» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 626 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120302 នាក់

ក្រសួងការបរទេស​ខ្មែរ​ប្រតិកម្ម​ចំពោះ​បណ្តា​ប្រទេស​ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​


​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន ដែល​មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍ មក​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា​ទេ ប៉ុន្តែ​បែរជា​ប្រកាសថា ការបោះឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​។​a nec voter7 

​យោងតាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១​កក្កដាក្រសួងការបរទេស បានចាត់ទុក​សេចក្តីថ្លែងការណ៍​មិន​ទទួលស្គាល់​ការបោះឆ្នោត​ថា ការមិន​អើពើ​ទៅដល់​គុណភាព​បច្ចេកទេស​នៃ​ដំណើរការ​បោះឆ្នោត គឺ​មានន័យ​ស្មើនឹង​ការមិន​ឲ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សម្តែង​ចេញ​តាមរយៈ​សន្លឹកឆ្នោត​ចំនួន ៦.៩៤៦.១៦៤ សន្លឹក​។

ឥរិយាបថ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដែល​ត្រូវបាន​ពង្រឹង​តាំងពី​យូរ​មកហើយ និង​បង្កើត​ឲ្យ​មានការ​សង្ស័យ​ចំពោះ​ភាពស្មោះត្រង់​ពិតប្រាកដ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ទៅមុខទៀត នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឥត​ងាកក្រោយ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុងតែ​រីករាយ​ជាមួយនឹង «​សន្តិភាព​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​» និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដ៏​ឋិត​ឋេ​រ​។​

សូមបញ្ជាក់ថា​៖​សហភាព​អឺរ៉ុប​បានចាត់ទុក ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​គឺ​មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា បានសេចក្តីថា ការបោះឆ្នោត​នេះ គឺ​ខ្វះ​នូវ​ការជឿជាក់​។ សហភាព​អឺរ៉ុប​រំពឹងថា អាជ្ញាធរ​កម្ពុជា​នឹង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដោយ​ចូលរួម​ក្នុងការ​សន្ទនា​ជាមួយ​គណបក្សប្រឆាំង និង​បង្កើត​ឲ្យ​មាន​លក្ខ​ខ័​ណ្ឌ​អំណោយផល​សម្រាប់​ការជជែក​ដេញដោល​ខាង​នយោបាយ ហើយ​ថា អឺរ៉ុប​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការជួយ​ដល់​កិច្ចការ​នេះ​។

​ប្រទេសបារាំង​វិញ​តាមរយៈ​អ្នកនាំពាក្យ​រង​ក្រសួង​កិច្ចការបរទេស និង​អឺរ៉ុប បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​ដោយ​គ្មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាមួយនឹង​ការសោកស្តាយ បារាំង​ក៏បាន​អំពាវ​ពា​វ​ឲ្យ​ដោះលែង​លោក​កឹម សុខា និង​អនុញ្ញាត​ឲ្យ​សមាជិក​អតីត​បក្សប្រឆាំង​ទាំង​១១៨​នាក់​ធ្វើ​នយោបាយ​ឡើងវិញ​។ បារាំង​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ធានា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​។

​ប្រទេស ចំនួន​៣​ទៀត​គឺ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ប្រទេស​កាណាដា​បានចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​ផងដែរ​។​សហរដ្ឋអាមេរិក អូស្ត្រាលី បាន​សម្តែង​នូវ​ការសោកស្តាយ និង​ខកចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ ខណៈ​កាណាដា​អះអាងថា ការបោះឆ្នោត​ពោរពេញ​ដោយ​ការបំភិតបំភ័យ​អ្នកបោះឆ្នោត​។ បន្ថែម​លើ​នេះ ប្រទេស​ទាំងបី​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​ឲ្យ​ជជែក​ខាង​នយោបាយ និង​ស្តារឡើងវិញ​នូវ​សេរី​បញ្ចេញមតិ​ជាដើម​។

​បើទោះបី​យ៉ាងណា អ្នកសង្កេតការណ៍ មកពី​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា ម៉ាឡេស៊ី ថៃ​ឡាវ និង​ប្រទេស​វៀតណាម​បាន​អះអាងថា ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​៕  a nec fora nec for1 a nec for2  

 

​