» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 820 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095735 នាក់

បទល្មើស​នេសាទ​ប្រើប្រាស់​ទូក​ធំៗ​អូស​យ៉ាំង​កាវ​ភ្ជាប់​ឧបករណ៍​ឆក់​ត្រជាក់​កើតមាន​នៅ​បឹង​ទន្លេសាប​កំពុងធំ សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​?

 

​ខេត្តកំពង់ធំ ៖ ក្នុង​ដើមខែ​មករា​២០២២​នេះ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​មាន​ជន​ទុ​ច្ច​រឹត​ប្រើប្រាស់​ទូក​ធំៗ​អូស​យ៉ាំង​កាវ​ភ្ជាប់​ឧបករណ៍​ឆក់​ត្រជាក់​បានកើត​មាន​ពេញបន្ទុក​ដោយ​មិនមាន​ឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ចេញទៅ​បង្ក្រាប​ឡើយ ជាពិសេស​នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ។​a fish thom1 

ប្រជា​នេសាទ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​បញ្ហា​សន្តិសុខ​បាន ប្រាប់ថា​ឈ្មួញ​ប្រើ​ទូក​ធំៗ​អូស​យ៉ាំង​កាវ​ភ្ជាប់​ឧបករណ៍​ឆក់​ត្រជាក់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង គឺ​ស្ថិតនៅក្រោម​ការចាត់​ចែក​របស់​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ អេង ស៊ី​ចេង ដែលមាន​ជំនាញ​ខាង​រត់ការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​?​។

ការលើកឡើង​របស់​ប្រជា​នេសាទ​ខាងលើនេះ សារ​ពត៍​មាន​យើង​មិនអាច​សុំ​ការបញ្ជាក់​ពី​លោ​លោក ជិន ស៊ីថា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដែលមាន​ភារកិច្ច​គ្រប់​គ្រង​ជលផល​នៅ​តំបន់​ខាងលើ​បានទេ កាលពី​រសៀល​ថ្ងៃទី​៩​ខែមករា​ម្សិលមិញ​នេះ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។​ទោះជា​យ៉ាងណា​ករណី​យ៍​កើត​បទល្មើស​នេសាទ​នេះ​ប្រជា​នេសាទ​រិះគន់ថា​លោក​ទាំង​២ ហាក់​នៅ​ពួន​សម្ងំ​ស្ងាត់ឈឹង​ឬក៏​ត្រូវ​ថ្នាំ​សណ្តំ​របស់​ជនជាតិ​វៀតណាម​ម្នាក់នេះ​ផង​ក៏​មិនដឹង​?៕a fish thom 

​