» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 141 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095056 នាក់

រកឃើញថា​អ្នកយក​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី គឺ​សុទ្ធសឹងតែ​ជា អ្នកធំ​ជាង ២០​នាក់​ចាំមើល​សម្តេច​ក្រឡានិងតេជោ​លោក​គិត​ម៉េច​?

 

​ភ្នំពេញ​៖​ប្រភពពី មន្ត្រីជាន់ខ្ពស់​មួយរូប​នៅ ក្រសួងមហាផ្ទៃ​ដែល​សុំ​លាក់​ឈ្មោះ​បង្ហើប​អោយដឹងថា ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​រដ្ឋ​យកមក​ធ្វើជា កម្មសិទ្ធិ នៅ​ខេត្ត មណ្ឌលគិរី មាន​មន្ត្រី​ជាង ២០​នាក់​ដូចដែល​សម្តេច​ក្រឡាហោម​សខេង​ធ្លាប់មាន​ប្រសាសន៍​ចឹ​ង​មែន ។​a sar kheng commune 

យោងតាម​របាយការណ៍ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ដែលបែកធ្លាយគឺ ឯកឧត្ដម​ឧ​ប​នា យក​រដ្ឋមន្ត្រី ប៊ិន ឈិន បាន​គោរព​ស្នើសុំ​គោលការណ៍​ពីស​ម្ដេច តេ​ជោ ហ៊ុន សែន មាន​ចំណាត់ការ​ទៅលើ​ម​ន្ត្រីធំៗមួយ ចំនួន​ដូចខាងក្រោម ៖

១- គួរ​សម្រួល​ភារ កិច្ច​លោក ស្វាយ សំ​អ៊ាង ពី អភិបាល ខេត្ត​មណ្ឌល​គី​រី ដោយហេតុ ថា​លោក មិនបាន​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ជា ប្រធាន​គណៈបញ្ជាការ​ឯក ភាព​ខេត្ត​ក្នុងការ​ចា ត់​វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់ និង ប​ង្ក្រា ប​បទល្មើស​ធ ន​ធា ន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​អោ យ​មាន​ប្រសិទ្ធិភាព និង មាន​ឯកសារ​ខ្លះ​លោក បាន​ចូលរួម ចុះហត្ថលេខា​ទទួលស្គាល់ ការទន្ទ្រាន​យក​ដីព្រៃ ដោយ​ខុសច្បាប់ ។​

២- គួរ​បញ្ចប់​ដំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិក គណៈកម្មការ​កណ្តា​លគ ណ​បក្ស​ប្រជាជ ន​កម្ពុជា ដោយហេតុថា លោក​បាន​ឃុ​ប ឃិត​គ្នា​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​រៀបចំ​ឯកសា​រ​ជាច្រើន​ដើម្បី​យក​ដីព្រៃ​របស់​រដ្ឋ មក​គ្រប់គ្រង​ជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទោះបីជា​ត្រូវ​បា ន​ដកដំណែង​ចេញពី​អនុ​រដ្ឋលេខា​ធិ ការ​ក្រសួងយុត្តិធម៌ និង ពី​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌល​គី​រី ក៏ដោយ ក៏​លោក នៅតែ បន្ត​ព្យាយាម​ស្នើសុំ​កាន់កាប់​ដីព្រៃ​ដែល​រដ្ឋបាល ខេត្ត​បានចេញ​លិខិតនិរាករណ៍​រួច​ហើយ(លោកសេងសុវណ្ណរ៉ាត្រូវបានតុលាការឃុំខ្លួនហើយ) ។​

