» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3455 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099222 នាក់

នគរបាលដក​កាំភ្លើង​គម្រាម​ម្ចាស់​ហាង​ប្តឹង​ទា​១០​ម៉ឺន​ដុល្លារ​លេង​!

 

​ភ្នំពេញ​៖ ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក រាជធានី​ភ្នំពេញ បានដាក់​ពាក្យ​ប្តឹង​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ក្រសួងមហាផ្ទៃ​ម្នាក់ ឈ្មោះ ថ្លាង ភិន​រ៉ា​ទា​១០​ម៉ឺន​ដុល្លារ​ដោយសារ​មន្ត្រីនគរបាល​រូបនេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់ ​កាល​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​កន្លងមក​មក​។​a kim heng1 

​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​មានឈ្មោះ ជុ​យ សុខ​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៩១ ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទី​១៖ ប្តឹង​ទៅកាន់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ទី​២៖ ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ទី​៣៖ ប្តឹង​ទៅកាន់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ជុ​យ សុខ​ហេង បានអោយ​កាសែត​ដឹងថា នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​២០ ខែកញ្ញា វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ លោក​បានរៀបចំ​ការហូ​ប​ចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ​៨​នាក់​ជា​លក្ខណៈ​មិត្តភាព នៅ​ទី​តាំងហាង​គុយទាវ​របស់ខ្លួន ព្រោះ​មិនមាន​ការបើក​លក់​នោះទេ​ព្រោះ​ជា​ថ្ងៃបុណ្យ​ភ្ជុំ​។​​ការហូបចុក​នោះបាន​មួយសន្ទុះ ក៏​លេចមុខ​លោក ថ្លាង ភិន​រ៉ា ដើរចូល​កន្លែង​ហូបចុក​របស់លោក​ដោយ​មិនមាន​ការអញ្ជើញ​នោះឡើយ តែដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាតឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែម្តង​។​

​លោក សុខ​ហេង បន្តថា ការហូបចុក​បាន​បន្ត​រហូតដល់​ម៉ោង​ប្រមាណ​២​រសៀល មិត្តភក្តិ​មួយចំនួន​បាន​ត្រឡប់ទៅផ្ទះ​អស់ នៅសល់​មនុស្ស​ប្រមាណ​តែ​៥​នាក់​ប៉ុណ្ណោះ រួមមាន​រូបលោក និង​ភរិយា​ផង អង្គុយ​ហូបចុក​មួយ​តុ​រួមគ្នា​។ ពេលនោះ​លោក ថ្លាង ភិន​រ៉ា ដែលមាន​អាកា​រៈ​ស្រវឹងស្រា​ផង​នោះ ក៏បាន​ចាប់ផ្តើម​ប្រើពាក្យ​សម្តី​ព្រមាន​ពី​ការបិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅមុខ​ហាង​គុយទាវ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថ្លាង ភិន​រ៉ា ថែមទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បិទ​ហាង​គុយទាវ​អង្គរជុំ​ពេលណា​ក៏បាន​ថែម​ទៀតផង​។​
​លោក សុខ​ហេង បាន​រៀបរាប់ថា ក្រោយ​មានការ​លើកឡើង​បែបនេះ លោក​ក៏បាន​តមាត់​ទៅវិញ​ថា ហាង​របស់លោក​លក់​គុយទាវ កាហ្វេ មិនបាន​លក់​គ្រឿងញៀន​អី​នោះទេ ហេតុអ្វី​ក៏​ចង់​បិទ​ហាង​របស់លោក​។​

​ក្រោយពី​ប៉ះ​សម្តី​គ្នា​បែបនេះ លោក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅលើ​រូបលោក និង​ភរិយា​។ លោក សុខ​ហេង បាន​បន្តថា មិន​ត្រឹមតែ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​នោះទេ លោក ភិន​រ៉ា បាន​ប្រើ​សម្តី​ធ្ងន់ៗ​គំរាម​សម្លាប់​រូបលោក និង​ភរិយា​ថែម​ទៀតផង​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នៃ​សកម្មភាព​របស់​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ​ខាងលើនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានចេញ​វិធានការ​និង​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រីនគរបាល​រូបនេះ ដោយ​ហៅ​មក​ធ្វើ​កំណត់ហេតុ ឱ្យ​សារភាព​ពី​ទោសកំហុស សម្របសម្រួល ឬ​សុំទោស​ចំពោះ​ជនរងគ្រោះ បើសិន​ពិតជា​រកឃើញ​កំហុស​មែន​។​

​ហើយ​ប្រសិនបើ​ការសម្របសម្រួល​មិនត្រូវ​គ្នា​ទេ នឹង​បញ្ជូនទៅ​តុលាការ និង​ដាក់ពិន័យ​កងកម្លាំង​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មិនបាន​ទុក​សកម្មភាព​របស់​មន្ត្រី​នគរបាល​ដែល​ខុសឆ្គង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាលជាតិ​ទាំងមូល​ទេ គឺ​តែងតែ​ដាក់ទោស​ទណ្ឌ​ចំពោះ​នគរបាល​ដែល​ប្រព្រឹត្ត​បទល្មើស​ជានិច្ច​។​a kim heng 

​