» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3103 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098870 នាក់

លោកពូ​ទីន​ត​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​រហូត​ជិត ៩០% ក្រោយពី​កម្ចាត់​បេក្ខជនប្រឆាំង​!

​រុស្ស៊ី​៖ ដំណើរការ​បោះឆ្នោត​រយៈ​ពេល ៣​ថ្ងៃ​ក្នុងប្រទេស​រុស្ស៊ី​បានបញ្ចប់​ទៅ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ខណៈ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​រុស្ស៊ី ទើប​បញ្ចប់​ការរាប់​សន្លឹកឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បង្ហាញ​ពី​ជ័យជម្នះ​យ៉ាងច្រើន​លើសលប់​របស់​មេដឹកនាំ​ចាំផ្ទះ លោក​ប្រធានាធិបតី​វ្លា​ឌឺ​មៀ​ពុ​ទីន ទៅលើ​គូប្រជែង​របស់លោក​ចំនួន ៣​រូប​ផ្សេងទៀត​ដោយ​គ្មាន​មេបក្ស​ប្រឆាំង​លោក​អា​ឡិច​សី​ណា​វ៉ាល​នី ធ្វើ​ឲ្យ​លោកពូ​ទីន​ទទួលបាន​សំឡេងឆ្នោត​សរុប​រហូតដល់ ៨៧.២៨ % ។a putin elect3 

​លទ្ធផល​ឆ្នោត​របស់លោក​ពុ​ទីន​នៅពេលនេះ គឺជា​ភាពជោគជ័យ​យ៉ាង​សម្បើម​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ដឹកនាំ​រយៈពេល​ជាង ២០​ឆ្នាំ​របស់លោក ខណៈ​ពលរដ្ឋ​រុស្ស៊ី​សរុប​ចំនួន ៧៧% បាន​ចូលរួម​បោះឆ្នោត ដោយ​ចំនួន​នេះ ជា​ចំនួន​មួយ​ដ៏​ច្រើន​មិន​ធ្លាប់មាន​សម្រាប់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ក្រោយ​សម័យ​សហភាពសូវៀត​។​ជ័យជម្នះ​របស់លោក​ពុ​ទីន​ក្នុងពេល​នេះដែរ ទទួលបាន​ការស្វាគមន៍​ពី​បេក្ខភាព​ប្រកួត​លម្អ​របស់លោក​ចំនួន ៣​រូប​ដែល​បាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត រួមមាន លោក​នី​កូ​ឡៃ ខា​រី​តូ​ណូ​វ (Nikolai Kharitonov) ជា​អ្នកនយោបាយ​កុម្មុយនីស្ត និង​លោក​លី​អូ​នី​ដ ស្លា​ត់​ស្គី (Leonid Slutsky) ជា​អ្នកនយោបាយ​សេរីនិយម និង​លោក វ្លា​ឌី​ស្លា​វ ដា​វ៉ាន់​កូវ (Vladislav Davankov) ជា​មេដឹកនាំ​មកពី​គណបក្ស​ប្រជាជន​រុស្ស៊ី ។

បេក្ខជន ៣ រូប​ដែល​ឈរឈ្មោះ​នៅលើ​សន្លឹកឆ្នោត​រួមមាន​លោក Vladislav Davankov ជា​អនុ​ប្រធានសភា​របស់​រុស្ស៊ី និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​បក្ស​ប្រជាជន​ថ្មី​, លោក Leonid Slutsky មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDPR) ជា​បក្ស​នៅ​ខាង​វិមាន​ក្រឹម​ឡាំង និង​មួយរូប​ទៀត​គឺ​លោក Nikolai Kharitonov បេក្ខភាព​មកពី​បក្ស​កុម្មុយនីស្ត ក៏​ធ្លាប់​ប្រកួតប្រជែង​ជាមួយ​លោក ពូ​ទីន ផងដែរ​កាលពី​ឆ្នាំ ២០០៤ ។​​អ្នកនយោបាយ​ទាំង​៣​រូបនេះ​គឺ​សុទ្ធសឹងតែ​ជា​អ្នកគាំទ្រ​នូវ​គោលនយោបាយ​របស់​វិមាន​ក្រឹម​ឡាំង រួមទាំង​ភ្លើងសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ ។ លោក ពូ​ទីន ដែលមាន​វ័យ ៧១ ឆ្នាំ​បានប្រកាស​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​រួបរួម​រុស្ស៊ី​កាលពី​ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ ។​

