
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5125 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100892 នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៤ តុលាការបានសម្រេចបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទម្នាក់ដែលគេដឹងថាមានគោរម្យងារជាំឧកញ៉ាផងដែរនៅពន្ធនាគារ PJ ពាក់ព័ន្ធសំណុំរឿងចេញសែកគ្មានសាច់ប្រាក់។
ជនត្រូវចោទមានឈ្មោះ ម៉ាន់ ច័ន្ធឌី អាយុ៤៤ឆ្នាំដែលគេស្គាល់ថាមានគោរម្យងាឧកញ៉ាផងដែរ រស់នៅផ្ទះលេខ៧E ផ្លូវបុរី៥ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត ដែលជាតំណាងអយ្យការកាន់សំណុំរឿង បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទ «មិនបំពេញកាត្វពកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកគ្មានសាច់ប្រាក់) ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងទូទាត់សងប្រាក់។
សូមជម្រាបជូនថា ជននេះត្រូវជនរងគ្រោះ ប្ដឹងទៅកាន់សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីជនត្រូវចោទ បានចេញសែកគ្មានសាច់ប្រាក់ ចំនួន ១០ម៉ឺនដុល្លារ ឱ្យទៅជនរងគ្រោះ។គួររម្លឹកថា ជនត្រូវចោទឈ្មោះ ម៉ាន់ ច័ន្ធឌី ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៤ នៅគ្រាដែលរូបគេចូលខ្លួនទៅបំភ្លឺតាមលិខិតអញ្ជើញរបស់សមត្ថកិច្ចជំនាញ។ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី រហូតដល់មានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ននៅថ្ងៃនេះ៕