» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 425 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095340 នាក់

មេ​គយ​ចល័ត​តំបន់​៥ ឈួន សោភា​ដែល ល្បី​ពុករលួយ​ក្នុង​ការងារ ត្រូវបាន​ដក​បញ្ឈរជើង​ហើយ​កាកបាទក្រហមចុះលួងចិត្ត

 

​ភ្នំពេញ​៖ បើតាម​ប្រភព​ច្បាស់​ការណ៍​ពី អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានអោយដឹងថា​លោក ឈួន សោភា ប្រធាន​គយ​ចល័ត​តំបន់ ៥​ត្រូវបាន​ថ្នាក់លើ​គយ​ដក​បញ្ឈរជើង​សិន​ហើយ​បន្ទាប់ពី​មានរឿង​ចាប់​រថយន្ត​អង្គភាព​យោធា​ការពារ​ព្រំដែន រហូត​បណ្ដាលអោយ​ទាហាន​ការពារ​ព្រំដែន​ម្នាក់​ដែលជា​ម្ចាស់​ឡានតូច​ចិត្តរ​ត់ទៅ​ចងក​សម្លាប់ខ្លួន​កាលពី​ពេ​លើ​ថ្មីៗ​នេះ​។a custom chhuna 

​ប្រភព​បាន​អោយដឹងទៀតថា​, លោក យឹម ផល្លី អនុប្រធាន​គយ​ចល័ត​តំបន់​៥ ត្រូវបានតែងតាំង​អោយ​ឡើងជា​ប្រធានស្ដីទី​ជំនួស​លោក ឈួន សោភា ។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិ បាន​បញ្ជូន​ក្រុមការងារ​មួយក្រុម​ចុះទៅ​ស្រាវជ្រាវ​ករណី​ទាហាន​ការពារ​ព្រំដែន ៥០៣ ចងក​សម្លាប់ខ្លួន ដោយសារតែ​តូចចិត្ត​ចំពោះ​លោក ឈួន សោភា ចាប់​រថយន្ត​អង្គភាព ។​

​ក្រុមការងារ​បានបញ្ចប់​ការងារ​ស្រាវជ្រាវ​នៅ​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបាន​រកឃើញថា រថយន្ត​ដែល​គយ​ចល័ត​តំបន់​៥ ចាប់​នោះ​គឺ​ពិតជា​រថយន្ត​អង្គភាព​ដែល​បាន​ចុះបញ្ជី​នៅ អគ្គនាយកដ្ឋាន​សំភារៈ បច្ចេកទេស ក្រសួងការពារជាតិ ប្រាកដ​មែន ។​​ក្រុមការងារ​នឹងធ្វើ​របាយការណ៍​គោរព​រាយការណ៍​ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដើម្បី​ពិនិត្យ​សម្រេច ។​

សូម​រម្លឹកថា​, លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ ក្រោយ​គ្រោះថ្នាក់​ចរាចរ គាត់​បាន​ដោះស្រាយ​រួច​យក​រថយន្ត​ទៅ​ជួសជុល ដោយ​គ្មាន​លុយ​គាត់​បាន​ខ្ចីលុយ​គេ​ដោះស្រាយ លុះ​ជួសជុល​រថយន្ត​ហើយ មក​អង្គភាព​វិញ (​មិនបាន​ពាក់​ស្លាក​លេខ​ព្រោះ​ទើប​ចេញពី​ជាង​)​ក៏ត្រូវ​គយ​ច​ល​ត័​តំបន់​៥​ចាប់ ទោះ​ខាង​អង្គភាព​ស្នើសុំ​ធានា និង​មាន​ឯកសារ​ត្រឹមត្រូវ តាម​គោលការណ៍​កង​យោធ​ល​ខេមរភូមិន្ទ ក៏​ខាង​គយ​ចល័ត​មិន​ព្រម​ឲ្យ ហើយ​ជា​ឡាន​កញ្ចាស់​ថែមទៀត ដែល​គាត់​ខំ​សន្សំ​ប្រាក់ខែ​ទិញ យកមក​ជិះ​បម្រើ​ឲ្យ​អង្គភាព ។​

​គួរ​បញ្ជាក់ថា រថយន្ត​នោះ ម៉ា​កវី​ហ្គោ ឆ្នាំ​ផលិត​២០១៣ ជា​រថយន្ត​មាន​ស្លាក​លេខ ខម ប្រើប្រាស់​ច្រើន​ឆ្នាំ​ហើយ លោក​មេបញ្ជាការ​កងការពា​រ​ព្រំដែន​៥០៣ ស្នើសុំ​យ៉ាងណា​ក៏​ដោះស្រាយ​មិន​ចេញ ដោយសារ​ការ​រឿងនេះ លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ បានសំរេច​ចិត្ត​ចងក សម្លាប់​ខ្លួនឯង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​៕

​សូមបញ្ជាក់ថា​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ នេះ​កន្លងមក​មេ​គយ​រូបនេះ ត្រូវបានគេទទួលស្គាល់​ថា​ជា​កំពូល​មនុស្ស គាបសង្កត់​អ្នករកស៊ី នឹងដាក់​ខែ​ជាមួយនឹង​ឈ្មួញ​រកស៊ី​ខុសច្បាប់ ទំនិញរត់ពន្ធ​ជាដើម​.​។​

​សូមបញ្ជាក់ថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នា​ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចាត់​ឱ្យ​គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញ​ចូលរួម​បុណ្យ​៧​ថ្ងៃ និង​នាំយក​គ្រឿងឧបភោគ​-​បរិភោគ ថវិកា ៥​លាន​រៀល ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ យុទ្ធជន កងការពារ​ព្រំដែន​លេខ ៥០៣ ដែល​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុង​ជន្មាយុ ៣៣​ឆ្នាំ​។​​ក្នុង​ពិធីបុណ្យ​ប្រារព្ធ​ធ្វើឡើង​នៅ​គេហដ្ឋាន​សព ស្ថិតនៅ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។​ កាកបាទក្រហមកម្ពុជា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង វិញ្ញាណ​កន្ធ លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ បាន​ចប់​កំណើត​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​a custom chhoun a custom chhuna1 


​