» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2282 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098049 នាក់

សង្ស័យ​ប្តី​បែកចិត្តរ​ត់រក​គ្រូស្នេហ៍​ជួយ​ដូច​យក​ខ្លួន​ឲ្យ​គ្រូ​និង​ប្រពន្ធ​គ្រូ​រំលោភ​!


​រាជធានី​ភ្នំពេញ គ្រូស្នេហ៍​និង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ បានធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់ថា ប្ដី​ប្រពន្ធ​គ្រូស្នេហ៍​ទាំងពីរ​ខាងលើ​រំលោភ​នាង ខណៈពេលដែល​នាង​ទៅ​ពឹង​គ្រូ​រូបនោះ​ឱ្យជួយ​ដាក់ស្នេហ៍ ដើម្បីឱ្យ​ប្ដី​ស្រឡាញ់ កុំឱ្យ​ប្ដី​បែកចិត្ត​ទៅ​មាន​ស្រី​ក្រៅពី​រូបនាង​នោះ ។​a lady rap 

​ស្រី​រងគ្រោះ​ឲ្យ​ដឹងថា​៖​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះសំណាក់​មួយ​យីហោ «​ពេជ្រ​លាភ​» ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ។ នារី​រងគ្រោះ​បញ្ជាក់ថា​៖​នាង​មិនបាន​គិតដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​ប៉ោក​នោះឡើយ ទើប​មិនបាន​ប្ដឹង​ភ្លាមៗ លុះ​រហូតមកដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០១៨ ទើប​ស្ត្រី​នាង​ភ្ញាក់ខ្លួន​ព្រើត​ថា​ត្រូវ​ចាញ់បោក​គ្រូ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ហើយក៏​បានដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​គ្រូ​បោក​ទាំងពីរ​នាក់​នេះ​តែម្ដង​។​

​តាមរយៈ​នារី​រងគ្រោះ​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​នោះ​ប្ដី​ឈ្មោះ​ចាន់ ឈាន អាយុ​៣៦​ឆ្នាំ ជា​គ្រូស្នេហ៍​ផង​និង​ជា​អ្នក​លាង​ម៉ូតូ​ផង មាន​ប្រពន្ធ​ឈ្មោះ​ឈា ណូន អាយុ​៣១​ឆ្នាំ ជា​លាង​ម៉ូតូ​ដែរ អ្នក​ទាំង​២​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់ ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដោយឡែក ស្ត្រី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​អូរ​ដឹ​ម សង្កាត់ ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​មូលហេតុ​ដោយសារ​នាង​ឃើញ​ប្ដី​នាង​ប្លែក​ខុសពី​ពេលមុន​មិនសូវ​រវីរវល់​ជាមួយ​រូបនាង​សោះ​ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ប្ដី​លួចលាក់​មាន​ស្រី​ក្រៅ​ក្បត់ចិត្ត​ទើប​នាង​ស្វះ​ស្វែងរក​គ្រូមន្តអាគម​ន៍​ដើម្បី​ដាក់ស្នេហ៍​បន្ទន់ចិត្ត​លោក​ប្ដី​ឲ្យ​ឈប់​គិត​ស្រី​ក្រៅ​ហើយ​ងាក​មក​ស្រឡាញ់​រូបនាង​កាន់តែខ្លាំង​វិញ​។​

ពេលដែល​នាង​កំពុង​ស្វែងរក​គ្រូស្នេហ៍​ស្រាប់​តែមាន​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ​លូត ផល្លា ដែលជា​មិត្តភក្តិ​របស់​នាង​បាន​ប្រាប់ថា​បាន​ស្គាល់​គ្រូស្នេហ៍​ម្នាក់​ឈ្មោះ​ចាន់ ឈាន និង​ប្រពន្ធ​ឈ្មោះ​ឈា ណូន ខ្លាំងពូកែ​ណាស់ ហើយ​កន្លងមក​ស្ត្រី​ដែល​ត្រូវ​ប្ដី​បែកចិត្ត​តែងតែ​ទៅរក​គ្រូ​ម្នាក់​នោះ​ដាក់ស្នេហ៍​ឲ្យ​ប្តី​ស្រឡាញ់​និង​វិល​មករក​ខ្លួន​វិញ​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ឮ​បែបនេះ​នាង​ក៏បាន​ពឹងពាក់​ឲ្យ​ស្ត្រី​ឈ្មោះ​លូត ផល្លា បាន​នាំ​នាង​ទៅកាន់​ផ្ទះ​គ្រូស្នេហ៍​ខាងលើ​ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ហើយ​បាន​បន្ទាប់ពី​បាន​ជួប​និយាយ​គ្នា​ជាមួយ​គ្រូ​ប៉ោក​ត្រឡិន​នោះ​រួច ស្ត្រី​ឈ្មោះ​លូ ផល្លា បាន​ត្រឡប់ទៅផ្ទះ​មុន​បាត់​ហើយដោយ​ទុក​ឲ្យ​នាង​បាន​ស្ថិត​នៅផ្ទះ​គ្រូ​នោះ​ម្នាក់ឯង​។​

