង​ឲ្យ​ពួកគេ​។​a ford india1 

​បុគ្គលិក បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​រោងចក្រ​ផលិត​ម៉ាស៊ីន​និង​រថយន្ត​របស់​ក្រុមហ៊ុន Ford នៅក្នុង​ទីក្រុង​សា​ណាន់ (Sanand) និង​បាន​និយាយថា​ផែនការ​បិទ​រោងចក្រ​នេះ​នៅ​ចុង​ឆ្នាំនេះ​នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត​។​​ក្រុមហ៊ុន Ford ដែល​បាន​សាងសង់​រោងចក្រ​របស់​គេ​នៅក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ទ​សវ​តរ្ស៍​ឆ្នាំ​១៩៩០​នោះបាន​និយាយ​កាលពីដើម​ខែកញ្ញា​នេះ​ថា គេ​គ្រោង​នឹង​ឈប់​ផលិត​រថយន្ត​នៅក្នុង​ប្រទេស​នេះ ដោយសារ​មានការ​ខាតបង់​ប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​អ្នកនាំពាក្យ​ឲ្យ​រោងចក្រ​ផលិត​រថយន្ត Ford នៅ​ឥណ្ឌា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា រោងចក្រ​នេះ​មាន​បុគ្គលិក​ជិត​១,២០០​នាក់​។​
​អ្នកនាំពាក្យ​បាន​បន្ថែមថា «​ពួកយើង​កំពុងធ្វើការ​ជាមួយ​ក្រុម​សហជីព​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​រក​វិធានការ​ដោះស្រាយ​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយផ្ទាល់​ពី​បញ្ហា​នេះ​។​​ការណ៍​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​បាន​ដកខ្លួន​ចេញ​និង​បិទ​រោងចក្រ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​វិបត្តិ​គ្មាន​ការងារ​ធ្វើ​ក្នុងប្រទេស​នេះ​កាន់តែ​អាក្រក់​ទៅៗ​ដោយ​បង្កបញ្ហា​ឈម​ប្រឈម​ដ៏​ធំ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) ដែល​បាន​ឡើងកាន់តំណែង​កាលពី​ឆ្នាំ​២០១៤​និង​សន្យា​បង្កើត​ការងារ​បន្ថែម​ឲ្យ​ពលរដ្ឋ​៕a ford india a ford india2 

​