» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1514 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121190 នាក់

វិធាន​ថ្មី​ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូលមក​ប្រទេស​កម្ពុជា​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១២​ឆ្នាំ​២០២០


​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បាន​ដាក់ចេញ​វិធានការ​សុខាភិបាល​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូលមក​ប្រទេស​កម្ពុជា​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ តទៅ​!​។​a covid japon1 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​៖​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ លើ​លិខិត​លេខ ២៥០ សខល ចុះ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ស្ដី​ការអនុវត្ត​វិធានការ​សុខាភិបាល​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ទាំងអស់​ចូលមក​ប្រទេស​កម្ពុជា​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១២​ខែធ្នូ​ឆ្នាំ​២០២០​តទៅ​រួមមាន​៖

​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ពេញលេញ​ចំពោះ​គ្រប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយពី​បានធ្វើ​តេស្ត​ពេលមកដល់​កម្ពុជា​។​អ្នកដំណើរ​ទាំងអស់​ក៏​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​(HealthCertificate)​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួលស្គាល់​ដោយ​ប្រទេស​សាមី​បញ្ជាក់ថា​គ្មាន​កូ​វីដ​-១៩​មាន​សុពលភាព​រយៈពេល​៧២​ម៉ោង​មុនពេល​ចេញដំណើរ​។​

​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុវត្ត​យន្តការ​ធានា​(Sponsorship Mechanism) ចំពោះ​អ្នកដំណើរ បរទេស​ជា​វិនិយោគិន​-​ធុរជន​បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ និង​អ្នកបច្ចេកទេស ដែល​ទទួល​បានការ ធានា​ចូលមក​ប្រទេស​កម្ពុជា​រយៈពេល​តិចជាង​១៤​ថ្ងៃ​រហូតដល់​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​និង​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ជាថ្មី​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩ វិជ្ជមាន ភ្លាម តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​អ្នកពាក់ព័ន្ធ ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​បង្កលក្ខណៈ​ឱ្យ​អ្នកមាន​ការពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩​ចេញមុខ​ទាក់ទង​មក​ក្រសួងសុខាភិបាល​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​៕a co prohit 

​