» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 195 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095110 នាក់

ភ្នំ​ចំបាប់​នៅ​ស្រុក​បាទី​ខេត្តតាកែវ​កំពុង​រង​ការគាស់កកាយ​ដី​លក់​អភិបាលស្រុក​អត់​ដឹង​

 

​ខេត្តតាកែវ ៖ ភ្នំ​ចំបាប់ ស្ថិតនៅ​ក្នុងភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​សម្រុក​ដាក់​គ្រឿងចក្រ កាយ​ដី​យកទៅលក់​យ៉ាង​អានាធិបតេយ្យ​យកលុយ​ផ្ទាល់ខ្លួន​រយៈពេល​ជាង​មួយ​សប្តាហ៍​មកហើយ ។​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ រៀបរាប់​ឱ្យដឹងថា ភ្នំ​ចំបាប់​ប៉ុន្មាន​ឆ្នាំមុន ក៏មាន​ក្រុមហ៊ុន​គាស់ កកាយ ដាក់​គ្រាប់បែក​បំផ្ទុះ យក​ថ្មភ្នំ​លក់​រាប់​ឆ្នាំ ដែល​ធ្វើឱ្យ​បាត់បង់​រូបរៀង​ភ្នំ​ស្ទើរ​មួយ​ចំហៀង​បាត់ទៅហើយ ប៉ុន្តែ​ដោយសារ​មានការ​តវ៉ា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ ទើប​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ទប់ស្កាត់​លែងឱ្យ​មាន​សកម្មភាព​កាយ​ថ្មភ្នំ​បន្តទៀត ។​a hill bab2 

​បាន​ស្ងាត់​មួយរយៈ​បច្ចុប្បន្ននេះ​ស្រាប់​តែមាន​ឈ្មួញ​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​ចំបាប់​យកទៅលក់​យ៉ាង​អានាធិបតេយ្យ​រយៈពេល​ជាង​មួយ​សប្តាហ៍​មកហើយ ដោយ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច អាជ្ញាធរ​ចុះមក​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​នៅឡើយ ។ ពលរដ្ឋ​លើក​ជា​សំនួរ​សួ​ថា សកម្មភាព​កាយ​ដីភ្នំ​ចំបាប់​លក់​យ៉ាង​អានាធិបតេយ្យ​បែបនេះ តើ​អាជ្ញាធរ​ស្រុក​បាទី ជាពិសេស អាជ្ញាធរ​ខេត្តតាកែវ ដឹង ឬ​មិនដឹង ?​បើ​ដឹង​តើ​មាន​ចំណូល​រដ្ឋ​បាន​ប៉ុន្មាន​ដែរ​? ។​ពាក់​ព័ត៌មាន​ករណី​កាយ​ដីភ្នំ​ចំបាក់​យកទៅលក់​យ៉ាង​អានាធិបតេយ្យ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ឆ្លើយតប​ជាមួយ ក្រុមការងារ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ តាមរយៈ​ទូរស័ព្ទ ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​នោះទេ​? ។​បើ​ចឹ​ង​មែន​នោះ​បានន័យថា​វា​ជា​សកម្មភាព​ខុសច្បាប់​ត្រូវតែមាន​វិធានការ​ចាប់​ផាកពិន័យ​?៕a hill bab a hill bab1 

​