» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1348 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121024 នាក់

អ្នកនាំពាក្យ​យុ​ត្តិ​ធ​ម៍​និង​សិទ្ធមនុស្ស​ថា​៖​យុទ្ធនាការ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​របស់​ស្ថានទូត​អាមេរិក​គឺជា​“​យុទ្ធនា​ការល្អ​តែ​ខុស​កាលៈទេសៈ​”!


​ភ្នំពេញ​៖​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​ចាប់ផ្ដើម​យុទ្ធនាការ​បញ្ចេញ​សំឡេង​លើ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​តែ​លោក​ជិន ម៉ា​លីន រដ្ឋលេខាធិការ អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​និង​សិទ្ធមនុស្ស​បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១​ធ្នូ​ថា​៖​យុទ្ធនាការ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​របស់​ស្ថានទូត​អាមេរិក​គឺជា​“​យុទ្ធនា​ការល្អ តែ​ខុស​កាលៈទេសៈ​”​។​a chin malin 

​លោក​ជិន ម៉ា​លីន​ថា “​ជា​ទស្សនៈ​ផ្ទាល់ខ្លួន ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី​Covid-19​នាពេលនេះ​ស្ថានទូត​អាមេរិក​រួមទាំង​អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ផ្សេងទៀត​គួរតែ​រួមគ្នា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើសកម្មភាព​ទ​ប់​ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​Covid-19 នេះ​ចូលដល់​សហគមន៍ ដើម្បី​ទទួលបាន​ការគាំទ្រ​និង​ស្វាគមន៍​ពី​ប្រជា​ជាតិខ្មែរ​ទូទាំងប្រទេស​”​។ លោក​បញ្ជាក់ថា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​Covid-19 ចូលដល់​សហគមន៍​នាពេលនេះ គឺ​ដើម្បី​ការពារ និង​សង្គ្រោះ​អាយុជីវិត​របស់​ពលរ​ដ្ឋ ដែលជា​ការធានាបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រានមានជីវិត​ដែល​សិទ្ធិ​នេះ​មាន​អាទិភាព​ជាង​សិទ្ធិ​ណាៗ​ទាំងអស់​។​

លោក​ជិន ម៉ា​លីន​បន្ថែមថា “​ប្រសិនបើ​សិទ្ធិ​នេះ​មិន​ត្រូវបាន​ធានា​និង​ការពារ​នោះទេ​សិទ្ធិ​ផ្សេងៗ​ទៀត​ក៏​នឹង​ពុំមាន​អាទិភាព​និង​តម្លៃ​អ្វី​ដែរ​”​។​គួរ​ឲ្យ​ដឹង​ដែរ​ថា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​យុទ្ធនាការ​នៅក្នុង​ខែធ្នូ​នេះ​ដោយ​ស្ថានទូត​ធ្វើការ​អបអរ​ទំនាក់ទំនង​និង​ចាប់ផ្ដើម​យុទ្ធនាការ “​បញ្ចេញ​សំឡេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​” ដែលជា​ផ្នែក​មួយ​នៃ​ការ​រម្លឹក​ដែលមាន​រយៈពេល​១​ឆ្នាំ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ ទំនង​ការទូត​រវាង​អាមេរិក​និង​កម្ពុជា​។​

សូមបញ្ជាក់ថា​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១០​ធ្នូ​ខាងមុខនេះ​។​មានការ​កត់សម្គាល់ថា​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​កន្លងទៅនេះ​សមាជិកសភា​និង​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​លិខិត​មួយ​ស្នើសុំ​ឲ្យ​លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ចាត់ការ​មក​លើក​ម្ព​ជា​ដោយ​អ្នកតំណាង​ទាំងនោះ​ចោទថា​កម្ពុជា​បាននិងកំពុង​ធ្លាក់ចុះ​ប្រព​ន្ធ័​ប្រជាធិបតេយ្យ​និង​សិទ្ធមនុស្ស​៕a chin malin1 a chin malin2 

​