» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3588 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123264 នាក់

គោលនយោបាយ​ផ្ឡូ​វ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ប្រធានាធិបតី​ចិន​ស៊ីជី​ង​ពីង​ធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​មាន​សន្ទុះ​អភិ​វ​ឌ្ឈ​ន៍​លឿន​តែ​មិនដឹងថា​មាន​ផលវិបាក​អ្វី​នឹង​កើតឡើង​នោះទេ​?!

​ព្រះសីហនុ ៖​ក្រុងព្រះសីហនុ ក្រុម​១៣ ភូមិ​៤ សង្កាត់​៤ នៅតាម​បណ្តា​យ​ផ្លូវ​២​ធ្នូ នៅមុខ​ឆ្នេរ​សុខា​ឃើញ​មាន​សា​ឡង់​បូម​ខ្សាច់​ចំនួន​៣​ធំៗ​កំពុង​បូម​ខ្សាច់​យកទៅលក់​។​នៅ​ឆ្នេរ​អូរ​ឈើទាល​ក៍មាន​សា​ឡង់​បូម​ខ្សាច់​មួយ​ដែរ​.​។​បន្តិចទៀត​និង​មានកា​ចាក់ដី​បំពេញ​នៅតាម​មាត់ច្រាំង​នានា​ដោយសារ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឡើង​តម្លៃ​ស្រឺ​តៗ​គួ​ឲ្យ​ភ្ញាក់ផ្អើល​។a invets sihanu 

អ្នក​ខេត្ត​សីហនុ​និយាយថា​៖​ដោយសារ​អភិវឌ្ឍន៍​ទាំង​លើគោក​និង​ក្នុង​ទឹក​គ្មាន​សេសសល់​អី​ទៀត​ទេ​អ្នកភូមិ​ដែល​រស់នៅ​ទំនប់រលក​លើកឡើងថា​បោះឆ្នោត​រួច​ប្រជាជន​ដែល​រស់នៅ​ទំនប់រលក​ដែល​ធ្វើ​ផ្ទះ​រស់នៅ​លើទឹក​និង​ត្រូវ​ដេញចេញ​ទាំងអស់ ពីព្រោះ​ចិន​ទិញយក​អស់ហើយ​គ្មាន​កន្លែង​ណា​សេសសល់​ទៀត​ទេ​។ នៅ​ដើមឆ្នាំ ២០១៩ ក្រុមហ៊ុន Asia Pacific Finance Free Trade Zone Development Co,Ltd មកពី​ប្រទេស​ចិន​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​លើ​ទីតាំង​ដែលមាន​សក្ដានុពល​នោះ​ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​ចំ​នាយទុន​១០០​ប៊ី​លាន​ដុល្លារ លើ​ផ្ទៃដី​ទំហំ ៣០០០​ហិកតា​។​

លោក ជីន ឡុង ប្រធាន​ក្រុមហ៊ុន Asia Pacific Finance Free Trade Zone Development Co,Ltd មកពី​ប្រទេស​ចិន បាន​ឲ្យ​កាសែត​ដឹងថា កាលពី​ឆ្នាំ ២០១៧​ក្រុមហ៊ុន​ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ កែវផុស ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នេះ​ត្រូវបាន​ចុះបញ្ជីរ​ជា​ផ្លូវការ​ដោយ​រាជរដ្ឋាភិបាល​។​លោក ជីន ឡុង បញ្ជាក់ថា ការ​ជ្រើស​យក​ស្រុក​ស្ទឹងហាវ​ដើម្បី​វិនិយោគ​នេះ ព្រោះ​តំបន់​នោះ​មាន​ឆ្នេរ​ខ្សាច់ និង​កំពង់ផែ ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ផលិត​ផងដែរ​។​

លោក បាន​បញ្ជាក់ថា ពី​ផលប្រយោជន៍​ដល់​កម្ពុជា​ក្រោយ​ការវិនិយោគ​នេះ​ថា នឹង​ផ្តល់នូវ​កំណើនសេដ្ឋកិច្ច ក៏ដូចជា ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។​សូមបញ្ជាក់ថា​៖​ជនបរទេស​កំពុង​ស្នាក់ និង​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​មាន​មិនតិច​ជា ១៥ សញ្ជាតិ​នោះទេ ដូចជា អាឡឺម៉ង់ អ៊ីតាលី ហ្វីលីពីន​​ទួ​ក​គី អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន បារាំង ចិន រុស្សី អាមេរិក អង់គ្លេស និង​កូ​រ៉​…​។ នៅក្នុង​នោះ​ដែល​យើង​ស​ង្តេ​ត​ឃើញថា​ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ ហើយ​ប្រកប​អាជីវកម្ម​ដូចជា កាត់សក់ លក់​គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និង​ផ្លែឈើ ប្តូរប្រាក់ និង​អាហារ​ដ្ឋា​ន និង​អ្នកជំនួញ​ធំៗ​ដែល​ធ្វើ​ឲ្យ​អាជីវករ​ខ្មែរ​តូចតាច​បាត់បង​មុខរបរ​។​

​មានការ​វាយតម្លៃ​ពី​អ្នកវិភាគ​ថា​៖​ការសម្រេច​មក​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​របស់​ក្រុម​ចិន​គឹ​ដោយសារ​មានការ​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​មួយ​ជិវិត​របស់​ចិន​លោក ស៊ី ជិន​ពីង​។​
​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​ជាទី​តាំង​មាន​អំណោយផល​ល្អ សម្រាប់​ជំរុញ​គោលនយោបាយ​«​ផ្លូវ​មួយ ខ្សែរ​ក្រវ៉ាត់​» ទទួលបាន​ជោគជ័យ​។ និង​ជាទី​តាំង​ផ្លូវទឹក​ដ៏​មាន​សក្តានុពល​ផ្តល់នូវ​វត្ថុធាតុដើម​ទៅ​ចិន និង​ត្រឡប់មកវិញ​នូវ​ផលិតផល​សម្រេច​លើ​ទីផ្សារ​អាស៊ី និង​តំបន់​អឺរ៉ុប​»​។​

បន្ថែម​ពីលើ​នេះ គម្រោង​សំខាន់​មួយទៀត ជាមួយ​រដ្ឋាភិបាល​ថៃ រៀបចំ​ជីក​ព្រែក​ចន្លោះ​ភូ​គេ​ត និង​ម៉ាឡេស៊ី បង្ក​ភាពងាយស្រួល​ក្នុង​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ផ្លូវ​កាត់ ពី​កំពង​ផែ​ព្រះសីហនុ​ទៅកាន់​ប្រទេស​ចិន មិនបាច់​ឆ្លងកាត់​សិង្ហ​បុរី​ដូច​មុន ធ្វើ​ឲ្យ​តម្លៃ​នៃ​ការដឹក​ជ​ញ្ចូ​ន​ទាប ងាយស្រួល​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​។​ទោះបីជា​យ៉ាងណា គុណវិបត្តិ​នៃ​កា​រវិ​និ​យោ​ទុន​ចិន​ក៏មាន​ច្រើន​ដែរនោះ​គឺ​កម្ពុជា​ប្រទេស​រណប​សេដ្ឋកិច្ច​របស់​ចិន ដែល​ទាមទារ​ឲ្យ​ម្ចាស់​ស្រុក​ទាំង​ពលរដ្ឋ និង​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ច្បាស់លាស់​ដោះស្រាយ​បញ្ហា​នេះ​នាពេលខាងមុខ​។a invest si2 a invest sihanu a port china3 

 

​