» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3367 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099134 នាក់

មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ

រាជធានីភ្នំពេញ នៅថ្ងៃទី១០មេសា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការសាវជ្រាវបង្ក្រាបករណីឆបោក ដែលមានការចាត់តាំង បន្លំខ្លួនជាភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ។a bank cheat 

ករណីយ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា គេជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា ត្រូវធ្វើបច្ចុប្បន្នភាពគណនី ហើយសុំឲ្យផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ស្រាប់តែនៅវេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានពិនិត្យសមតុល្យគណនីរបស់ខ្លួន ឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនី ហើយលេខទូរស័ព្ទ និងគណនីត្រូវបានគេយកទៅប្រើប្រាស់ និងគ្រប់គ្រង។

កម្លាំងជំនាញព្រហ្មទណ្ឌបាន៊ថ្វើការស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាសង្ស័យចំនួន២នាក់ និងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួន រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០យប់ ទើបឃាត់ខ្លួនបានមុខសញ្ញាចំនួន៣នាក់មានឈ្មោះ៖១/ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។២/ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។៣/ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សែម ដាណែត បានរាវលេខបញ្ជូលទៅក្នុង APP ធនាគារអេស៊ីលីដា ក្រោយពីដឹងថា លេខទូរស័ព្ទប្រើប្រាស់គណនី អេស៊ីលីដា ក៏បានទូរស័ព្ទទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាភ្នាក់ងារអេស៊ីលីដា ហើយត្រូវធ្វើបច្ចុប្បន្នភាពគណនី។ បន្ទាប់ពីជនរងគ្រោះមានការជឿជាក់ ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្តងទៀត ទៅក្នុង APP ដើម្បីឲ្យក្រុមហ៊ុនទូរស័ព្ទ ផ្ញើលេខសម្ងាត់៦ខ្ទង់ (សារសម្ងាត់ OTP) ហើយយកលេខ៦ខ្ទង់បញ្ចូលទៅក្នុង APP គណនីរបស់ជនរងគ្រោះ។

ដើម្បីដកប្រាក់ពីគណនីបានជនសង្ស័យបានប្រើល្បិចថា អ្នកដែលប្រើប្រាស់សេវាអេស៊ីលីដា និងមានបន្ថែមទឹកប្រាក់លើកទឹកចិត្ត ហើយបង្គាប់ឲ្យជនរងគ្រោះ យកលេខសម្ងាត់៦ខ្ទង់ ទៅគុណនឹង៦ ចែកនឹង១០០ឃើញលទ្ធផលប៉ុន្មានឲ្យផ្ញើទៅពួកគេ។ បន្ទាប់ពីបានលេខនោះហើយ ជនសង្ស័យបានយកទៅចែកនឹង៦វិញ និងឃើញលេខសម្ងាត់របស់ជនរងគ្រោះ ហើយបានចូលទៅគ្រប់គ្រងគណនីតែម្តង។

ជនសង្ស័យ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូរស្នាក់នៅ ដើម្បីធ្វើសកម្មភាព ព្រោះមានសភាពស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ប្រៀបដូចស្ថានភាពនៅក្នុងធនាគារដើម្បីឲ្យជនរងគ្រោះមានភាពជឿជាក់។a bank cheat1 a bank cheat2 a cheat bank2 a cheat bank3 a cheat bank4 a cheat bank5