» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3440 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099207 នាក់

ព្រោះតែ​លុយ​៥​ពាន់​រៀល​ប្តី​ចំណាស់​ម្នាក់​បាន​ចាក់​សម្លាប់​ប្រពន្ធ​ចោល​


​ពោធិសាត់​៖​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់ចំណុច​ចម្ការ​ខ្លឹម ស្ថិតនៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​.​ខេត្តពោធិ៍សាត់​មាន​ករណី​យ៍​ឃាតកម្ម​លើក​គ្រួសារ​ក្រីក្រ​មួយ​ដោយសារ​ប្តី​សម្លាប់​ចាក់​ប្រពន្ធ ។​a kill wife2 

​ជនដៃដល់​ឈ្មោះ វ៉ាត សា​រួន ភេទ​ប្រុស អាយុ ៧០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​..​សង្កាត់​កើតហេតុ​ខាងលើ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​(​ស្លាប់​)​ឈ្មោះ សាំង ហុន អាយុ ៥៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​សង្កាត់​ជាមួយគ្នា ។​​បុរស​ប្ដី​ដែល​គេ​ដឹងថា​ជាម​នុស្ស​ស្រវឹងខួប​ប​សន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្រពន្ធ ដែល​គេ​សង្ស័យ​អាច​បណ្ដាលមកពី​រឿង​ដណ្តើម​លុយ​គ្នា​ចំនួន​៥០០០​រៀល ដើម្បី​យកទៅ​ទិញ​ស្រា​ផឹក​បន្ត ឬ​ផ្តើមចេញពី​ភ្លើង​ប្រចណ្ឌ​ផងដែរ ។​

​ប្រភពពី​អ្នកជិតខាង​និយាយថា​ប្តី​ប្រពន្ធ​ចំណាស់​នេះ គេ​សង្កេតឃើញថា​ល្អូក​ល្អឺ​ន​ជាមួយគ្នា​ខ្លាំងណាស់ ហើយ​ពេលខ្លះ​ពួកគាត់​តែង​ស្រវឹង​អ៊ួ​ទី​នួ​រ​ជាប្រចាំ​ទាំងពីរ​នាក់ និង​បង្កទំនាស់​ពាក្យសម្ដី​គ្នា​ជាប្រចាំ​ផងដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ក្នុង​ថ្ងៃកើតហេតុ​នេះ​បានជា​តា​ជា​ប្ដី​ទាញ​កាំបិត​ចុង​ស្រួច​ចាក់​យាយ​ជា​ប្រពន្ធ​ចំនួន​២​កាំបិត បណ្ដាល​ឲ្យ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​តែម្តង​។

ឯ​អ្នកជិតខាង​និយាយថា​មុនពេល​កើតហេតុ​គេ​ឮ​សំឡេង​តា​ប្រចណ្ឌ​យាយ​រួច​ដណ្តើម​លុយ​៥០០០​រៀល​ពី​យាយ​ទៅ​ទិញ​ស្រា​ផឹក​មិនបាន​ហើយ​ក្រោយមក​ស្រាប់តែ​កើតរឿង​បែបនេះ​តែម្តង​។​
​ជនសង្ស័យ​ជា​ជនដៃដល់​និង​ជា​ឃាតក​(​ប្ដី​)​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់ខ្លួន​តាម​នីតិវិធី​ច្បាប់​។​a kill wife a kill wife1 a kill wife3 

​