៣- គួរ​ចាត់វិធានការ​បញ្ចប់ ដំណែង​លោក ណ​យ ស្រូ​ន ពី​សមាជិក​ព្រឹទ្ធសភា​ភូមិ ភាគ​ទី ៨ ដោយហេតុ ថា​លោក មានការ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់ ដីព្រៃ​ដោយ​ខុសច្បាប់ ជាច្រើន​ហិកតា ។​៤- គួរ​ចាត់​វិធាន ការបញ្ចប់ ដំណែង លោក ស៉ិ​ន វណ្ណ​វុ​ឌ្ឍ ពី​អភិបាលស្រុក​កោះ ញែក និង​ធ្វើការ​ស៊ើប អង្កេត និង អនុវត្ត​វិធានការ​ច្បាប់​បន្ថែមទៀត​ចំពោះ​រូបលោក ដោយហេតុថា លោក​អភិ​បា ល​ស្រុក​រូបនេះ មាន​ការជាប់​ពាក់ព័ន្ធ​ការកាប់​រានទន្ទ្រាន​យ ក​ដីព្រៃ​ដោយ ខុសច្បាប់​ជាច្រើន​កន្លែង នៅក្នុង ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ជម្រក​ដែន​សត្វព្រៃ​ស្រែ​ពក ចាប់ តាំងពី​លោក​កា ន់​តំណែង​ជា​អភិបាលស្រុក​កែវ​សីមា រហូតដល់​ជា អភិបាលស្រុក​កោះ​ញែក​នាពេល​បច្ចុប្បន្ន ។​

៥- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង លោក សៀក មុន្នី ពី អភិបាលស្រុក​អូររាំង ដោយ ហេតុថា លោក​អភិបាលស្រុក​រូបនេះ​មាន​ការជាប់​ពាក់ព័ន្ធ និងឃុបឃិត គ្នា​ទន្ទ្រាន​ដីព្រៃ ក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ដើម្បី​យកទៅលក់​និង​ធ្វើ​កម្មសិទ្ធិ​ដោយ​តម្រូវអោយ មេភូមិ មេឃុំ ចុះហត្ថលេខា​លើ​ការ បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ខុសច្បាប់​ជាច្រើន ។​

៦- គួរ​ចាត់វិធានការ​បញ្ចប់ តំណែង​លោកស្រី ថ្វា​ន់ ត្រែ​ល ពី​ចៅសង្កាត់ សែន មនោ​រម្យ ស្រុក​អូររាំង ដោយហេតុថា ចៅ សង្កាត់​រូបនេះ​តែងតែ​ចុះហត្ថលេខា ដឹងលឺ​លើ​ការលក់ដូរ ដីព្រៃ​ដោយ​ខុ ស​ច្បាប់ និង ធ្វើលិខិត​បញ្ជាក់​ផ្សេងៗ​ជាមួយ ឈ្មោះ ញ៉ា​ង ម្យ​ក់ មេភូមិ ពូ​ហ្សា​ម ទោះបី​មានការ​ណែនាំ និង ព្រមាន ជាច្រើន​ដង ។​៧- គួរ​ចាត់វិធានការ​បញ្ចប់​តំ ណែ​ង​លោក ប៊ុត សំ​អ៊ែ​ល ពី​ឃុំ ស្រែ​ខ្ទុ​ម ព្រោះ​ហេតុថា មេឃុំ​រូបនេះ មានការ​ចូលរួម​ឃុបឃិត​រៀបចំ​ផែនការ​ផ្សេងៗ​ក្នុង ការ​កា ប់រាន​ទន្ទ្រាន យក​ដីព្រៃ ពិសេស​បាន​ចូលរួម​ញុះ ញ​ង់​ប្រជាពលរដ្ឋ​អោយ​តវ៉ា​ទាមទារ​និង​កាន់កាប់​ដីព្រៃ ដោយ​ខុសច្បាប់ ។​

៨- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង លោក ព្យើ​ប ពេ មេឃុំ ស្រៃ​ព្រះ ដោយហេតុថា មេឃុំ​រូបនេះ ជា​អ្នក​ឃុបឃិត​ដ៏​សកម្ម​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​សហគមន៍ ដោយមាន​ការចាត់ចែង​ពី​ថ្នាក់​ខេត្ត និង បង្ក​រការ ងាយស្រួល​អោយមាន​ការទន្ទ្រាន​យក​ដីព្រៃ​ដោយ​ខុសច្បាប់ និង បែងចែក​ដី ព្រៃ​យ៉ាង​អនាធិបតេយ្យ​អោយ​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ដោយ​មិន​ខ្លាច​ញ​ញេ​ី​ត​ច្បាប់​ឡេ​ី​យ ។ មេឃុំ​រូបនេះ បាន​ឃុបឃិត​ជា មួយ​អតីត​អ ភិ​បាល​ស្រុក​កែវ​សីមា លោក ស៉ិ​ន វណ្ណ​វុ​ឌ្ឍ និង លោក សុខ សេ​រា បើកដៃ​អោយ​មានកា រ​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ ។​

