» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31205 នាក់

ម្សិលមិញ 29590 នាក់

សរុប 21073371 នាក់

ផ្ទះ​នៅ​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣)​សង់​គ្មាន​គុណភាព​ភ្លៀង​មួយ​មេ ទឹក​លិច​ហូរ​ចូល​ពីលើ​ពិ​ដាន អំពូល​ភ្លើង ស្រក់​ពេញ​បន្ទប់ ដូច​នៅផ្ទះ​ស្លឹក​!


​ភ្នំពេញ​៖ សង់​សំណង់​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣​សង​ឲ្យ​តែ​រួចពីដៃ​លក់​យកចំនេញ​កប់​ក្តោង​តែ​គុណភាព​វិញ​ហ្សេ​រ៉ូ​។​ជាក់ស្តែង​គ្រាន់តែ​ភ្លៀង​តែ​១​មេ​សោះ កាលពី​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២១៩ ផ្ទះល្វែង​ក្នុង​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣) គឺមាន​ទឹកភ្លៀង​បាន​ជ្រៀបចូល​តាម​ពិ​ដាន តាម​អំពូល ក្នុង​បន្ទប់​ហូរ​ដូច​ទឹកបាក់​ទំនប់​។​a home rain 

នេះ​បើតាម​ម្ចាស់​ផ្ទះមួយ​បាន​ថត​បង្ហោះ​ពី​ទិដ្ឋភាព​ជាក់ស្តែង​ដែលមាន​ទឹក​កំពុង​ហូរ​ធ្លាក់ ជាមួយនិង​ពាក្យពេចន៍ ដ៏​ផ្អែម តែ​បង្កប់ន័យ​ជ្រៅ ថា​ខ្លួន​បាន​ឆ្លង​ហែល​ហើយ​និង​ការរស់នៅ​ក្នុង​បុរី​គ្មាន​ស្តង់ដារ​គុណភាព​នេះ​។​

​នៅក្នុង​ហ្វេ​ស​ប៊ុ​កមួយ​បា​នស​សេរ និង​បង្ហោះ​រូប​ភាពជា​វីដេអូ​ថា​៖ សុំទោស​ម៉ោង ២ ក្នុង​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣).. អគុណ​ដល់​ក្រុមការងារ​ធ្វើ​ផ្ទះ​ដ៏​ល្អឥតខ្ចោះ ថ្ងៃទី​មួយ​នៃ​ការ​ភ្លៀង​មួយ​មេ​ធំ បាន​ខ្ញុំ​ដឹងថា​ផ្ទះ​ដែល​ខ្ញុំ​នៅ​សព្វថ្ងៃនេះ​គឺជា​ផ្ទះ​ដែល​ល្អផ្ដាច់គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​​គាត់​បាន​បន្តថា​៖ នៅក្នុង​ផ្ទះ​សោះ​ក៏​អាច​មុជទឹក​ភ្លៀង​បានដែរ​!?​។ អ្នកណា​យល់​អារម្មណ៍​មួយ​នេះ ចំពេល​ដាច់​ភ្លើង​ទៀត ព្រះ​អើយ​ព្រះ ជាប់​ស​សៃ​ករ ហើយ​ត្រូវ​ជូត​ទឹកភ្លៀង​ទាំង​ខ្លួន​ឈឺ ចង់​គ្រុនផ្ដាសាយ​ហើយ​។

​ម្ចាស់ផ្ទះ​បន្ត​ដោយ​ភាសារ​ចំអក​ថា​៖ និយាយ​មួយ​ម៉ាត់​ចុះ ពេល​យើង​ពិបាក​ម្ចាស់​បុរី និង​ជាង អត់​មានមក​ពិបាក​ជាមួយ​យើង​ទេ តែ​យើង​ទេ​ជា​ម្ចាស់ផ្ទះ​មក​វេទនា​ជាមួយ​ផ្ទះ​របៀបនេះ​! បើ​ខូច​ឥ​វ៉ាន់ យ៉ាងច្រើន​គេ​សុំទោស តែឯង​រកលុយ​ទិញ​ចង់​ងាប់ បើ​ឆក់​ងាប់​វិញ​ណា យ៉ាងច្រើន​គេ​សងលុយ ជីវិត​អើយ​ជីវិត​!
​សុំទោស​ម្ចាស់​បុរី វា​ជា​អារម្មណ៍​ខ្ញុំ​ព្រោះ​អ្នក​មិន​ធ្លាប់បាន​ជួបប្រទះ​ជីវិត​បែបនេះ​ទេ​!

​ពាក់ព័ន្ធ​និង​ការត្អូញត្អែ​របស់​អ្នក​ជាវ​ផ្ទះល្វែង ហើយ​ជួប​រឿង​អពមង្គល​ផ្ទាល់ខ្លួន​នេះ គេ​មិនទាន់​ឃើញ​មានប្រតិកម្ម​បកស្រាយ​ពី​ឧកញ៉ា​ចិត្ត​ធ​ម៍ ចិត្តបុណ្យ​សប្បុរស​មាន​ប្រពន្ធ​ក្មេង​ឈ្មោះ ហុង ពី​វ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ។ ប៉ុន្តែ​បើ​អ្នកឧកញ៉ា ហុង ពី​វ បាន​ហែល​ឆ្លង​នូវ​ហេតុ​ការ​បែបនេះ​ដោយ​ខ្លួនឯង​វិញ ប្រាកដជា​មានការ​តូចចិត្ត​មិនតិច​ទេ ត្រង់​ថា​រកលុយ​លំបាក​ដើម្បី​សន្សំ​ទិញ​ផ្ទះ​នៅ អ្វីដែល​លំបាក​ជាង​រកលុយ​ទៅទៀត​គឺ ទិញ​ចំ​ផ្ទះ​ធ្វើអោយ​រួចពីដៃ ច្នៃ​តែ​សោភ័ណភាព តែ​គុណភាព​គ្មាន ដូចជា​ភ្លៀង​មួយ​មេ​សោះ ទឹក​ហូរ​ចូល​ពេញ​បន្ទប់​ទៅហើយ តើ​សេចក្តីសុខ ការ​រំងាប់​ចិត្ត មាននៅ​ត្រង់ណា​ក្នុង​អារម្មណ៍​។a home rain1 a home rain2 

​