» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 840 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095755 នាក់

តើ​បុគ្គល ហួន ធី​ជា ន៎​ណា​? បានជា​អាចដឹកនាំ​បញ្ជា​កងកម្លាំង​នគ​បាល​ស្រុក​ក្រគរ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ឆ្លងដែន​សមត្ថកិច្ច​រហូត​ដល់​ស្រុក​កណ្ដៀង​គ្មាន​ការសហការ​ពី​មន្ត្រី​នគ​របាល​ស្រុក​កណ្ដៀង​និង​មន្ត្រី​ជំនាញ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​តុលាការ​ទាល់តែសោះ​ចឹ​ង​

 

​ពោធិ៍សាត់​៖​គេ ល្បី​រន្ទឺ​យូ​ឆ្នាំ​មកហើយ​ថា ឈ្មោះ ហួន ធី រស់នៅ​ភូមិ​ប្រាំ ឃុំ​កំពង់​លួង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​គឺជា​ជនជាតិ​យួន​ប្រើ​ឈ្មោះ​ខ្មែរ​ហើយ​ពូកែ​ខាង​អែបអប​សមត្ថកិច្ច​ដើម្បី​កាង​និង​រត់ការ​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​អូស​អួន អូស​យ៉ាំ​កាវ​រុញ​ស៊ី​ប​រៀងរាល់ឆ្នាំ​ដើម្បី​ប្រមូល​លុយរាប់​សិប​ម៉ឺន​ដុល្លារ​យក​អោយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់ ។​a huon thy 

​ឥឡូវនេះ​បែ​ជា​ឮ​ថែម​មក​ថា​អុង​(​លោក​) ហួន​ធី​នេះ​ត្រូវបាន​គេ​តម្លើង​សិទ្ធិ​អោយមាន​អំណាច​កាន់តែ​ធំ ដែល​អាចដឹកនាំ​កម្លាំងប្រដាប់អាវុធ​បង្ក្រាប និង​ឃ្លាំមើល​បទល្មើស​នេសាទ នៅលើ​បឹង​ទន្លេសាប ថែម​ទៅទៀត​?​តែ​មិនមែនជា​សម​ត្ត​កិច្ច​នគរបាល​ឬ​យោធា​ស្អី​នោះទេ ។​

​ជា​ជន​ស៊ីវិល ឈ្មោះ ហួន ធី មាន​អាចដឹកនាំ​កម្លាំងប្រដាប់អាវុធ ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​បែបនេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​ថា វា​បានប្រែក្លាយ​ពី​ការបង្ក្រាប​បទល្មើស ទៅជា​កសាង​បទល្មើស​ទៅវិញ​ទេតើ ។ តើ​អភិបាលខេត្ត​ពោធិ៍សាត់ លោក​ម៉ៅ ធនិន​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មានបាន​ដឹង​រឿងនេះ​ដែរឬទេ​?​។​​ព្រោះ​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ខ្លះ​អះអាងថា ការដែល​ឈ្មោះ ហួន ធី​នេះ​អាចធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បាន​តាម​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ ព្រោះ​មានអំណាច​ពី​ថ្នាក់​ខេត្ត​ជា​អ្នកបញ្ជា​ទើ​បុគ្គល​រូបនេះ​ហ៊ាន​ធ្វើទៅកើត​។

​ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ បុគ្គល​ខាងលើ បាន​ដឹកនាំ​កម្លាំង​មន្ត្រីនគរបាល​ស្រុក​ក្រគរ​៣​នាក់​ចុះ​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នេសាទ​មកដល់​តំបន់​កោះ​ក្អែក ស្ថិតក្នុង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ទៅវិញ ។ ដោយមាន​មន្ត្រីនគរបាល​មកពី​ស្រុក​ក្រគរ ហែរ​ហម​អមដំណើរ​ផង​លោក ហួន ធី មក​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នៅក្នុង​ស្រុក​កណ្តៀង​ហួស​ដែន​សម​ត្ត​កិច្ច​ចឹ​ង តើ​លោក​ហួន ធី​មាន​ដឹងខ្លួន​ថា វា​ជា​ទង្វើ​ខុសច្បាប់​ដែរឬទេ​? ។ ប្រជាពលរដ្ឋ បាន​រិ​គន់​និង​ដាក់​ការសង្ស័យថា បុរស​ឈ្មោះ ហួន ធី នោះ ទំនង​ជាមាន​ផ្លាក​បញ្ជារ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ទើប​អាចធ្វើ​សកម្មភាព​ឆ្លងដែន​សមត្ថកិច្ច​បាន​ដោយ​សេរី​យ៉ាងនេះ​? ។​

​សួរថា​តើ​ក្នុង​ក្នុងនាម​កងកម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា​និង​ក្នុងនាម​ជានគ​បាលរ​បស់​ខេត្តពោធិ៍សាត់​ដែលមាន​លោក​សារុន ច័​ន្ធី​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​តើ​លោក​ខ្វះ​កម្លាំង​ធ្វើការ​ណាស់​ទៅ​ឬ​បានជា​ទៅយក​យួន​ដែលជា​ជន​ស៊ីវិល​អោយ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទល្មើស​ទៅវិញ ?​ឬមួយ​មន្ត្រី​នគ​បាល​ខេត្តពោធិ៍សាត់​ទាំងអស់​សុទ្ធតែជា​មនុស្ស​គ្មាន​សមត្ថភាព ឬក៏​ជា​ទីងមោង​បានជា​បណ្ដែត​បណ្ដោយអោយ​ធ្វើបែបនេះ​?​។​

​បើ​យោងតាម​ច្បាប់​សម្រាប់​កម្លាំង​សមត្ថកិច្ច ដែល​ឆ្លងដែន​ពី​ស្រុក​ក្រគរ ចូលធ្វើ​សកម្មភាព​ដល់​ស្រុក​កណ្តៀង​ដោយ​មិនបាន​សហការ គឺជា​រឿង​ខុសច្បាប់​ធ្ងន់ធ្ងរ​ណាស់ ។​ចុះបើ​វា​ជា​សកម្មភាព​ចល័ត​ទ​ព័​វិញ​គ្រោះថ្នាក់​យ៉ាងណា​?​។ ​អស់លោក​ជា​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់ គួរ​ពិចារណា​រឿងនេះ​ឡើងវិញ​តិច​មើល ។ បើទោះជា​យ៉ាងណា​ក៏​ត្រូវមាន​កម្លាំង​សហការ​ពី​នគ​បាល​ល​ស្រុក​កណ្ដៀង​និង​មាន​អាជ្ញាធរខេត្ត ស្រុក​និង​មន្ត្រី​ជំនាញ​ចូលរួម​ព្រម​ទាំ​មានការ​ចង្អុលបង្ហាញ​ពី​ព្រះរាជអាជ្ញា​ផងដែរ​។​

​មន្ត្រីនគរបាល​ស្រុក​ក្រគរ​មួយរូប​អះអាងថា ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើបែបនេះ ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ថ្នាក់ស្រុក​វិលវល់​អស់​និង​មាន​អារម្មណ៍​ច្របូកច្របល់​រក​គោលដៅ​កំណត់​ច្បាស់លាស់​គ្មាន អាង​តែ​ខ្លួន​ជា​អ្នកធំ​មានអំណាច ចង់​មាន​សឹ​ទ្ធិ​ធ្វើ​អីចេះ​តែ​ប្រើ គឺ​ចេះ​ប្រើ​គ្មាន​ចេះ​គិត​។ ម្យ៉ាងទៀត ការដែល​យក​ជន​ស៊ីវិល​ដែលជា​ជនជាតិ​យួន​ធ្វើការ​យ៉ាង​ដូច្នេះ វា​ហាក់ដូចជា​បំពាន​ធ្ងន់ធ្ងរ​ទៅលើ​កម្លាំង​សមត្ថកិច្ច​ទៀតផង ។
​