​សម្រាប់​ពេលខាងមុខ​លោកពូ​ទីន​ក៏​នឹងមាន​សិទ្ធិ​ឈរឈ្មោះ​អាណត្តិ​បោះឆ្នោត​ឆ្នាំ ២០៣០ ផងដែរ បន្ទាប់ពី​ការកែប្រែ​ធម្មនុញ្ញ​នៃ​ការកំណត់​អាណត្តិ​ឈរឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ ២០២០ ។ លោក ពូ​ទីន ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​លើកដំបូង​កាលពី​ឆ្នាំ ២០០០ កំពុង​ក្លាយខ្លួនជា​មេដឹកនាំរ​ស្ស៊ី​ដែល​កាន់អំណាច​យូរ​បំផុត​ផងដែរ ចាប់​តាំង​មេដឹកនាំ​ផ្តាច់ការ​សូ​វៀត​លោក ចូ​សេ​ហ្វ ស្តា​លីន ។​មេគណបក្ស​ប្រឆាំង​រុស្ស៊ី​ដ៏​មាន​ឥទ្ធិពល​គឺ​លោក​អា​ឡិច​សី​ណា​វ៉ាល​នី​ត្រូវបាន​កម្ចាត់​ចោល​បាត់​ហើយ​មុនពេល​ការបោះឆ្នោត​មកដល់​តែ​ប៉ុន្មាន​សប្តាហ៍​។​​ក្នុងការ​បោះឆ្នោត​កាលពី​អាណត្តិ​មុន​បាន​បង្ហាញថា បេក្ខជន​ទាំង ៣ រូបនេះ​ហាក់ដូចជា​មិនអាច​តដៃ​ជាមួយនឹង​លោក ពូ​ទីន បានឡើយ ជាក់ស្ដែង​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៨ គណបក្ស​កុម្មុយនីស្ត​បានត្រឹមតែ​កំដរ​រោង​ប៉ុណ្ណោះ ពោល​ទទួលបាន​សំឡេង ១១.៨ ភាគរយ ធៀប​នឹង​សំឡេងគាំទ្រ ៧៦.៧ ភាគរយ​របស់លោក ពូ​ទីន ។​

 

​នៅក្នុង​ការអបអរ​អំពី​ជ័យជម្នះ​របស់លោក​ទៅកាន់​ពលរដ្ឋ​រុស្ស៊ី លោក​ពុ​ទីន​បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​ក្នុងការ​បង្រួបបង្រួម​ប្រជាជាតិ​រុស្ស៊ី​ដើម្បី​កិច្ចការពារ​ប្រទេស និង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា រួមទាំង​កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយ​ឯករាជ្យ​ឡើងវិញ ដើម្បី​ជៀសផុត​ពី​ការប្រើប្រាស់​ឥទ្ធិពល​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោកខាងលិច​។ បន្ថែម​ពីនេះ លោក​ក៏បាន​បង្ហើប​អំពី​ផែនការ​កែប្រែ​ប្រព័ន្ធ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ ដែល​បច្ចុប្បន្ន​មាន​អត្រា​ចំនួន ១៣% និង​បាន​កើតឡើង​ដំបូង​តាំងតែ​ពី​ឆ្នាំ ២០០១ ។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី (CEC) បាន​ឲ្យ​ដឹងថា គ្រប់​ពលរដ្ឋ​រុស្ស៊ី​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ដែល​មិនមាន​ទោសទណ្ឌ​ជាប់ពន្ធនាគារ គឺអាច​អញ្ជើញ​ទៅ​បោះឆ្នោត​បាន​នៅតាម​ការិយាល័យ​បោះឆ្នោត​ប្រមាណ ៩៦,០០០ កន្លែង ចាប់ពី​ម៉ោង ៨ ព្រឹក​តទៅ ខណៈ​ឆ្នាំ ២០២៤ នេះ​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​ចំនួន ១១២.៣ លាន​នាក់ បូក​ទាំង​នៅក្នុង​ទឹកដី​រុស្ស៊ី និង​នៅ​តំបន់​អ៊ុយ​ក្រែ​ន​ដែល​ក្ដោប​ក្ដាប់​ដោយ​រុស្ស៊ី ខណៈ ១.៩ លាន​នាក់​ផ្សេងទៀត​គឺជា​អ្នកបោះឆ្នោត​នៅក្រៅ​ប្រទេស ។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​តំបន់​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​កំពុង​ក្ដោប​ក្ដាប់​នោះ គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​តំបន់​ចំនួន ៤ ដូចជា​តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ដែល​សុទ្ធសឹងតែ​ត្រូវបាន​រុស្ស៊ី​ដាក់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន បន្ទាប់ពី​សង្គ្រាម​លុកលុយ​ពេញទី​ក្នុង​ឆ្នាំ ២០២២ កន្លងទៅ ខណៈ​ពេលនេះ​តំបន់​ទាំង​នោះបាន​បោះឆ្នោត​ជា​បណ្ដើរៗ​ហើយ ពោល​ចាប់​តាំង​សប្ដាហ៍​មុន​មកម្ល៉េះ ។​​ចំណែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នៅក្រៅ​ប្រទេស​នឹង​ប្រព្រឹត្ត​ទៅក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន ២៨៨ ក្នុង ១៤៤ ប្រទេស ។ ទន្ទឹម​នោះ នេះ​ក៏​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកដំបូង​ផងដែរ ដែល​រុស្ស៊ី​ដាក់​ឲ្យ​មានការ​បោះឆ្នោត​តាម​អន​ឡាញ ខណៈ​ជម្រើស​នេះ​នឹងមាន​នៅក្នុង​តំបន់​ចំនួន ២៧ របស់​រុស្ស៊ី និង​នៅ​តំបន់​គ្រី​មៀ​ផងដែរ ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានដាក់​បញ្ចូល​ដោយ​ឯកតោភាគី​កាលពី ១០ ឆ្នាំមុន ។​