​បន្ទាប់មក​គ្រូស្នេហ៍​រូបនេះ​និង​ប្រពន្ធ​បាន​បាំ​នាង​ជិះ​រថយន្ត​ម៉ាក​កូរ៉ូឡា​១​គ្រឿង​ចេញពីផ្ទះ​ទៅកាន់​ផ្សារ​ត្រពាំង​ថ្លឹង​ហៅ​ផ្សា​រយាយ​ម៉េ​វ ដើម្បី​ទិញ​សម្ភា​រះ​ផ្សេង​សម្រាប់ធ្វើ​ពិធី​បញ្ចុះ​ស្នេហ៍​សារិកា​លិ​ន​ថោង ។​លុះ​ទិញ​រួចរាល់ ក៏បាន​នាំ​នាង​ឡើង​ជិះ​រថយន្ត​ដោយ​គ្រូ​បោក​រូបនោះ​គឺជា​អ្នកបើកបរ ប៉ុន្តែ​មិនបាន​ត្រឡ​ន់​ទៅផ្ទះ​វិញ​ទេ បែរជា​បើក​ទៅកាន់​ផ្ទះសំណាក់ មួយ​យីហោ​«​ពេជ្រ​លាភ​»​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ទៅវិញ​។​

​នៅពេល​ចូលទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ គ្រូមន្តអាគម​ន៍​រូបនេះ​បានរៀបចំ​ធ្វើ​ពិធី ដោយ​ប្រាប់​ឲ្យ​នាង​ស្រាត​សម្លៀកបំពាក់​ចេញ​ឲ្យ​អស់ពី​ខ្លួន​។​ចំណែក​គាត់​និង​ប្រពន្ធ​របស់គាត់​ក៏បាន​ស្រាត​សម្លៀកបំពាក់​អស់​ដែរ ។​គ្រូ​នេះ​បាន​ដេក​ផ្ញា​រ​លឹ​ង្គ​បោះ​ឆ្កឹ​ល រួច​បង្គាប់​ឲ្យ​នាង​ឡើង​អង្គុយ​ពីលើ ហើយក៏​បាន​រំលោភ​នាង​រហូត បានសម្រេច​នៅ​នឹង​មុខ​ប្រពន្ធ​របស់ខ្លួន​ដែល​កំពុង​ឈរ​មើល​នោះ​តែម្ដង​។ លុះ​ក្រោយពី​រំលោភ​នាង​រួច​គ្រូ​នេះ​មិន​ឲ្យ​នាង​ស្លៀក​សម្លៀកបំពាក់​វិញ​ឡើយ​បាន​បង្គាប់​ឲ្យ​នាង​ដេក​រួច​បង្គាប់​ឲ្យ​ប្រពន្ធ​របស់ខ្លួន​យក​ម្រាមដៃ​រុក​ដកៗ​ចូល​លេង​ប្រដាប់ភេទ​នាង​មួយតង់​ទៀត ដោយ​គ្រូ​នោះ​និយាយថា​ការធ្វើ​បែបនេះ​ទើប​មន្តអាគម​ន៍​ដែល​ដាក់ស្នេហ៍​ទៅលើ​ប្ដី​ស័ក្ដិសិទ្ធិ​បាន​តាម​បំណង​។​

​ក្រោយពី​ប្ដី​រំលោភ​និង​ប្រពន្ធ​លេង​ប្រដាប់ភេទ​នាង​អស់ចិត្ត​ហើយ​ទើប​គ្រូ​បោក​និង​ប្រពន្ធ​នាំ​ចេញពី​ផ្ទះសំណាក់​ជិះ​រថយន្ត​ដឹក​នាង​ត្រឡប់ទៅផ្ទះ​វិញ ។​មុនដំបូង​នារី​រងគ្រោះ មិនបាន​គិតដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​នោះឡើយ​ព្រោះ​ជឿ​គ្រូ ។​លុះ​៥​ថ្ងៃក្រោយ​មក​គឺ​នៅ​ថ្ងៃទី​៣១ ខែសីហា ទើប​ភ្ញាក់ខ្លួន​ថា ចាញ់បោក​គ្រូ​នេះហើយ​ក៏បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហ្ម៉​ង​ទៅ​៕a lady rap2 a lady rap3 

​