» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 795 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120471 នាក់

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត​៖ កង​អង្គរក្ស បាន​ក្លាយជា​កម្លាំង​ស្នូល ក្នុងការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ថ្នាក់ដឹកនាំ និង​លើ​ការការពារ​ជាតិ បូរណភាព​ទឹកដី

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ និង​ជា​មេបញ្ជាការរង កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​អង្គរក្ស​ពិសេស ជំនា​ន់ទី​២៩​និង បើក​វគ្គប​ន្ ជំនា​ន់ទី​៣០ និង​សម្ពោធ​អគារ​មន្ទីរពេទ្យ​ថ្មី ចំនួន ១​ខ្នង កម្ពស់​ពីរ​ជាន់ ព្រមទាំង​សម្ពោធ​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតនៅ​ភូមិសាស្ត្រ​ភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។a manit army1

​ក្នុងនាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​, ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន កងយោធពល​ខេមរភូមិន្ទ ជាពិសេស​នាយទាហាន នាយទាហានរង ពលទាហាន និង​សិក្ខាកាម បញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន​ស្មារតី​ជឿជាក់​ដ៏​ជ្រាលជ្រៅ លើ​ថ្នាក់ដឹកនាំ និង​យក​អស់កម្លាំង​កាយ​-​ចិត្ត ដើម្បី​ក្រេបជញ្ជក់​នូវ​រាល់ ចំណេះ​ជំនាញ ឆ្លើយតប​នូវ​កាតព្វកិច្ច​ចាំបាច់​សំដៅលើ​ការងារ ការពារ​សន្តិសុខ សុ​វត្តិភាព​ជូន​សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​សន្តិសុខ​សង្គមជាតិ ក៏ដូចជា​ការអភិវឌ្ឍ​អង្គភាព និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត បាន​បញ្ជាក់ថា កង​អង្គរក្ស បាន​ក្លាយជា​កម្លាំង​ស្នូល ក្នុងការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ថ្នាក់ដឹកនាំ ប្រមុខ​រាជរដ្ឋាភិបាល និង​លើ​ការការពារ​ជាតិ​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កងទ័ព​កម្ពុជា ត្រូវមាន​ភាពស្មោះត្រង់ និង​បាន​ផ្តាំផ្ញើ​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ១០​ចំណុច និង​អនុសាសន៍​របស់​សម្តេច​ធិបតី ៥​ចំណុច ពិសេស​ការប្រយុទ្ធប្រឆាំង​បញ្ហា​គ្រឿងញៀន ដើម្បី​សុខភាព​ខ្លួន ក្រុមគ្រួសារ និង​សង្គមជាតិ ហើយ​ត្រូវ​យកចិត្តទុកដាក់​លើ​ការ លាក់​ការណ៍​សំងាត់​កងទ័ព ថែរក្សា​យោធបរិក្ខារ​គ្រឿង​បំពាក់ ហ្វឹកហ្វឺន ត្រៀមលក្ខណ​:​សម្ភារ​ឧបករណ៍ ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។
ឧ​ត្ត​ម​សេនីយ៍​ឯក ណុប រ័ត្ន​និមល មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស បាន​ឲ្យ​រា​យា​ការណ៍​ឲ្យ​ដឹងថា បញ្ជាការដ្ឋាន​អង្គរក្ស បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ឆ្នាំ​២០០៤ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល និង​បំប៉ន​សិក្ខាកាម​រហូតមកដល់​បច្ចុប្បន្ននេះ រយៈពេល ២០​ឆ្នាំ បាន​ចំនួន ៤៨​វគ្គ ស្មើនឹង ១៣,០៦៧​នាក់ ក្នុងនោះ ស្រី​៣៨​នាក់​។ ក្រោយពី​ផ្លាស់ប្តូរ​ទីតាំង​ភូមិសាស្ត្រ ពី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មក​រៀបចំ​កសាង​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​ថ្មី នៅ​ភូមិ​ស្វាយ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បណ្តុះបណ្តាល និង​បំប៉ន បាន​ចំនួន ១៥​វគ្គ រួមមាន​៖ វគ្គ​ជំនាញ​អង្គរក្ស​ពិសេស ចំនួន​០៥​វគ្គ សិក្ខាកាម ២,០៨៧​នាក់ សិក្ខាកាម​ផ្ញើ​១៨៥​នាក់​- វគ្គ​បញ្ជាការ​សេនាធិការ ចំនួន​០៤​វគ្គ សិក្ខាកាម ៤០០​នាក់ វគ្គ​ថែទាំ​បច្ចេកទេស បើកបរ អនុវត្ត​បាញ់​គ្រាប់​ពិត រថក្រោះ រថពាសដែក​ចំនួន ០២​វត្ត សិក្ខាកាម ២៣០​នាក់ និង​វគ្គ​បណ្តុះបណ្តាល​កាំជ្រួច​ការពារ​អាកាសរ​យៈ​កម្ពស់​ទាប Smart Com-Smart Hunter និង QW3 ចំនួន​០៨​វគ្គ សិក្ខាកាម ៦០០​នាក់​។

​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​អង្គរក្ស​ពិសេស ជំនា​ន់ទី​២៩ មាន​សិក្ខាកាម​រួម ចំនួន ៤៣៧​នាក់ ក្នុងនោះ សិក្ខាកាម​មកពី​បញ្ជាការដ្ឋាន​អង្គរក្ស ចំនួន ៤២៧​នាក់ និង​សិក្ខាកាម​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ចំនួន​១០​នាក់​។ សូមជម្រាបថា ក្រោម​ការដឹកនាំ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុយ ពិសិដ្ឋ បាន​ដឹកនាំ​កសាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន គិត​មកដល់​បច្ចុប្បន្ន​មាន​អគារ​សរុប​ចំនួន ៥៨​ខ្នង បណ្ណាល័យ​ចំនួន ១ ស្ថានីយប្រេងឥន្ធនៈ​១ ស្ថានីយ​ឧបសគ្គ​ទី​ខ្ពស់​១​កន្លែង សំណង់​ខ្ពស់​សម្រាប់​ហ្វឹកហាត់​បាញ់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ១​កន្លែង ឧបសគ្គ​សម្រាប់​ពង្រឹង កាយសម្បទា ២៥​ឧបសគ្គ អណ្តូងទឹក ស៊ីទែន​ទឹក ២១​កន្លែង និង​អគារ​មន្ទីរពេទ្យ​ថ្មី ចំនួន ១​ខ្នង កម្ពស់​ពីរ​ជាន់ ដែល​ទើប​កាត់​ខ្សែ​ប្តូរ​ដាក់ឱ្យ​ប្រើប្រាស់​នាឱកាស​នេះ រួមជាមួយ​អគារ​ទីបញ្ជាការ​ថ្មី​១​ខ្នង កម្ពស់​២​ជាន់ អគារ​ការិយាល័យ អម​ទីបញ្ជាការ កំពុង​សាងសង់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត និង​បន្តធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទាំងមូល​។​ក្នុង​ឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត បាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស មាន​អង្ករ ចំនួន​២០​តោន​, ត្រីខ ចំនួន​១៥០​កេស និង​ថវិកា​ចំនួន ១៥០​លាន​រៀល​៕a manit army2 a manit army3
​