​យោងតាម​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី (CEC) បាន​ឲ្យ​ដឹងថា គ្រប់​ពលរដ្ឋ​រុស្ស៊ី​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ដែល​មិនមាន​ទោសទណ្ឌ​ជាប់ពន្ធនាគារ គឺអាច​អញ្ជើញ​ទៅ​បោះឆ្នោត​បាន​នៅតាម​ការិយាល័យ​បោះឆ្នោត​ប្រមាណ ៩៦,០០០ កន្លែង ចាប់ពី​ម៉ោង ៨ ព្រឹក​តទៅ ខណៈ​ឆ្នាំ ២០២៤ នេះ​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​ចំនួន ១១២.៣ លាន​នាក់ បូក​ទាំង​នៅក្នុង​ទឹកដី​រុស្ស៊ី និង​នៅ​តំបន់​អ៊ុយ​ក្រែ​ន​ដែល​ក្ដោប​ក្ដាប់​ដោយ​រុស្ស៊ី ខណៈ ១.៩ លាន​នាក់​ផ្សេងទៀត​គឺជា​អ្នកបោះឆ្នោត​នៅក្រៅ​ប្រទេស ។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​តំបន់​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​កំពុង​ក្ដោប​ក្ដាប់​នោះ គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​តំបន់​ចំនួន ៤ ដូចជា​តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ដែល​សុទ្ធសឹងតែ​ត្រូវបាន​រុស្ស៊ី​ដាក់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន បន្ទាប់ពី​សង្គ្រាម​លុកលុយ​ពេញទី​ក្នុង​ឆ្នាំ ២០២២ កន្លងទៅ ខណៈ​ពេលនេះ​តំបន់​ទាំង​នោះបាន​បោះឆ្នោត​ជា​បណ្ដើរៗ​ហើយ ពោល​ចាប់​តាំង​សប្ដាហ៍​មុន​មកម្ល៉េះ ។​
​ចំណែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នៅក្រៅ​ប្រទេស​នឹង​ប្រព្រឹត្ត​ទៅក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន ២៨៨ ក្នុង ១៤៤ ប្រទេស ។ ទន្ទឹម​នោះ នេះ​ក៏​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកដំបូង​ផងដែរ ដែល​រុស្ស៊ី​ដាក់​ឲ្យ​មានការ​បោះឆ្នោត​តាម​អន​ឡាញ ខណៈ​ជម្រើស​នេះ​នឹងមាន​នៅក្នុង​តំបន់​ចំនួន ២៧ របស់​រុស្ស៊ី និង​នៅ​តំបន់​គ្រី​មៀ​ផងដែរ ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានដាក់​បញ្ចូល​ដោយ​ឯកតោភាគី​កាលពី ១០ ឆ្នាំមុន ។​a putin elect a putin elect2 


​