» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10685 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214934 នាក់

ស្នងការរង​ខេត្តកណ្តាល អុល ប៊ុណ្ណា ត្រូវ​ព្រមាន​ដោយសារ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​

 

​ភ្នំពេញ​៖ លោក​ស្នងការរង​ខេត្តកណ្តាល អុល ប៊ុណ្ណា​ត្រូវបាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ដាក់វិន័យ​ដោយសារ​​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម​សខេង​ដាក់ពិន័យ គឺ​យោងតាម​សំណើ​របស់​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោមរូបភាព​ព្រមាន​លើក​ទី​១ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។a kheng po 

មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ សាមីខ្លួន​ដែលមាន​ឈ្មោះ​ក្នុងនោះ​ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង​ឱ្យបាន​ត្រឹមត្រូវ ។ ក្នុងករណី​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ប្រធាន​នាយកដ្ឋាន​បុគ្គលិក ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល និង​សាមីខ្លួន​ដែលមាន​ឈ្មោះ ត្រូវអនុវត្ត​តាមប្រកាសនេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ ។​

​លោក​ស្នងការរង អុល ប៊ុណ្ណា​ត្រូវបាន​គែ​រាយការណ៍​ថា ធ្លាប់​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​ធ្ងន់ធ្ងរ ដូចជា​ករណី​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​ទៅ​បម្រើ​ការជួល​ឲ្យ​ឯកជន​។ ធ្លាប់ប្រើ​ប្រាស់​ឈ្មោះ​អ្នកធំ រកស៊ី​ដី និង​រត់ការ​ផ្សេងៗ​បោកប្រាស់​លុយ​របស់គេ​ផងដែរ​។​a kheng po1 


​