» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 431 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095346 នាក់

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ស្នើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​បញ្ជូន​លោកស្រី អោ​ង​សាន ស៊ូ​ជី​ពី​គុក មក​ឃុំ​នៅ​លំនៅដ្ឋាន​វិញ​

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ផ្ញើលិខិត​ជម្រាបជូន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) នៃ​សហភាព​មី​យ៉ាន់​ម៉ា​ដោយ​បង្ហាញ នូវ «​ក្តីកង្វល់​យ៉ាងខ្លាំង​របស់​សហសេវិក​អាស៊ាន​» ចំពោះ​របាយការណ៍​ស្ដីពី​ការផ្ទេរ​លោកស្រី អោ​ង​សាន ស៊ូ​ជី ពី​លំនៅដ្ឋាន​ទៅកាន់​ពន្ធនាគារ​នៅក្នុង​ទីក្រុង​ណៃ​ពិដោ និង​បាន​ទទូច​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ សម្របសម្រួល​ដល់​ការបញ្ជូន​លោកស្រី​ត្រឡប់​ទៅ​លំនៅដ្ឋាន​ដែលជា​ទីតាំង​លោកស្រី​ត្រូវបាន​ឃុំខ្លួន​ពីដំបូង​។​a burma khon 

​ក្នុង​លិខិត​ផ្ញើជូន លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក្នុងពេល​ថ្មីៗ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា​៖ «​ខ្ញុំ​មិនមាន​មន្ទិលសង្ស័យ​ទេ​ថា ក្តីបារម្ភ​ដូចគ្នានេះ​កើតឡើង​ហួស​ពី​ក្នុង​រង្វង់​អាស៊ាន ដោយហេតុថា លោកស្រី អោ​ង​សាន ស៊ូ​ជី ត្រូវបាន​ចាត់ទុក​ក្នុង​រង្វង់​អន្តរជាតិ និង​ដោយ​ប្រជាជន​ជាច្រើន​នៅ​មី​យ៉ាន់​ម៉ា​ថា មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព និង​ការផ្សះផ្សា​ជាតិ​ឡើងវិញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា តាមរយៈ​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​មួយ​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី មី​យ៉ាន់​ម៉ា «​ខ្ញុំ​សូម​លើកឡើង​ពី​ការទទូច​របស់​សហសេវិក​អាស៊ាន សូមឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​មី​យ៉ាន់​ម៉ា ប្រកាន់​យកក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការវិលត្រឡប់​របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី ទៅកាន់​លំនៅដ្ឋាន​ដែល​លោកស្រី​ត្រូវបាន​ឃុំខ្លួន​ពីដំបូង ដោយ​ហេតុផល​សុខភាព និង​សុខមាលភាព ទ្រុឌទ្រោម​របស់លោក​ស្រី ក៏ដូចជា​ការអនុវត្ត​នីតិរដ្ឋ​ប្រកបដោយ​យុត្តិធម៌ និង​សុភ​វិនិច្ឆ័យ​»​។​

​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន បាន​លើកឡើងថា «​យើងទាំងអស់គ្នា​មាន​ទស្សនៈ​ដូចគ្នា​ថា ការផ្សះផ្សា​ជាតិ​ដោយ​សន្តិវិធី មិនអាច​កើតឡើង​បានឡើយ នៅពេលដែល​ភាគី​មួយ​នៃ​ជម្លោះ មិនត្រូវ​បា​នប​ញ្ជូ​ល​ទៅក្នុង​សមីការ (equation) ដំណោះស្រាយ​» និង បាន​គូសបញ្ជាក់ថា «​អាស្រ័យហេតុនេះ សហសេវិក​អាស៊ាន​ទាំងអស់ ជំរុញ​យ៉ាងខ្លាំង​អោយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​រប​ស់មី​យ៉ាន់​ម៉ា ចាប់ផ្តើម​ដំណើរការ​ប្រកបដោយ​បរិ​យា​ប័ន្ន​នៃ​ការផ្សះផ្សា​ជាតិ ដោយ​មិនមាន​ការពន្យារពេល​ប​ន្ថែ​ម​ទៀត​នោះឡើយ​»​។​​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន បាន​បន្ថែមថា ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះ​មួយ ទោះបី​ជាមាន​ភាពស្មុគស្មាញ​យ៉ាងណាក៏ដោយ ត្រូវតែមាន​ការចែករំលែក​លំហ​នយោបាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​.​។​សំណើរនេះគេមិនដឹងថាតើមេដឹកនាំយោធាភូមាស្តាប់តាមដែរឬងត់នោះទេ?។
​

សូម​រំលឹកថា នៅក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១ របប​សឹក​ភូមា​បាន​ចាប់ឃុំខ្លួន​លោកស្រី អោ​ង​សាន ស៊ូ​ជី នៅ​កន្លែង​សម្ងាត់​មួយ និង​បាន​កាត់ផ្តាច់​លោកស្រី​ចេញពី​ពិភព​ខាងក្រៅ​ទាំងស្រុង​។ លោកស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​តែ​ក្នុងពេល​មានការ​ចូលរួម​ក្នុង​សវន​ការ​របស់​តុលាការយោធា​តែប៉ុណ្ណោះ​។ ទើបតែ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន លោកស្រី ស៊ូ​ជី ត្រូវបាន​ផ្លាស់​បញ្ជូន​ទៅកាន់​បន្ទប់​ឃុំឃាំង​មួយ​ដាច់ដោយឡែក​តែឯង​នៅក្នុង​បរិវេណ​ពន្ធនាគារ ខណៈ​អ្នកបម្រើ និង​សត្វ​ចិញ្ចឹម​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យកទៅ​ជាមួយ​លោកស្រី​ឡើយ ហើយ​សន្តិសុខ​នៅ​ជុំវិញ​បរិវេណ​ពន្ធនាគារ​ក៏មាន​សភាព​តឹងតែង​ជាង​មុន​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP កាលពី​សប្តាហ៍​មុន​៕a burma khon1 a burma khon2 a burma sujy1 a burma sujy2 

​