» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3110 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098877 នាក់

តុលាការកំពូលថៃសម្រឹចបិទមាត់លោកថាក់ស៊ីន១ឆ្នាំរឿងជាប់គុកតែមកដេកពេទ្យ!

ប្រទេសថៃ:អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមក្នុងថ្ងៃអង្គារ៍ ទី៩ កញ្ញា ប្រាប់ថា លោកយល់ព្រមទទួលយកសេចក្ដីសម្រេចរបស់តុលាការកំពូល នៃការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំឡើងវិញ ជុំវិញសំណុំរឿង “ដេកពេទ្យវីអាយភីជាន់ទី១៤” របស់លោក ដោយបន្ថែមថា លោកនឹងបន្តស្មារតីរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។a thak sin prison 

លោកឲ្យដឹងថា លោកទន្ទឹងរង់ចាំការដោះស្រាយព្រឹត្តិការណ៍នាពេលកន្លងមក រួមទាំងការតស៊ូផ្លូវច្បាប់ និងជម្លោះដទៃផ្សេងទៀតដែលលោកបានជាប់ពាក់ព័ន្ធ។តាមរយ:បណ្ដាញសង្គម X លោក ថាក់ស៊ីន បានសរសេរថា៖ "ចាប់ពីថ្ងៃនេះទៅ ទោះលោកមិនមានសេរីភាពផ្លូវកាយក៏ដោយ ក៏លោកនៅតែមានសេរីភាពក្នុងការគិត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន" ។លោកថាក់ស៊ីនបញ្ចប់សំណេរថា “លោកនឹងចំណាយពេលវេលារបស់លោកដើម្បីបម្រើអង្គព្រះមហាក្សត្រ ប្រទេសជាតិ និងប្រជាជនថៃ”។

បន្ទាប់ពីតុលាការកំពូលចេញសាលក្រម ក្រុមសារព័ត៌មានរ៉យទ័របាននិយាយថា លោក ថាក់ស៊ីន ទំនងជាត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅដល់ពន្ធនាគាររួចទៅហើយ ។មន្ត្រីពន្ធនាគារនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានឱ្យដឹងថា ពួកគេបាននាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកកហើយ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យមន្ត្រីពន្ធនាគារនាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដើម្បីអនុវត្តទោសជាប់ឃុំរយៈពេល១ឆ្នាំ ជាបន្ទាន់ បន្ទាប់ពី ចេញសាលក្រមសម្រេចថាការអនុវត្តទោសជាប់ឃុំក្នុងមន្ទីរពេទ្យរបស់លោកកាលពីឆ្នាំ២០២៣ មិនត្រឹមត្រូវតាមផ្លូវច្បាប់។ តុលាការបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោស ជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាល នៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។

គួរបញ្ជាក់ថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕a thak sin prison1 a thak sin prison2 a thak sin prison3