៩- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សុខ សេ​រា ពី​នាយករង​រដ្ឋបាល​សាលា ខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោក​ជា​អ្នកសម្របសម្រួល​ការងា​រ និង ប្រេ​ី​ប្រាស់​រូបភាព​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ដែល​បង្ករ​អោយមាន​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​យកទៅ លក់​អោយ​ឈ្មួញ​ជា​បន្តបន្ទាប់ ។​

១០- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង ឧត្ដមសេនីយ៍ ជេ​ត ហ៊ាង មេបញ្ជាការរង​ក ង​ឯកភាព​ស្ថាបនា​ថ្នល់​លេខ ៧១៦ ជា​ប្រធាន​ការដ្ឋាន​ខ្សែក្រវាត់​ព្រំដែន និង នាយទាហាន នាយទាហានរង ចំនួន ១២ រូប​ទៀត ដែល​បាន​ប្រើប្រាស់​តួនាទី​បេសកកម្ម និង គ្រឿងចក្រ របស់ អង្គភាព ធ្វើ​សកម្មភាព កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ តាម​ដងផ្លូវ​ក្រវាត់​ព្រំដែន ក្នុង ភូមិសាស្ត្រ​ភូមិ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី ។​

១១- គួរ​ចាត់វិធានការ​បញ្ចប់ តំណែង​លោក ថា​ន ប៊ុនធឿន ពី​មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក ដោយសារតែ​តាម​ភរិយា​របស់ខ្លួន​ឈ្មោះ ខេង សុខ​នី បាន​ទិញ​ដី​ជាច្រើន​ហិកតា​ពី​ប្រជាពលរដ្ឋ​ដែល ទន្ទ្រាន​កាន់ កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែន ជម្រក​សត្វព្រៃ​កែវ​សីមា ។​​ដោយសារតែ​ករណីនេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ច្រើន នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចា​រលើ​របាយការណ៍​រប​ស់​ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជូនទៅ សម្ដេច​ក្រឡាហោម ស ខេង ដើម្បី​ដឹកនាំ​ការប្រជុំ និង លើក​យោបល់​មក​សម្ដេច​តេ​ជោ ហ៊ុន សែន វិញ ។​

​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ នេះ សម្ដេច​ក្រឡាហោម ស ខេង បានសម្រេច បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ​ដែល មាន​ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ដែលមាន ឯកឧត្តម អង្គ មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ។​

​ក្រុមការងារ​អន្តរក្រសួង​នេះ​មាន​តួនាទី និង ភារកិច្ច ចុះ​សិក្សា​ស្រាវជ្រាវ លើករណី​នីមួយៗ​នៃ ការកាប់​រានទន្ទ្រាន​យក​ដីព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពា រ​ធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី តាម​របាយ​កា រណ៍រ​បស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អោយបាន ជាក់ស្ដែង និង ប្រមូល​ឯកសារ និង ភស្តុតាង​នានា​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី និង អ្នកពាក់ព័ន្ធ​នឹង សកម្មភាព​ទាំងនោះ ។​

សូមបញ្ជាក់ដែរថាកាលពីដើមឆ្នាំ២០១៩កន្លងមកនៅខេត្តមណ្ឌលគីរីក៏ធ្លាប់មានមន្ត្រី១០នាក់ជាប់ពាក់ពន្ធ័រឿងឃុបឃឹតគ្នាឲ្យយួនចូលកាប់ឈើនៅតំបន់អូរហ៊ុចដែរតែដូចជាស្ងាត់ឈឹងទៅ!។សង្ស័យរឿងហ្នឹងដូចតែគ្នាហ្នឹង!?។

​សូមបញ្ជាក់ថា​ថ្មីៗ​កន្លងមកនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នឹងមិន​អត់​ឱ​អោយ​មន្ត្រី​ណា​ទន្ទ្រាន​យក​ដីព្រៃ​ឬ​បស់​រដ្ឋ​ជាដាច់ខាត​។a sar kheng forre a sengsa a sarkheng svay a sarz 

​