ករណីនេះ​ត្រូវបាន​មន្ត្រី​នគ​បាល​មួយរូប​ក្នុង​ល​ក្ខ័​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា ខ្លួន​បាន​រាយការណ៍​ទៅ​ស្នងការ​នគរបាល​ខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​រួចហើយ ចំពោះ​ការដែល​បុរស​ម្នាក់​ឈ្មោះ ហួន ធី អាច​អូស​កម្លាំង​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ចុះទៅ​ធ្វើ​សកម្មភាព​រហូតដល់​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​នេះ​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ប្រតិកម្ម​ឬ​ចំណាត់ការ​ណាមួយ​របស់​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​នៅឡើយ ។

​បុរស​ឈ្មោះ ហួន ធី ត្រូវគេ​សង្ស័យថា មាន​ជាប់ជំពាក់​វា​ក់វិន​សែស្រឡាយ​ជនជាតិ​វៀតណាម ។ បុរស​នេះ ត្រូវ​ប្រជាពលរដ្ឋ​រស់​នៅលើ​បឹង​ទន្លេសាប អះអាងថា ជា​អ្នក​ជួញក្តី ឬក៏​ជា​អ្នករត់​ការសម្របសម្រួល ក្នុង​ការប្រព្រឹត្តបទល្មើស​នេសាទ​ទៀ​ផង​។
​ជន​ទាំងឡាយណា ដែល​ត្រូវ​ឈ្មោះ​ហួន ធី​មើលឃើញថា ជា​សំរាម​នៅក្នុង​ភ្នែក​របស់គេ​មិនយូរ​មិនឆាប់ មុខជា​ត្រូវ​ប្រឈម​នឹង​ការកម្ទេច​ឧក​រណ៍​នេសាទ​ចោល ដោយ​កម្លាំង​សមត្ថកិច្ច​ជាមិនខាន ។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ហួន ធី ពីមុន​ជា​អ្នក​ជួញក្តី​ល្បីល្បាញ​នៅ​ខេត្តសៀមរាប ទំនងជា​អស់​ផ្លូវ​ដើរ ក៏បាន​បន្តដំណើរ​មក​ដល់​ខេត្តពោធិ៍សាត់​ម្ដង​.​។​

​ប្រភព​បាន​រាយការណ៍​ថា​បុគ្គល​ម្នាក់នេះ មានអំណាច និង​ឥទ្ធិពល​ខ្លាំង​ទៅលើ​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក៏​ព្រោះតែ​គាត់​ជា​អ្នក​ដែល​អាច​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ឲ្យ​ថ្នាក់ដឹកនាំ​បាន​យ៉ាងច្រើន​។ ​ដូច្នេះហើយ បានជា​គេ​អាច​បញ្ជា​កម្លាំងប្រដាប់អាវុធ​ឆ្លង​ស្រុក ឆ្លង​តំបន់​បាន ដូច​ករណី​ខាងលើ បែបនេះ​។
​មហាជន​កំពុង​សង្ឃឹម​រងចាំ​មើល​និង​ជឿជាក់ថា លោកស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ក៏ដូចជា​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ត​ពិតជា​នឹង​ចុះ​ត្រួត​និ​និត្យ​ករណី​បុគ្គល​ហួន ធី នេះ​ឡើងវិញ ដើម្បី​ឲ្យ​ដឹងថា តើ​អ្វី ជា​ឥទ្ធិពល​នៃ​អំណាច​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ​ណា​ម្នាក់ បានជា​អាច​ហ៊ាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​បញ្ជា​ឆ្លង​ស្រុក​បាន​ដោយ​សេរី​បាន​យ៉ាង​ដូច្នេះ ៕ ដោយ : គិរី ពេជ្រ​a huon thy1 a huon thy2 a huon thy3  

​