» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2656 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084182 នាក់

កម្ពុជា​ចង់បាន​ការផ្តល់​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​អាមេរិក​ថាស​ភា​កំពុង​ពិនិត្យមើល​ហើយ​!

​ភ្នំពេញៈ លោក​ដា​នៀល​ក្រេ​ថឹ​ន​ប្រិ​ង្ខ​( Daniel J. Kritenbrink​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP) របស់​សហរដ្ឋអាមេរិក​សម្រាប់​កម្ពុជា នៅតែ​ស្ថិតក្រោម​ការពិនិត្យ​មើល​ឡើងវិញ​នៅឡើយ​ដោយ​សភា​អាមេរិក​។ «​ខ្ញុំ​សូមបញ្ជាក់​ទៅកាន់​មិត្ត​កម្ពុជា​ថា GSP នៅតែ​ស្ថិតក្រោម​ការពិនិត្យ​មើល​ឡើងវិញ​ដោយ​សភា​អាមេរិក​នៅឡើយ​ទេ​»​។a brak usa

​លោក​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បានលើកឡើង​ដូចនេះ​ក្រោយពេល​ជួប​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​កាល​ពិ​ថ្ងៃទី​១២​កក្កដា​និង​ស្រប​ពេលដែល​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​សម្រាប់​កម្ពុជា មិនទាន់​បានផ្ដល់​សាជាថ្មី​នៅឡើយ ចាប់តាំងពី​បាន​ផុត​សុពលភាព​កាលពី​ឆ្នាំ​២០២០​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា កម្ពុជា​ចង់ឃើញ​អាមេរិក​បន្ត​ផ្តល់ GSP ដល់​កម្ពុជា​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​នៃ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​។​ខណៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន បានបង្ហាញ​ក្តីសង្ឃឹម​ម្តង​រួចមក កាលពី​ជាង​២​ខែ​មុន​ថា កម្ពុជា​នឹង​បន្ត​ទទួលបាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទៀត​។​

​ការបង្ហាញ​ក្តីសង្ឃឹម​លោក ឧបនាយករដ្ឋមន្ត្រី​ខ្មែរ​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក អេ​ន​តូ​នី ប្លី​ង​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​១៣ ឧសភា ក្នុងឱកាស​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​។​​ការ​រំលឹក​ឡើងវិញ របស់​ប្រមុខ​ការទូត​ខ្មែរ​នេះ ជា​លើក​ទី​២​ហើយ ក្រោយពី​កម្ពុជា បាន​ផុត​សុពលភាព កាលពី​ឆ្នាំ​២០២០​។​GSP របស់​សហរដ្ឋអាមេរិក បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ជាង ៥ ០០០​មុខ ចេញទៅ​កាន់​ទីផ្សារ​អាមេរិក​ដោយ​មិន​បង់​ពន្ធគយ​។ ប៉ុន្តែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បាន​ផុត​សុពលភាព​កាលពី​ឆ្នាំ​២០២០ ហើយ​មិនទាន់​បានផ្តល់​សុពលភាព​ឡើងវិញ​ទេ​ចាប់តាំងពី​ឆ្នាំ​២០២១​មក​។

​ទោះជា​មិនមាន​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ​ក៏ដោយ​តែ បើ​យោងតាម​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ជាមួយ​ប្រទេស​សំខាន់ៗ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២២ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល​៦​ខែ ឆ្នាំ​២០២២ កម្ពុជា​នាំចេញ​ទៅ​អាមេរិក សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជិត ៥​ពាន់​លាន​ដុល្លារ (4 648$)​។ ចំនួន​នេះ​កើនឡើង​ចំនួន ៥៤​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ ដែល​ទំហំ​នាំចេញ​ទំនិញ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣ ០១៩​លាន​ដុល្លារ​។

លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា និង​ជប៉ុន រយៈពេល ៥​ថ្ងៃ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ជួបពិភាក្សា​គ្នា​លើ​ទំនាក់ទំនង​ទ្វេភាគី​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន និង​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​ផងដែរ​។​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ជប៉ុន របស់លោក Daniel J. Kritenbrink បានធ្វើ​ឡើង​ចាប់ ។ ដំណើរ​ទស្សនកិច្ច​នេះ បានធ្វើ​ឡើង​មុន​ពេលដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០២២.។


​សូមបញ្ជាក់ថា GSP ជា​ប្រភេទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ទំនិញ ដោយ​មិន​បង់ពន្ធ​ទៅកាន់​អាមេរិក ។ កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក​តាំង​ឆ្នាំ​១៩៩៧ ហើយ​អាច ឲ្យ​កម្ពុជា​នាំ​ទំនិញ និង​ផលិតផល​រាប់ពាន់​មុខ ទៅកាន់​ទីផ្សារ​អាមេរិក​។​លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ធ្លាប់បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា និង​ឡាវ កាលពី​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនេះ​។ ទស្សនកិច្ច កាលនោះ ផ្តោតលើ​ការប្តេជ្ញាចិត្ត​របស់ សហរដ្ឋអាមេរិក ចំពោះ​ប្រទេស​ក្មេង​ជាងគេ និង​មាន​ភាពរស់រវើក​បំផុត នៅក្នុង​តំបន់​នេះ ដោយ​ពង្រឹង​បន្ថែម នូវ​ម​ជ្ឈ​ភាព​អាស៊ាន ភាពជា​ដៃគូ រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន និង​ជំរុញ​ឲ្យ​អនុតំបន់​ទន្លេមេគង្គ មាន​វិបុលភាព ភាព​បើកចំហ និង​សន្តិសុខ ច្រើន​ថែមទៀត​។​a brak us 


​