» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 148 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095063 នាក់

ជីកដី​បឹង​ជាក​ល្បិច​ព្រួញ​មួយ​បាន​សត្វ​ពីរ​របស់​ជំនាញ​ធនធានទឹក​ខេត្ត​និង​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​!

​ខេត្តកណ្តាល​៖​អាជ្ញាធរ​ស្រុក​និង​មន្ទីរជំនាញ​អាច​កើប​លុយ​ខ្ទង់លាន​ដុល្លារ​ពី​ការលក់​អាចម៍ដី​បឹង​បែកក្អម​ចំនួន ៥៤​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំបូល ខេត្តកណ្ដាល​។a dick lake2

​មាន​សេចក្តីរាយការណ៍​ថា​គម្រោង​ស្ដារ​អភិវឌ្ឍន៍​បឹង​បែកក្អម ដែលមាន​ទំហំ​៥៤​ហិកតា​ជា​ទង្វើ ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ដោយ​ទទួលបាន​ថវិកាជាតិ​ផង និង​ការឃុបឃិត​គ្នា​លក់​អាចម៍ដី​យកលុយ​ចែកគ្នា​ផង​។​តាម​ឈ្មួញ​ដី​ប្រាប់ថា​គេ​ទិញ​អាចម៍ដី​ក្នុង​១​ហិកតា​តម្លៃ​៣០.០០០$ វឹង​គុណ​និង​៥៤​ហិកតា​ត្រូវ​ជាជាង​១,៦​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ស្ដារ​អភិវឌ្ឍន៍ បឹង​អូរ ធម្មជាតិ​ក្នុងស្រុក​មាន ចំនួន​២២​កន្លែង ជាហេតុ​នាំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក រួម​និង​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកណ្ដាល ដែលមាន​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ប្រមូលបាន​លុយ​ខ្ទង់លាន​ដុល្លារ​ចែក​ថ្នាក់លើ​ផង​ព្រោះ​រឿង​ប៉ុន​ណឹ​ង​ដាច់ខាត​ចៅហ្វាយស្រុក​និង​មន្ទីរ​ធនធានទឹក​លេប​មិន​រួច​ដាច់ខាត ។​

​ប​ច្ច​ប្បន្ន​៖ ឈ្មួញ​ជា​ថៅកែ​គ្រឿងចក្រ​និ​មួយៗ កំពុងដណ្ដើម​គ្នា​ទិញ​ស្ដារ​អាចម៍ដី បឹង​បែកក្អម យ៉ាង​គគ្រឹកគគ្រេង ដោយ​ប្រើ​គ្រឿងចក្រ​ខ្នាត​ធំ សុទ្ធតែ​ប្រភេទ​កង់​១០ យី​ឌុប រាប់សិប​គ្រឿង​ដឹកជញ្ជូន​មកចាក់​ដីឡូត៍​ឯកជន គ្មាន​ឈប់ឈរ ដើម្បី​កាយ​យក​អាចម៍ដី បឹង​បែកក្អម ទៅ​ចាក់​តាម​ដីឡូត៍ និង​បុរី​នានា តាម​ទីផ្សារ​និង​តម្រូវការ​អតិថិជន នៅ​តំបន់​នោះ​។

​ថៅកែ​អ្នកម៉ៅការ ចាក់ដី​ឡូត៍​ម្នា​ក់បាន​អះអាងថា​៖ ខ្លួន​ពិតជា​បាន​ទិញ​អាចម៍ដី​ពី ដី​បឹង​បែកក្អម ពី​មន្ត្រី​ធនធានទឹក​ខេត្តកណ្ដាល​ឈ្មោះ ឡេង ប្រាកដ​មែន ដោយ​ក្នុង​១​ហិកតា​តម្លៃ​៣០.០០០$​ជា​កំហិត​។ ហើយ​ក្នុងនោះ​រូបគាត់​បាន​ទិញ​ចំនួន​៤​ហិកតា​រួចមកហើយ ស្មើនឹង​១២​ម៉ឺន​ដុល្លារ នឹង​បានប្រគល់​លុយ​ឱ្យគេ​រួចរាល់​ហើយ​ដែរ ខណៈពេល​នេះ លោក​កំពុង​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង ដើម្បី​ស្ដារ​ជីកដី​បឹង​បែកក្អម យក​អាចម៍ដី មកចាក់​ឱ្យ​ដីឡូត៍​ជា​បន្តបន្ទាប់​មុន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​អ្នកបើករថយន្ត​យី​ឌុប​ម្នាក់ បាន​បញ្ជាក់ថា​៖ ដី​បឹង​បែកក្អម ទំហំ​ជាង​៥០​ហិកតា គឺ​ត្រូវបាន​មន្ត្រី​ធនធានទឹក ខេត្តកណ្ដាល​ដាក់​ថ្លៃ​កំណត់​លក់ អាចម៍ដី​ឱ្យ​ថៅកែៗ​គ្រឿងចក្រ ប្រមាណ​ជា​៥​ក្រុម​!​។ ចំពោះ​ក្រុមខ្លះ​ទិញ​បាន​៣​ហិកតា ក្រុមខ្លះ ទិញ​បាន​១០​ហិកតា និង​ខ្លះទៀត​ទិញ​បាន​២០​ហិកតា​! ។

​ទាក់ទង​ព័ត៌មាន​នេះ មិនទាន់​ឃើញ​មានការ​បកស្រាយ​ពី​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកណ្ដាល នៅឡើយ​ទេ​។ កន្លងមក​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកណ្ដាល បាន​បដិសេធថា​៖ មិនមាន​ការលក់ដូរ​អាចម៍ដី​បឹង​បែកក្អម​ឡើយ​។ ដោយ​លោក​បន្តថា ខ្ញុំ​ទទួល​តែ​សមិទ្ធផល​ប៉ុណ្ណោះ រឿង​លក់​រឿង​ដូរ​លោក​មិនដឹង​ទេ​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក តុង ស៊ីវ​មី អភិបាលស្រុក​មុខកំពូល បាន​ប្រាប់ថា​៖ ការស្ដារ​ដី​បឹង​បែកក្អម ជា​គម្រោង​ថ្នាក់ជាតិ ចំណាយលុយ​ជាតិ​! ប៉ុន្តែ​ចំណាយ​អស់​ប៉ុន្មាន​នោះ​លោក​មិនដឹង​ទេ​។ ចំពោះ​សំនួរ​រឿង​លុយ​លក់​អាចម៍ដី ១​ហិកតា​តម្លៃ​៣០.០០០$ តើ​យកលុយ​ទៅណា​? ។ លោក​អភិបាល​ឆ្លើយថា​៖ មិន​ពិត​ទេ បើ​លុយ​ថ្លៃ​កាហ្វេ​បន្តិចបន្តួច​ទើប​មាន​?​។​

​លោក ជា សារិទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តកណ្ដាល បាន​ប្រាប់​កាសែត​ថា​៖​គម្រោង​ស្ដារ ដី​បឹង​បែកក្អម មានច្បាប់​អាជីវកម្ម គឺជា​គម្រោង​ខាង​ក្រសួង​ធនធានទឹក ដែល​ចំណាយ​ថវិកាជាតិ​។​បើជា​ថវិកាជាតិ​ចុះ​លុយ​ដែល​ឈ្មួញ​ដី​ទិញ​ក្នុង​១​ហិកតា​៣​ម៉ឺន​ដុល្លារ​យកទៅ​ណា​?​។​​ករណី​មិន​ប្រក្រតីមួយ​នេះ សង្ឃឹមថា​លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ធនធានទឹក និង​ឧ​ត្តុ​និយម លោក​ទេសរដ្ឋមន្ត្រី ឱម យិន ទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​ពាក់ព័ន្ធ​ពន្យល់​។​ព្រោះ​ករណីនេះ​វា​ជា​រឿងអាស្រូវ​ពុករលួយ​ធំ​មួយ​ស៊ីលុយរដ្ឋផងស៊ីលុយឈ្មួញផង!៕a dick lake a dick lake1 a dick lake3 a dick lake4 

​